ការសិក្សាព្រះធម៌តាមរយៈអានសៀវភៅ រួមនឹងការស្តាប់ឱ្យបានច្រើនក៏អាចឱ្យយើងយល់ដឹងក្នុងរឿងពិតនៃជីវិត និងអាចសម្រួលបញ្ហាជីវិតឱ្យបានស្រាកស្រាន្តពីការតានតឹងចង្អៀតចង្អល់រាល់ថ្ងៃ ។
អ្នកទស្សនវិជ្ជាផ្នែកព្រះពុទ្ធសាសនាបានលើកឡើងថា ការសិក្សាព្រះធម៌ វាមានប្រយោជន៍ច្រើនណាស់សម្រាប់ជីវិត ធ្វើឱ្យយើងមិនលោតកញ្ជ្រោលទៅតាមអារម្មណ៍ដែលពើបប្រទះ ចិត្តលោភលន់ ហើយនាំយើងទៅរកសេចក្តីសុខដោយការស្ងប់ចិត្ត សមដូចពុទ្ធភាសិតត្រាស់ថា នត្ថិ សន្តិ បរំ សុខំ សុខអ្វីស្មើនឹងសេចក្តីស្ងប់ពិតជាមិនមានឡើយ ។
សុខកើតអំពីការយល់ដឹងតាមផ្លូវព្រះធម៌ ជាសុខយូរអង្វែង សុខពិតប្រាកដ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ