ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ជំងឺមហារីក​ក្រពេញ​អូវែ​» ជា​មហន្ត​រាយ​​ដ៏​​គ្រោះថ្នាក់​មួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្ថិតិ​បាន​បង្ហាញ​ថា នៅ​ក្នុង​ប្រទេស​ថៃ អ្នកជំងឺ​ដែល​មាន «​ជំងឺមហារីក​ក្រពេញ​អូវែ​» មានការ​កើនឡើង​ប្រមាណ​ជា 5000 – 6000 នាក់​ជា​រៀង​រាល់​ឆ្នាំ និង​ត្រូវ​បាន​ចាត់​ទុក​ថា…

ស្ថិតិ​បាន​បង្ហាញ​ថា នៅ​ក្នុង​ប្រទេស​ថៃ អ្នកជំងឺ​ដែល​មាន «​ជំងឺមហារីក​ក្រពេញ​អូវែ​» មានការ​កើនឡើង​ប្រមាណ​ជា 5000 – 6000 នាក់​ជា​រៀង​រាល់​ឆ្នាំ និង​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជំងឺ​ដែល​អាច​ឆក់​យក​ជីវិត​របស់​អ្នកជំងឺ និង​គ្រោះថ្នាក់​បំផុត​មួយ​ក្នុង​ចំណោម​ជំងឺមហារីក​ផ្សេង​ៗ​នៃ​ប្រដាប់​ភេទស្ត្រី ។ ជំងឺមហារីក​ក្រពេញ​អូវែ អាច​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ស្ត្រី​គ្រប់​វ័យ​តែ​ភាគ​ច្រើន​​កើត​លើ​ស្ត្រី​ដែល​មាន​អាយុ 50 ឆ្នាំ ឬ​ក្នុងអំឡុងពេល​អស់​រដូវ ។

ទោះជា​យ៉ាងណា បច្ចុប្បន្ន​នេះ​ស្ត្រី​ដែល​មាន​អាយុ​តិច​អាច​ចាប់ផ្តើម​មាន​ហានិភ័យ​នៃ​មហារីក​អូវែ​ខ្ពស់​ជាង​មុន ។ នេះ​ប្រហែលជា​ដោយសារ​តែ​មាន​ភាព​មិន​ប្រក្រតី​នៃ​ហ្សែ​ន ឬ​ដោយសារ​បរិស្ថាន​ជុំវិញ ដែល​បាន​ផ្លាស់​ប្តូរ របប​អាហារ និង​ជាតិពុល​ក្នុង​បរិយាកាស​បាន​កើនឡើង ។

ជំងឺមហារីក​ក្រពេញ​អូវែ នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​បាន​នៅឡើយ​ទេ ។ ទោះជា​យ៉ាង​ណា ស្ត្រី​ដែល​មានការ​មក​រដូវ​លឿន និង​យឺត​ការ​កំណត់​អ្នក​ដែល​មិន​មានកូន ឬ​ពិបាក​ក្នុង​ការ​មានកូន និង​ស្ត្រី​ដែល​មាន​សាច់ញាតិ​ជិត​ស្និទ្ធ​ដែល​មាន​ជំងឺមហារីក​ក្រពេញ​អូវែ​អាច​មាន​ហានិ​ភ័យ​ច្រើន​ក្នុង​ការ​កើត​ជំងឺមហារីក​ក្រពេញ​អូវែ ។ ប៉ុន្តែ​ស្ត្រី​ដែល​មានកូន​ហើយ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ និង​ការ​ប្រើ​ថ្នាំ​ពន្យា​កំណើត​ជា​យូរ​មក​ហើយ រួម​ទាំង​ការ​ក្រៀវ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​អូវែរ​បាន ។ យើង​ជឿ​ថា ដំបៅ​ស្បែក​ដោយសារ​ការ​បញ្ចេញ​ពង​អូវុល​ម្តង​ហើយ​ម្តងទៀត នៃ​ក្រពេញ​អូវែ​ក្នុង​រយៈពេល​យូរ ជា​មូលហេតុ​មួយ​ដែល​ជំរុញ​អោយ​មាន​ជំងឺមហារីក​ក្រពេញ​អូវែ ។

រោគ​សញ្ញា និង​ដំណាក់កាល​នៃ​ជំងឺមហារីក​ក្រពេញ​អូវែ
ជា​ទូទៅ​ជំងឺមហារីក​ក្រពេញ​អូវែ​ជា​ញឹកញាប់​មិន​មាន​រោគ​សញ្ញា​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នោះ​ទេ​។ រោគ​សញ្ញា​ជា​ធម្មតា​កើត​មាននៅ​ពេល​ដែល​ជំងឺមហារីក​បាន​រីក​រាលដាល​រួច​ទៅ​ហើយ​។ សម្រាប់​រោគ​សញ្ញា​ដែល​ជួប​ជា​ញឹកញាប់​មាន​ដូច​ជា មាន​អារម្មណ៍​ថា មាន​ដុំ​ក្នុង​ពោះ មាន​ផ្ទៃ​ពោះ​ធំធាត់​ឡើង ឬ​មានទឹក​ក្នុង​ក្រពះ​ឈឺពោះ និង​ការ​បាត់បង់​ចំណង់​អាហារ​។ ចំពោះ​អ្នកជំងឺ​ដែល​មាន​ជំងឺមហារីក​ក្រពេញ​អូវែ នៃ​អរ​ម៉ូ​ន​ភេទ​អាច​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​មក​រដូវ ។ ជំងឺមហារីក​ក្រពេញ​អូវែ​ត្រូវ​បាន​បែងចែក​ជា​បួន​ដំណាក់កាល ៖

ដំណាក់កាល​ទី​១ – កោសិកា​មហារីក​នៅ​ក្នុង​ក្រពេញ​អូវែ​ដែល​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​វះកាត់ ប៉ុន្តែ​ជា​ញឹកញាប់​មិន​មាន​រោគ​សញ្ញា​ធ្វើ​អោយ​អ្នកជំងឺ​មិនដឹង​ខ្លួន​និង​មិន​បាន​ទទួល​បានការ​ព្យាបាល ។

ដំណាក់កាល​ទី​២ – កោសិកា​មហារីក​អូវែ​មានការ​រីក​រាលដាល​ទៅ​សរីរាង្គ​អាង​ត្រគាក​ដូច​ជា​ស្បូន​ដៃ​ស្បូន ឬ​អ្នកជំងឺ​អាច​មានការ​ឈឺចាប់​ពោះ ឬ​មាន​អារម្មណ៍​ថា​មាន​ដុំ​ក្នុង​ពោះ ។

ដំណាក់កាល​ទី​៣ – កោសិកា​មហារីក​រីក​រាលដាល​ចូល​ទៅ​ក្នុង​សាច់ដុំ​ពោះ peritoneum ។ ជា​ញឹកញាប់ នាំ​ឱ្យ​អ្នកជំងឺ​មានការ​តឹង​ពោះ​ឡើង​យ៉ាង​ឆាប់រហ័ស​ដោយសារ​តែ​ការ​កើត​ទាច រួម​បញ្ចូល​ទាំង​ការ​ហើមពោះ និង​បរិភោគ​តិច​ជាង​មុន ។

ដំណាក់កាល​ទី​៤ – កោសិកា​មហារីក​អូវែ​ក្នុង​ការ​រីក​រាលដាល​ទៅ​សរីរាង្គ​ផ្សេង​ៗ​ដូច​ជា ថ្លើម និង​សួត​។ អ្នកជំងឺ​នឹង​មាន​រោគ​សញ្ញា​ផ្សេង​គ្នា ។

ការ​ព្យាបាល​នៃ​អ្នកជំងឺ​ដែល​មាន​ជំងឺមហារីក​ក្រពេញ​អូវែ ដំបូង​គ្រូពេទ្យ​នឹង​វាយតម្លៃ​ពី​ស្ថានភាព​របស់​អ្នកជំងឺ​នោះ​រួម​ទាំង​ជំងឺ​ប្រចាំ​ខ្លួន​ដូច​ជា​លើ​ឈាម ទឹកនោមផ្អែម ។​ល​។​ផែនការ​នៃ​ការ​ព្យា​បាល ដែល​ភាគច្រើន​មានការ​វះកាត់​យក​ដុំ​សាច់​ចេញ​និង​វាយតំលៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​នៅ​ក្នុង​រយៈពេល​នោះ​ហើយ​ប្រើ​គី មី​ដើម្បី​ទប់ស្កាត់ ឬ​ពន្យា​ពេល​ការ​កើត​មាន​ឡើង​វិញ​នៃ​ជំងឺ​នេះ ។ បន្ទាប់​ពី​ការ​ព្យាបាល​នេះ​គ្រូពេទ្យ​នឹង​កំណត់​ការ​តាមដាន​ជាមួយ​អ្នកជំងឺ​យ៉ាង​ទៀងទាត់ ដើម្បី​ពិនិត្យ​មើល​ជា​រៀង​រាល់ ៣-៦ ខែ​ម្តង​ដើម្បី​ធានា​ឱ្យ​បាន​ថា អ្នកជំងឺ​មិនកើត​មាន​ជំងឺ​នេះ​ត្រឡប់​មក​វិញទៀត ។

សម្រាប់​អ្នកជំងឺ​ដែល​កើត​ជំងឺមហារីក​ក្រពេញ​អូវែ​ឡើង​វិញ​ម្តងទៀត គ្រូពេទ្យ​អាច​ធ្វើការ​វះកាត់ ឬ​ប្រើ​គីមី​បំបាត់​ម្តងទៀត រួម​ទាំង​ការ​ប្រើ​វិធីសាស្ត្រ​ផ្សេង​ៗ​ទៀត ក្នុង​ករណី​មួយ​ចំនួន​ដូច​ជា​ការ​ប្រើ​អ័រម៉ូន ការ​ប្រើ​កាំរស្មី ។ ចំពោះ​អ្នកជំងឺ​ដែល​មាន​ជំងឺមហារីក​នេះ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ ក៏​អាច​ផ្តល់​នូវ​ការ​ព្យាបាល​បណ្ដោះអាសន្ន​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​នៃ​អ្នកជំងឺ ។

ទោះបីជា​ជំងឺមហារីក​ក្រពេញ​អូវែ គឺ​គួរ​ឱ្យ​ខ្លាច ហើយ​ជា​ញឹកញាប់​វា​ជា​ជំងឺ​ដែល​មិន​មាន​រោគ​សញ្ញា និង​ពិបាក​ក្នុង​ការ​រក​ឃើញ​នៅ​ក្នុង​ដំណាក់កាល​ដំបូង ប៉ុន្តែ​ប្រសិនបើ​អ្នក​មានការ​ធ្វើតេស្ត​មហារីក​ស្បូន​ជា​រៀង​រាល់​ឆ្នាំ រួម​ទាំង​ការ​ធ្វើ​អេកូ​អាង​ត្រគាក នឹង​ការ​ធ្វើតេស្ត​ឈាម នោះ​គ្រូពេទ្យ​នឹង​អាច​រក​ឃើញ​មហារីក​អូវែ​ក្នុង​ដំណាក់កាល​ដំបូង​ហើយនឹង​អាច​ព្យាបាល​អោយ​ជា​បាន ដែល​វា​មាន​អត្រា​ជោគជ័យ​ខ្ពស់​ជាង​ក្នុង​ដំណាក់​កាលដែល​វា​បញ្ចេញ​រោគ​សញ្ញា ។

អត្ថបទ​ដោយ​លោក​វេជ្ជបណ្ឌិត Dr. Kamol Pataradool, Specialty: Obstetrics Gynecology – Gynecologic Oncology Vejthani Hospital, JCI Standard Hospital

ដូច្នេះ​ការ​ពិនិត្យ​សុខភាព​ពិតជា​សំខាន់​ណាស់ ដោយសារ​តែ​វា គឺ​ដូច​ជា​ការ​ពិនិត្យ​ដំបូង​ដើម្បី​មើលឃើញ​ស្ថានភាព​នៃ​សុខភាព​រាង​កាយ រក​ភាព​ខុសធម្មតា​មុន​ពេល​វា​រាលដាល រហូត​ដល់​បង្ហាញ​រោគ​សញ្ញា និង​ការ​បញ្ជូន​សញ្ញា​ព្រមាន​ដើម្បី​តាមដាន រក្សា និង​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា ។ ការ​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ​ជា​រៀង​រាល់​ឆ្នាំ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វិធី​ងាយ​ស្រួល​បំផុត​ដើម្បី​រក្សា​សុខភាព​ល្អជា​រៀង​រហូត ។

មជ្ឈមណ្ឌល​ពិនិត្យ​សុខភាព​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី មានការ​ផ្តល់​ជូន​ពិសេស​ចំពោះ​ការ​ពិនិត្យ​សុខភាព​ជា​កញ្ចប់ ទិញ ១ ថែម ១ (Buy1 Get1 Free) ចាប់ពី​ថ្ងៃ​ទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ប៉ុណ្ណោះ ៕

ព័ត៌មាន​បន្ថែម ៖ https://bit.ly/2JpYgxw
ឬ​ទំនាក់ទំនង​៖ (+66) 89 201 9000
អា​ស័​យ​ដ្ឋា​ន ៖ លេខ 1 ផ្លូវ​ឡា​ត​ផ្រា​វ 111 តំបន់​ខ្ល​ង​ចាន់
បាង​កាពិ ទីក្រុង​បាងកក 10240
អ៊ី​ម៉ែ​ល​ ៖ Cambodia@vejthani.com
Facebook: Vejthani Hospital-​មន្ទីរពេទ្យ​វេជ្ជ​ថា​នី

ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ