ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ផិតក្បត់​ដ៏​អាថ៌​កំបាំង​ក្នុង​ព្រះ​បរម​រាជវាំង​ថៃ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ កាលពី​ថ្ងៃ​ទី​៣០​តុលា​កាសែត​LEPOINT​បារាំង​បាន​ចេញផ្សាយ​អត្ថបទ​មួយ អំពី​រឿង​ផិតក្បត់​ដ៏​អាថ៌​កំបាំង​ក្នុង​ព្រះ​បរមរាជវាំង​ថៃ​។ អត្ថបទ​នោះ​សរសេរ​ថា តើ​មានរឿង​អាក្រក់​អ្វី​ទៅ​កើត​មាន​ក្នុង​ព្រះ​បរមរាជវាំង​ក្រុង​បាងកក? មិន​ដល់​មួយ​ឆ្នាំ​ផង​ក្រោយ​ពី​ឡើង​គ្រង​រាជសម្បត្តិ​ព្រះមហាក្សត្រ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កនទ្រង់​បាន​ចេញ​ការ​សម្រេច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​២ ដែល​បំបែក​រឿង​សម្ងាត់​ក្នុង​ព្រះ​បរមរាជវាំង​។ ព្រះមហាក្សត្រ​ព្រះ​ជន្ម​៦៧​ព្រះ​វស្សា​បាន​ដកហូត​តំណែង​សមាជិក​កងរក្សាព្រះអង្គ​៤​នាក់ ក្នុង​នោះ​២​នាក់​ស្ថិត​ក្នុង​ផ្នែក​​រៀបចំ​បន្ទប់​។…

ប្រទេស​ថៃ ៖ កាលពី​ថ្ងៃ​ទី​៣០​តុលា​កាសែត​LEPOINT​បារាំង​បាន​ចេញផ្សាយ​អត្ថបទ​មួយ អំពី​រឿង​ផិតក្បត់​ដ៏​អាថ៌​កំបាំង​ក្នុង​ព្រះ​បរមរាជវាំង​ថៃ​។

អត្ថបទ​នោះ​សរសេរ​ថា តើ​មានរឿង​អាក្រក់​អ្វី​ទៅ​កើត​មាន​ក្នុង​ព្រះ​បរមរាជវាំង​ក្រុង​បាងកក? មិន​ដល់​មួយ​ឆ្នាំ​ផង​ក្រោយ​ពី​ឡើង​គ្រង​រាជសម្បត្តិ​ព្រះមហាក្សត្រ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កនទ្រង់​បាន​ចេញ​ការ​សម្រេច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​២ ដែល​បំបែក​រឿង​សម្ងាត់​ក្នុង​ព្រះ​បរមរាជវាំង​។ ព្រះមហាក្សត្រ​ព្រះ​ជន្ម​៦៧​ព្រះ​វស្សា​បាន​ដកហូត​តំណែង​សមាជិក​កងរក្សាព្រះអង្គ​៤​នាក់ ក្នុង​នោះ​២​នាក់​ស្ថិត​ក្នុង​ផ្នែក​​រៀបចំ​បន្ទប់​។

យោង​តាម​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​មួយ​របស់​ទស្សនាវដ្ដី​ព្រះ​បរមរាជវាំង​ថា មនុស្ស​២​នាក់​នោះ​ត្រូវ​ដក​ចេញ​ដោយសារ​ឥរិយាបថ​ពុំ​សម​ស្រប​របស់​ពួក​គេ​និង​អំពើ​ផិតក្បត់ ចំណែក​២​នាក់​ទៀត​ត្រូវ​ដក​ចេញ​ដោយសារ​តែ​មិន​អាច​គោរព​ស្ដង់ដា​របស់​កងរក្សាព្រះអង្គ​។ រឿងរ៉ាវ​នោះ​បង្ហាញ​កាន់តែ​ច្បាស់​កាលពី​ស​ប្ដា​ហ៍​មុន ក្រោយ​ពី​ការ​ដក​តំណែង​អ្នក​ម្នាង​SINEENAT WONGVAJIRAPAKDI​។

តាម​សេចក្ដី​ប្រកាស​របស់​ព្រះ​បរមរាជវាំង​ចេញផ្សាយ​នា​ថ្ងៃ​ទី​២១​តុលា​ដោយ​ទូរទស្សន៍​ជាតិ​ថៃ​ថា នារី​អាយុ​៣៤​ឆ្នាំ​រូប​នោះ​ដែល​ក្លាយជា​ផ្លូវការ ជា​ព្រះ​ស្នំ​ឯក​របស់​ព្រះមហាក្សត្រ​កាលពី​ខែកក្កដា​កន្លង​ទៅ ត្រូវ​បាន​ដក​រាល់​តំណែង​មក​ពី​ខ្វះ​ការ​ស្មោះត្រង់​និង​មាន​អាកប្បកិរិយា​គ្មាន​ការ​គោរព​។

បណ្ដា​សកម្មភាព​របស់​ព្រះ​ស្នំ​ឯករូប​នោះ​បង្ហាញ​ថា មិន​ទុក​ព្រះ​កិត្តិយស​ដល់​ព្រះមហាក្សត្រ​ហើយ​ពុំ​ដឹង​ពី​ប្រពៃណី​នៃ​ព្រះ​បរមរាជវាំង​។ អត្ថបទ​នោះ​បន្ត​ថា​សេចក្ដី​ប្រកាស​ក៏​ចោទប្រកាន់​ផង​ដែរ​អ្នក​ម្នាង​រូប​នោះ​ថា ប្រកាន់​ចិត្ត​ប្រឆាំង​ជំហរ​របស់​ព្រះរាជ​អគ្គមហេសី​ស៊ូ​ធីតា សំដៅ​បម្រើ​ម​ហិ​ច្ឆិ​តា​ផ្ទាល់ខ្លួន​។

ជា​អតីត​គិលានុប្បដ្ឋាយិកា​នាង​SINEENAT WONGVAJIRAPAKDI​បន្ទាប់​មក​បាន​ចូល​ហាត់​ហ្វឹកហ្វឺន​ឲ្យ​ក្លាយជា​អ្នក​បើក​យន្តហោះ​របស់​កងទ័ពអាកាស​ថៃ រួច​ឡើង​សក្ដិ​ជា​បន្តបន្ទាប់​រហូត​ក្លាយជា​ឧត្ដមសេនីយទោ​។ រួច​នា​ខែឧសភា​កន្លង​ទៅ​បាន​កា្ល​យ​ជា​សមាជិក​នៃ​កងរក្សាព្រះអង្គ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ