​អ្នក​គួរតែ​​ញ៉ាំ​ផ្សិត​ឲ្យ​​ច្រើនណា… ព្រោះ​តែ​ប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា


អស់​រយៈពេល​ច្រើន​ឆ្នាំ​ហើយ​ដែល ផ្សិត​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ការ​ចម្អិន​អាហារ និង​ឱសថ។ បើសិនជា​អ្នក​កំពុង​តែ​ស្វែងរក​អាហារ​មាន​រស់ជាតិ​ឆ្ងាញ់ និង​ផ្តល់​សុខភាព​នោះ ចូរ​ជ្រើសរើស​ការ​ញ៉ាំ​ផ្សិត​ទៅ​។

១-អង់​ទី​អុក​ស៊ី​ដង់ ៖ ផ្សិត​ក៏​មាន​អង់​ទី​អុក​ស៊ី​ដង់​ដូច​បន្លែ​ផ្សេង​ៗ​ដែរ ដែល​អាច​ជួយ​ការពារ​កោសិកា​រាង​កាយ​ពី​ការ​ខូចខាត​ដោយសារ​រ៉ា​ឌី​កាល​សេរី​។ រ៉ា​ឌី​កាល​សេរី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា មហារីក ជំងឺ​បេះដូង និង​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ទៀត។

២-ជំងឺ​កង្វះ​គ្រាប់​ឈាម ៖ ផ្សិត​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​ដែក ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ​តាម​រយៈ​ការ​ជំរុញ​ដល់​ការ​បង្កើត​គ្រាប់​ឈាមក្រហម​។

៣-សុខភាព​ឆ្អឹង ៖ ឆ្អឹង​ក៏​សម្បូរ​ជាតិ​កាលស្យូម​សម្រាប់​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ និង​មាន​សុខភាព​ល្អ​ដែរ​។ ការ​ញ៉ាំ​របប​អាហារ​មាន​ជាតិ​កាលស្យូម​ទៀងទាត់​អាច​កាត់​បន្ថយ​ការ​កើត​ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ល្អ​។ វា​ក៏​ជួយ​បន្ថយ​ការ​ឈឺសន្លាក់ និង​ជំងឺ​ទាក់ទង​នឹង​ឆ្អឹង​ផ្សេង​ៗ​ទៀត​ដែរ​។

៤-ជំងឺមហារីក​សុដន់​និង​ក្រពេញ​ប្រូ​ស្តា​ត ៖ ផ្សិត​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​បង្ការ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត និង​សុដន់​។ នេះ​ដោយសារ​តែ​វា​មាន​សារធាតុ Beta-Glucans និង Conjugated Linoleic Acid ដែល​វា​ទាំង​ពីរ​នេះ​សុទ្ធតែ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មហារីក​ទាំងអស់​។

៥-កូ​ឡេ​ស្តេ​រ៉ុល ៖ ផ្សិត​ផ្តល់​ជា​ប្រូតេអ៊ីន​យ៉ាងច្រើន ដែល​គ្មាន​ជាតិ​ខ្លាញ់ ឬ​កូ​ឡេ​ស្តេ​រ៉ុល​ទេ ព្រមទាំង​មាន​កាបូ​អ៊ី​ដ្រា​ត​ទាប​បំផុត​។ ជាតិ​សរសៃ និង​អង់ស៊ីម​ក្នុង​ផ្សិត​នឹង​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​បាន​ថែម​ទៀត​។

៦-គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ៖ ផ្សិត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ព្រោះ​វា​មាន​អង់ស៊ីម​ធម្មជាតិ​ជា​ច្រើន​ដែល​អាច​រំលាយ​ជាតិ​អាមីដុង និង​ជាតិ​ស្ករ​ទៅ​ជា​អាហារ​ផ្សេង​ទៀត​បាន​។

៧-ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ ៖ ផ្សិត​មាន​សារធាតុ Polysaccharide ជា​ពិសេស Alpha និង Beta Glucan ដែល​ជា​ច្រវាក់​វែង​ៗ​ដែល​មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​។

៨-ពង្រឹង​ដល់​ការ​បឺត​ស្រូប​ជីវជាតិ ៖ ការ​ញ៉ាំ​ផ្សិត​ទំនងជា​ជួយ​ពង្រឹង​ដល់​ការ​បឺត​ស្រូប​ជីវជាតិ​ទៅ​ក្នុង​រាង​កាយ​កាន់តែ​ល្អ​។

៩-បង្កើន​ចំនួន​វីតាមីន D ៖ ផ្សិត​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បន្លែ​ដែល​មាន​វីតាមីន​ដ៏​សំខាន់​មួយ​នេះ​។​(​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​) វា​មិន​ខុស​គ្នា​នឹង​មនុស្ស​យើង​ឡើយ ផ្សិត​នឹង​ផលិត​ជា​វីតាមីន D នៅ​ពេល​វា​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ