វិធី​ត្រឹម​២​យ៉ាង​ប៉ុណ្ណោះ តែ​​អាច​បំបាត់​បញ្ហា​​ក្លិន​ប្រអប់ជើង​បាន


ការ​មាន​បញ្ហា​ក្លិនស្អុយ​នៅ​ប្រអប់ជើង​ពិតជា​រឿង​មួយ​គួរ​ឲ្យ​អាម៉ាស​ណាស់ ជា​ពិសេស​នៅ​ពេល​ក្លិន​របស់​វា​សាយភាយ​ពេញ​បន្ទាប់ និង​បណ្តាល​ឲ្យ​មនុស្ស​គ្រប់​គ្នា​ផ្សេង​ទៀត​ចេញ​ទៅ​ខាងក្រៅ​ដើម្បី​រកខ្យល់​អាកាស​ស្រស់ស្រាយ​វិញ​។​សំណាង​ដែរ​យើង​មាន​វិធី​ងាយ​ៗ​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​អស្ចារ្យ​។

១-តែ​ខ្មៅ ៖ ចូរ​ជ្រ​លួ​ក​ប្រអប់ជើង​អ្នក​ទៅ​ក្នុង​តែ​ខ្មៅ ព្រោះ​វា​អាច​បំបាត់​ក្លិនស្អុយ​នៅ​ប្រអប់ជើង​បាន​ពីរ​របៀប​។ ដំបូង​ឡើយ វា​នឹង​ទៅ​បិទ​រន្ធ​ញើស និង​មិនសូវ​ធ្វើ​ឲ្យ​ប្រអប់ជើង​បែកញើស​ទៀត​ទេ​។ ទី​ពីរ តែ​ខ្មៅ​មាន​សមត្ថភាព​សម្លាប់​បាក់តេរី ដែល​អាច​សម្លាប់​មេរោគ​ដែល​នៅ​ជាប់​នឹង​ប្រអប់ជើង​អ្នក​បា​។ ចូរ​ឆុងតែ​ពីរ​កញ្ចប់​ទៅ​ក្នុង​ទឹក​បី​ពែង​។ ក្រោយមក​អ្នក​អាច​យក​ទឹក​នោះ​មក​ត្រាំ​ជើង​ពី ១៥ ទៅ​២០​នាទី​បាន​ហើយ​។

២-តែ​ខ្ញី ៖ ដោយសារ​តែ​ខ្ញី​មាន​សមត្ថភាព​ប្រឆាំង​នឹង​បាក់តេរី ព្រមទាំង​អាច​បន្សាប​ជាតិពុល​បាន​ទៀត​នោះ វា​ពិតជា​ឱសថ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​បំបាត់​ក្លិនស្អុយ​នៅ​ប្រអប់ជើង​។ ចូរ​យក​ខ្ញី​ទំហំ​មធ្យម​មួយ​ដុំ ហើយ​បកសម្បក​វា​អោយ​អស់ ហើយ​ហាន់​ជា​ចំ​ណិ​តូច​ៗ និង​ដំ​វា​អោយ​ម៉ត់​។ ដាក់​វា​ចូល​ទៅ​ក្នុង​ទឹក​ក្តៅ​មួយ​ពែង​ហើយ​ទុក​ចោល​យូរ​បន្តិច​។ ដល់​ពេល​វា​ត្រជាក់​ជាក់​ហើយ អ្នក​អាច​យក​ទឹក​របស់​វា​យក​ទៅ​ស្រោច​លើ​ប្រអប់ជើង​មុន​ពេល​ចូល​គេង​បាន​ហើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ