ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮសំឡេងក្ឌុងក្ឌាំង លុះចូលទៅមើលឃើញ​បុរស​ម្នាក់ដេកស្តូកស្តឹងហូរឈាមជោកដី​ផ្អើល​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយពេល​បាន​ឮ​សំឡេង​ក្ឌុង​ក្ឌាំង​ចេញ​មក​ពី​ខាងក្នុង​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​​​នៅក្បែរនោះនាំគ្នា​រាយការណ៍​ប្រាប់សមត្ថកិច្ច​​​ឱ្យចុះពិនិត្យ​ លុះសមត្ថកិច្ច​ចូលទៅពិនិត្យ​ក្នុងឃ្លាំង​កើតហេតុ​ខាងលើ ស្រាប់តែប្រទះ​ឃើញ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​រង​របួស​បែកក្បាលសន្លប់​ស្ដូកស្ដឹង​មុខ​បន្ទប់ស្នាក់នៅ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​ភ្លាម​ៗ ចំណែក​បុរស​ជា​ជនជាតិ​ចិន​ចំនួន​៤​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដោយ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អំពើ​ហិង្សា ។…

រាជធានី​ភ្នំពេញ ៖ ក្រោយពេល​បាន​ឮ​សំឡេង​ក្ឌុង​ក្ឌាំង​ចេញ​មក​ពី​ខាងក្នុង​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​​​នៅក្បែរនោះនាំគ្នា​រាយការណ៍​ប្រាប់សមត្ថកិច្ច​​​ឱ្យចុះពិនិត្យ​ លុះសមត្ថកិច្ច​ចូលទៅពិនិត្យ​ក្នុងឃ្លាំង​កើតហេតុ​ខាងលើ ស្រាប់តែប្រទះ​ឃើញ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​រង​របួស​បែកក្បាលសន្លប់​ស្ដូកស្ដឹង​មុខ​បន្ទប់ស្នាក់នៅ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​ភ្លាម​ៗ ចំណែក​បុរស​ជា​ជនជាតិ​ចិន​ចំនួន​៤​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដោយ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អំពើ​ហិង្សា ។

ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង​ក្បែរ​នឹង​សាលា​បឋម​សិក្សា​ត្រពាំង​ស្វា ផ្លូវលំ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

បុរស​រង​គ្រោះជា​ជនជាតិ​ចិន​ម្នាក់​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ចំណែក​បុរស​ជា​ជនជាតិ​ចិន​ចំនួន​៤​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​រាយការណ៍​មក​ប្រាប់​ថា មាន​ឮ​សំឡេង​ក្ឌុង​ក្ឌាំង​ចេញ​មក​ពី​ខាងក្នុង​ឃ្លាំង​ស្តុក​ទំនិញ​កើតហេតុ​ខាងលើ សង្ស័យ​ថា​មាន​មនុស្ស​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​បាន​ចូល​ទៅ​ត្រួតពិនិត្យ​មើល​ខាងក្នុង​ឃ្លាំង ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ​បាន​សន្លប់​ស្តូកស្តឹង​នៅ​ខាង​មុខ​បន្ទប់​ស្នាក់​នៅ ដោយ​មាន​រង​របួស​បែកក្បាល​និង​ហូរ​ឈាម​ស្រោច​ពេញ​ដី រួម​ទាំង​ឃើញ​មាន​ដុំ​ថ្ម​មួយ​ដុំ​នៅ​ក្បែរ​ជន​រង​គ្រោះ​ផង​ដែរ​។

បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ឲ្យ​មក​ធ្វើការ​ដឹក​យក​បុរស​រង​គ្រោះ​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ភ្លាម​តែ​ម្តង​។ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុ គឺ​មិន​មែន​ជា​ករណី​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​នេះ​ទេ ព្រោះ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​ពុំ​មាន​អគារ​ដែល​ទំនង​ឲ្យ​ជន​រង​គ្រោះ​លោត​សម្លាប់​ខ្លួន​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​បុរស​ជា​ជនជាតិ​ចិន​ចំនួន​៤​នាក់​ផ្សេង​ទៀត​ដែល​ស្នាក់​នៅ​ជាមួយ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ព្រោះ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​អំពើ​ហិង្សា​បង្ក​ឲ្យ​មាន​របួស​ស្នាម​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ