បានកើតមកជាមនុស្សមិនគួរប្រព្រឹត្តអំពើទុច្ចរិត អំពើបាបកម្មឡើយ គួរខំប្រឹងសន្សំតែសេក្តីល្អ អំពើសុចរិតជានិច្ច ពិសេសអំពើល្អទាំង៥ប្រការគឺ កុំសម្លាប់ ឬវាយប្រហារគេ, កុំលួចឬឆក់ប្លន់ទ្រព្យគេ, កុំប្រព្រឹត្តខុសក្នុងកូន ប្រពន្ធ ឬប្តីគេ, កុំកុហកបោកប្រាស់គេ និងកុំសេពសុរា គ្រឿងញៀន ។
កុសលធម៌ទាំង៥ប្រការនេះ គឺជាសេចក្តីល្អដំបូងរបស់មនុស្ស ដែលធ្វើឲ្យមនុស្សអាចបណ្ដុះគុណធម៌ខ្ពស់ឡើងតទៅទៀតបាន រហូតបានលុះមគ្គផលព្រះនិព្វានដែលជាគុណវិសេសរបស់មនុស្ស ។
ម្យ៉ាងទៀត សុចរិតទាំង៥ប្រការនេះ នឹងហៅថា មនុស្សធម៌ក៏បាន តែតាមផ្លូវព្រះធម៌ ហៅថា សីល៥ បាលីថា បញ្ចសីល ។ ដោយអំណាចនៃសីលទាំង៥នេះជាធម៌ដែលមនុស្សគ្រប់រូបត្រូវប្រព្រឹត្តជានិច្ចកាល ទើបលោកហៅឈ្មោះមួយទៀតថា និច្ចសីល ។
បុគ្គលណាមានធម៌ទាំង៥ប្រការនេះក្នុងសន្តានបរិបូណ៌ហើយ នរជននោះរមែងដល់នូវសេចក្តីស្ងប់ សេចក្តីសុខ និងនាំជីវិតឱ្យអស់ទៅនូវរឿងក្តៅក្រហាយ បន្សាត់បង់ទុក្ខកង្វល់ទាំងពួងទាំងឡាយចេញអំពីជីវិតទៅហោង ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ