ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំ​អះអាង​ថា ​ប្រមុខ​ក្រុម​រដ្ឋ​ អ៊ិ​ស្លា​ម​ស្លា.ប់​ហើយ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ត្រូវ​ធ្វើការ​ប្រកាស​ដ៏​សំខាន់​បំផុត​មួយ នា​ថ្ងៃ​ទី​២៧​ ខែតុលា ឆ្នាំ​២០១៩ ​ពី​ការ​ស្លាប់​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ​ABOU BAKR AL…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ត្រូវ​ធ្វើការ​ប្រកាស​ដ៏​សំខាន់​បំផុត​មួយ នា​ថ្ងៃ​ទី​២៧​ ខែតុលា ឆ្នាំ​២០១៩ ​ពី​ការ​ស្លាប់​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ​ABOU BAKR AL BAGHADI ក្នុង​ការ​វាយឆ្មក់​មួយ​របស់​អា​មេ​រិ​ក​នៅ​ស៊ី​រី​។

នា​យប់​ថ្ងៃ​ទី​២៦​ មកថ្ងៃ​ទី​​២៧ ខែ​តុលា ​ទូរទស្សន៍​អា​មេ​រិ​ក​ CNN និង​ ABC​ បាន​ប្រកាស​ថា ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ​ABOU BAKR AL BAGHADI ត្រូវ​បាន​សម្លាប់​ហើយ​នៅ​ស៊ី​រី ដោយសារ​ការ​​វាយប្រហារ​មួយ​របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា ​នៅ​ស៊ី​រី​។ ទូរទស្សន៍​ទាំងនោះ​ដែល​ដកស្រង់​សម្ដី​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​រៀបរាប់​ថា AL BAGHADI បាន​ស្លាប់​ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​មួយ​របស់​កងទ័ព​អា​មេ​រិ​ក នៅ​ភាគ​ឦសាន​ស៊ីរី​។

យោង​តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់​ដកស្រង់​សម្ដី​ដោយ​ABC​ថា មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាន​ធ្វើ​ឲ្យ​គ្រឿងផ្ទុះ​នៅ​ជាប់​ខ្លួន​គេ​ផ្ទុះ​ដើម្បី​ធ្វើ្វ​​អត្តឃាត​។ កងទ័ព​អា​មេ​រិ​កបាន​ធ្វើតេស្ត​នានា មុន​នឹង​អាច​អះអាង​ជា​ផ្លូវការ​ពី​ការ​ស្លាប់​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នោះ​។

តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា​មានរឿង​ធំ​មួយ​ចំនួន​ទើប​កើត​មាន​។ ប្រធានាធិបតី​គ្រោង​ធ្វើ​សេចក្ដីថ្លែងការណ៍​សំខាន់​បំផុត​មួយ នៅ​សេត​វិមាន​នា​វេលា​ម៉ោង​៩​ព្រឹក​ម៉ោង​ក្នុងស្រុក​។

ប្រសិនបើ​ប្រតិបត្តិការ​យោធា​អា​មេ​រិ​ក​ពិតជា​ទទួល​បាន​ជោគជ័យ នោះ​វា​នឹង​ជា​ជោគជ័យ​ដ៏​សំខាន់​បំផុត ដែល​អាច​កម្ទេច​អ្នក​ទ​ទួ​ក​ខុស​ត្រូវ​ជាន់ខ្ពស់​បំផុត​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ចាប់តាំងពី​ការ​សម្លាប់​អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន​ប្រមុខ​អាល់​កៃ​ដា នៅ​ប៉ា​គី​ស្ថាន​ដោយ​កងកម្លាំង​ពិសេស​អា​មេ​រិ​កមក​។ ប្រមុខ​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​នោះ​ត្រូវ​បាន​គេ​ប្រកាស​ថា​ស្លាប់​ច្រើន​លើក​មក​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ