តិចនិច! ធ្វើ​បែប​ណា​ទើប​ពរ​ពោះ ដោយ​​រាង​ស្អាត ហើយ​មិន​បែក​រាង


នៅ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ ប្រសិនជា​អ្នក​ឡើង​ទម្ងន់ វា​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន និង​អ្នក ម្យ៉ាងទៀត​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​ស្រក​ទម្ងន់​មក​វិញ​ក្រោយ​ពេល​ដែល​អ្នក​សម្រាល​រួច​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​មិន​ឡើង​ទម្ងន់​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ត្រូវ​តែ​មាន​ទម្លាប់​បរិភោគ​ល្អ ៖ អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ពេល​ព្រឹក ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច ហើយ​មួយ​ថ្ងៃ​អ្នក​អាច​ស្រូប​យក​កាឡូរី​ចំនួន​ពី​១៨០០​ដល់​២៤០០​ទៅ​បាន​ហើយ ព្រោះ​បើ​អ្នក​បរិភោគ​លើស វា​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឡើង​ទម្ងន់​។

២-កត់ត្រា​កំណត់ហេតុ​នៃ​ការ​បរិភោគ ៖ អ្នក​អាច​អាន​សៀវភៅ​ដែល​ទាក់ទង​នឹង​អាហារ​របស់​ស្ត្រី​មាន​ផ្ទៃពោះ ឬ​អាច​សួរ​យោ​លប​ល់​របស់​គ្រូពេទ្យ​ក៏​បាន​ដែរ ដើម្បី​ធ្វើ​កំណត់ហេតុ​មួយ​ដែល​ទាក់​ទង​នឹង​របប​អាហារ​ប្រចាំ​ថ្ងៃ នោះ​អ្នក​នឹង​មិន​ងាយ​ឡើង​ទម្ងន់​នោះ​ទេ ដោយសារ​តែ​អ្នកមាន​កំណត់ហេតុ​ច្បាស់លាស់​។

៣-កាត់​បន្ថយ​ភេសជ្ជៈ​ដែល​ផ្អែម ៖ នៅ​ពេល​ដែល​អ្នក​ពិសារ​ភេសជ្ជៈ​ដែល​ផ្អែម​ច្រើន វា​នឹង​ធ្វើ​ឲ្យ​កាឡូរី​ក្នុង​រាង​កាយ​អ្នក​កើនឡើង ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ធាត់​បំផុត ដូចនេះ​អ្នក​អាច​ញ៉ាំ​ទឹកដោះគោ និង​ទឹកបាន ព្រោះ​វា​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​នោះ​ទេ​។

៤-ហាត់ប្រាណ ៖ អ្នក​អាច​ដើរ​នៅ​តាម​សួនច្បារ​ចំនួន​១៥​នាទី​នៅ​រៀងរាល់ថ្ងៃ​បាន នោះ​វា​នឹង​ជួយ​ឲ្យ​អ្នកមាន​សុខភាព​ល្អ ហើយ​មិន​ងាយ​ឡើង​ទម្ងន់​នោះ​ឡើយ​។

៥-អាហារ ៖ ចំណែកឯ​អាហារ​វិញ អ្នក​អាច​ពិសារ​នំ​បុ័ង ស្រូវ​សាលី បន្លែ និង​ផ្លែ​ឈើ​បាន នោះ​វា​នឹង​ជួយ​អ្នក​មិនសូវ​ឲ្យ​អ្នក​ធាត់​បាន​ទេ​។

៦-ផឹកទឹក​ច្រើន ៖ អ្នក​អាច​ផឹកទឹក​មួយ​ថ្ងៃ​ចំនួន​ពី​៨​ទៅ​១០​កែវ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ថែម​ទាំង​អាច​កាត់​បន្ថយ​មិន​ឲ្យ​អ្នក​ពិសារ​អាហារ​ផ្សេង​ៗ​ច្រើន​ឡើយ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ