ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានសាំ​យ៉ុ​ង​១​គ្រឿង​ផ្ទុក​សាច់​ខូចគុណ​ភាពបម្រុងចូលភ្នំពេញ

4 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​ ៖ ​កម្លាំង​គយ​ចល័ត​ប្រចាំ​ខេត្តសៀមរាប បាន​ឃាត់​រថយន្ត​មា​ក​សាំ​យ៉ុ​ង​មួយ​គ្រឿង ​ដែល​មានផ្ទុក​សាច់​ចម្រុះ​ខូចគុណភាព​បាន​ចំនួន​សរុប​ចំនួន២១​កេស (​ស្មើនឹង​១៣៣០​គីឡូក្រាម) ​ហើយបាននាំ​មក​ប្រគល់ឱ្យខាង​មន្ទីរ​ក​សិ​កម្ម​រុក្ខា​ប្រ​មាញ់ និង​នេសាទ​ខេត្តធ្វើការ​កម្ទេច​ចោល​។ ​ការ​ឃាត់​រថយន្ត​នេះ​ធ្វើ​ឡើង ​នៅ​វេលា​ម៉ោង​០៥​​ល្ងាច​ថ្ងៃ​ទី​២៤…

​ខេត្តសៀមរាប​ ៖ ​កម្លាំង​គយ​ចល័ត​ប្រចាំ​ខេត្តសៀមរាប បាន​ឃាត់​រថយន្ត​មា​ក​សាំ​យ៉ុ​ង​មួយ​គ្រឿង ​ដែល​មានផ្ទុក​សាច់​ចម្រុះ​ខូចគុណភាព​បាន​ចំនួន​សរុប​ចំនួន២១​កេស (​ស្មើនឹង​១៣៣០​គីឡូក្រាម) ​ហើយបាននាំ​មក​ប្រគល់ឱ្យខាង​មន្ទីរ​ក​សិ​កម្ម​រុក្ខា​ប្រ​មាញ់ និង​នេសាទ​ខេត្តធ្វើការ​កម្ទេច​ចោល​។ ​ការ​ឃាត់​រថយន្ត​នេះ​ធ្វើ​ឡើង ​នៅ​វេលា​ម៉ោង​០៥​​ល្ងាច​ថ្ងៃ​ទី​២៤ តុលា​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ដូន​ទ្រ ឃុំ​ល្វា ស្រុក​ពួក ខេត្ត សៀមរាប ហើយ​បាន​យក​មក​កម្ទេច​ចោល​នៅ​រសៀល​ថ្ងៃ​ទី​២៥​ខែតុលា ឆ្នាំ​២០១៩ ក្នុង​ស្ថានីយ៍​កសិកម្ម​ទឹក​វិល ក្រុង​សៀមរាប​។

សាច់ចម្រុះខូចគុណភាពខាងលើ មាន​សាច​់ជ្រូក​​មាន​ (​ក្រពះ​, ជើង​, ត្រចៀក​, កន្ទុយ​, ពោះវៀនធំ​, អណ្តាត​, ខួរ​, ឆ្អឹង​ក​, ឆ្អឹងជំនី) សរុប​ចំនួន២១​កេស ស្មើនឹង១៣៣០ គីឡូក្រាម ដឹង​ពី​ប្រទេស​ថៃ ឆ្លងកាត់​តាម​ច្រក​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ។

លុះមក​ដល់ទី​តាំង​ស្រុក​ពួក ក្រុមការងារ​បាន​ធ្វើការ​ឃាត់​ចាប់ និង​អនុវត្ត​ច្បាប់​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដោយ​បាន​អនុវត្ត​វិធានការ​បសុពេទ្យ (​កំទេច​ចោល​) ដែល​មានការ​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​កសិ​កម្ម ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច ភ្នាក់ងារ​តំណាង​ការិយាល័យ​បង្ការ និង​បង្ក្រាប​បទល្មើស​រត់ពន្ធ តំបន់​៥ លោក​ប្រធាន និង​អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ព្រមទាំង​មន្ត្រី​ជំនាញ​ការិ​យាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តសៀមរាប​។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​២៥​ខែតុលា​នេះ មន្ត្រី​គយ​ចល័ត​ប្រចាំ​ខេត្តសៀមរាប កំពុង​សួរនាំ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ឆុង ចាន់​ដា អាយុ​៣៩​ឆ្នាំ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ