ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​សំខាន់​ៗ ​គួរតែ​ផឹក​ «​ទឹក​ខ្ញី​» ពេល​ព្រឹក

5 ឆ្នាំ មុន

ខ្ញី គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឪ​ស​ថ​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ ដោយសារ​តែ​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ចំពោះ​សុខភាព និង​ការ​ដែល​អាច​យក​ទៅ​ប្រើប្រាស់​បាន​ច្រើន​យ៉ាង​របស់​វា​។ ខ្ញី​មិន​ត្រឹម​តែ​អាច​យក​ទៅ​ធ្វើ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​អាច​យក​វា​ទៅ​ប្រើប្រាស់​ប្រឆាំង ក៏​ដូច​ជា​ព្យាបាល​ទប់ស្កាត់​ជំងឺ​ផ្សេង​ៗ​បាន​ទៀត​ផង​។ ហើយ​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​បន្លែ​មើម​នេះ​ទ្វេ​ដង ប្រសិនបើ​ព្យាយាម​ទទួលទាន​រាល់ថ្ងៃ ជា​ពិសេស​រួម​ជាមួយ​អាហារ​ពេល​ព្រឹក​។…

ខ្ញី គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឪ​ស​ថ​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ ដោយសារ​តែ​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ចំពោះ​សុខភាព និង​ការ​ដែល​អាច​យក​ទៅ​ប្រើប្រាស់​បាន​ច្រើន​យ៉ាង​របស់​វា​។ ខ្ញី​មិន​ត្រឹម​តែ​អាច​យក​ទៅ​ធ្វើ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​អាច​យក​វា​ទៅ​ប្រើប្រាស់​ប្រឆាំង ក៏​ដូច​ជា​ព្យាបាល​ទប់ស្កាត់​ជំងឺ​ផ្សេង​ៗ​បាន​ទៀត​ផង​។

ហើយ​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​បន្លែ​មើម​នេះ​ទ្វេ​ដង ប្រសិនបើ​ព្យាយាម​ទទួលទាន​រាល់ថ្ងៃ ជា​ពិសេស​រួម​ជាមួយ​អាហារ​ពេល​ព្រឹក​។ ការ​ធ្វើ​ទឹក​ខ្ញី គឺ​គ្មាន​អ្វី​ពិបាក​ឡើយ​។ គ្រាន់តែ​យក​ខ្ញី​ទៅ​លាង​ឲ្យ​ស្អាត ហើយ​កោស​សំបក​ចេញ រួច​កាត់​ជា​ដុំ​ៗ​។ បន្ទាប់​មក​យក​ដុំ​ខ្ញី​ទៅ​កិន​លាយ​ជាមួយ​ទឹក​ធម្មតា​មួយ​ចំនួន និង​ត្រង ឬ​ស្រង​យក​កាក​ចេញ​បន្ទាប់​ពី​កិន​បាន​ទឹកជា​ការ​ស្រេច​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ទឹក​ខ្ញី​ក្នុង​របប​អាហារ​ពេល​ព្រឹក ៖

១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ ខ្ញី​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​មេរោគ​បាក់តេរី​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​រាល់​បាក់តេរី​បង្ក​គ្រោះថ្នាក់​។ ប្រសិនបើ​អ្នក​ទទួលទាន​ខ្ញី​រាល់ថ្ងៃ អ្នក​នឹង​មិន​ងាយ​កើត​ជំងឺ​ផ្ដាសាយ​ឡើយ​។ ខ្ញី​ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កម្ចាត់​ការ​រលាក​ផ្សេង​ៗ​ក្នុង​ប្រព័ន្ធ​ប្រសាទ​នៃ​ប្រព័ន្ធ​ភាពស៊ាំ រួម​បញ្ចូល​ទាំង​សមាសធាតុ​សកម្ម​បំផុត​ហៅ​ថា gingerols ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​។

២. សម្អាត​បណ្ដាញ​ចរន្តឈាម​ក្នុង​ស​សៃ​ឈាម​តូច​បំផុត​ក្នុង​រាង​កាយ ៖ ការ​ទទួលទាន​ទឹក​ខ្ញី​ស្រស់ គឺ​មាន​ប្រសិទ្ធិ​ភាព​ជួយ​សម្អាត​បណ្ដាញ​ចរន្តឈាម​ក្នុង​ស​សៃ​ឈាម​តូច​ៗ​នៃ​រាង​កាយ រួម​បញ្ចូល​ទាំង​រន្ធ​ឆ្អឹង ឬ​ប្រហោង​ឆ្អឹង (​ស៊ីនុស​) ដែល​អាច​បង្ក​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​នា​ពេល​រដូវ​ត្រជាក់​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ហាក់ដូចជា​ចង់​ផ្ដាសាយ ចូរ​ទទួលទាន​ទឹក​ខ្ញី ដើម្បី​ទប់ស្កាត់​ជា​មុន​មិន​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​។

៣. កាត់​បន្ថយ​សម្ពាធ​ឈាម ៖ វិធី​មួយទៀត​ដើម្បី​ប្រើប្រាស់​ទឹក​ខ្ញី គឺ​នៅ​ពេល​អ្នក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ អ្នក​អាច​ទទួលទាន​ទឹក​ខ្ញី ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់ ប៉ុន្តែ​កុំ​ភ្លេច​បន្ថែម​ទឹកឃ្មុំ​មួយ​ចំនួន​ចូល​ផង ដើម្បី​បង្កើន​ឱជា​រស​ស្រួល​ទទួលទាន​។

៤. បង្កើន​សុខភាព​បេះដូង ៖ ការ​ទទួលទាន​ទឹក​ខ្ញី​អាច​ជួយ​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​ជាស​ត្រូវ​ធំ​បំផុត​របស់​បេះដូង​។ កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប​នឹង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺលើសឈាម ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ជា​ពិសេស​នោះ គឺ​ជំងឺ​បេះដូង​។

៥. ទប់ស្កាត់​ជាតិ​ហ្គា​ស​លើស​កម្រិត​ក្នុង​រាង​កាយ ៖ ទទួលទាន​ទឹក​ខ្ញី ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​កើន​ជាតិ​ហ្គា​ស​ក្នុង​ពោះ ដោយសារ​ការ​ពិបាក​រំលាយ​អាហារ ដើម្បី​ជម្រុញ​ទឹក​ក្រពះ​ឲ្យ​រំលាយ​អាហារ​បាន​ល្អ​។ ការ​ទទួលទាន​ទឹក​ខ្ញី​ខណៈ​ពេល​នេះ​ក៏​ជួយ​បំបាត់​អាកា​រៈ​ហើមពោះ​ផង​ដែរ​។

៦. ជួយ​អោយ​ស្រក​ទម្ងន់​ឆាប់រហ័ស ៖ ខ្ញី​មាន​សមត្ថភាព​បង្កើន​ការ​រំលាយ​អាហារ និង​ព​ន្លឿ​ន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​ដែល​ប្រសើរ​បំផុត​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​។ ការ​ទទួលទាន​ខ្ញី ឬ​ទឹក​ខ្ញី​នៅ​ពេល​ព្រឹក​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​គួរ​ឱ្យ​កត់សម្គាល់​។

៧. កាត់​បន្ថយ​ការ​ឈឺចាប់ ៖ ការ​ទទួលទាន​ទឹក​ខ្ញី​អាច​ជួយ​កាត់​បន្ថយ​អាកា​រៈ​ឈឺធ្មេញ ឈឺ​សន្លាក់ និង​សូ​ម្បី​តែ​ឈឺក្បាល​ប្រកាំង​។ នេះ គឺ​ព្រោះតែ​ខ្ញី​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ហើយ​ទប់ស្កាត់​ការ​រលាក​ដែល​រារាំង​ស​សៃ​ឈាម​មិន​ឲ្យ​ហូរ​បាន​ត្រឹមត្រូវ​។ ការ​រលាក​ត្រូវ​បាន​កាត់​បន្ថយ ការ​ឈឺចាប់​ក៏​បាត់​ទៅ​តាម​នោះ​ដែរ​។

៨. បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត ៖ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត ចូរ​សាកល្បង​ទទួល​ទាន​ទឹក​ខ្ញី​លាយ​ជាមួយ​ទឹកឃ្មុំ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ