ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​លែង​ឃាតករ​ជា​ប្រភព​ដើម​នៃ​វិបត្តិ​នៅ​ហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ បុរស​ដែល​ជា​ឃាតករ​សម្លាប់​មនុស្ស ដើមចម​នាំ​ឲ្យ​មាន​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​កាន់​ចិន នាំ​ឲ្យ​ផ្ទុះ​ចលនា​តវ៉ា​រង្គើរ​ក្រុង​ហុងកុង​ចាប់តាំងពី​ជិត​៥​ខែ​មក​ហើយ​ត្រូវ​បាន​ដោះ​លែង កាលពី​ថ្ងៃ​ទី​២៣​តុលា​នៅ​ហុងកុង​ដែល​ជន​នោះ​ត្រូវ​រស់នៅ​។ វិបត្តិ​ក្រុង​ហុងកុង​កើត​ចេញពី​ការ​តវ៉ា​របស់​ប្រជាជន​ប្រឆាំង​គម្រោង​ច្បាប់​ដែល​អាច​ធ្វើ​បត្យាប័ន​ទៅ​កាន់​ចិន​។ រដ្ឋអំណាច​ក្រុង​ហុងកុង​បាន​សម្រេច​ដាក់​គម្រោង​ច្បាប់​នោះ​ឲ្យ​សភា​អនុម័ត បន្ទាប់​​ពី​ការ​ធ្វើឃាត​យុវនារី​ម្នាក់ ដោយ​មិត្ត​ប្រុស​របស់​គេ​ជា​អ្នក​ហុងកុង…

ក្រុង​ហុងកុង ៖ បុរស​ដែល​ជា​ឃាតករ​សម្លាប់​មនុស្ស ដើមចម​នាំ​ឲ្យ​មាន​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​កាន់​ចិន នាំ​ឲ្យ​ផ្ទុះ​ចលនា​តវ៉ា​រង្គើរ​ក្រុង​ហុងកុង​ចាប់តាំងពី​ជិត​៥​ខែ​មក​ហើយ​ត្រូវ​បាន​ដោះ​លែង កាលពី​ថ្ងៃ​ទី​២៣​តុលា​នៅ​ហុងកុង​ដែល​ជន​នោះ​ត្រូវ​រស់នៅ​។

វិបត្តិ​ក្រុង​ហុងកុង​កើត​ចេញពី​ការ​តវ៉ា​របស់​ប្រជាជន​ប្រឆាំង​គម្រោង​ច្បាប់​ដែល​អាច​ធ្វើ​បត្យាប័ន​ទៅ​កាន់​ចិន​។ រដ្ឋអំណាច​ក្រុង​ហុងកុង​បាន​សម្រេច​ដាក់​គម្រោង​ច្បាប់​នោះ​ឲ្យ​សភា​អនុម័ត បន្ទាប់​​ពី​ការ​ធ្វើឃាត​យុវនារី​ម្នាក់ ដោយ​មិត្ត​ប្រុស​របស់​គេ​ជា​អ្នក​ហុងកុង ឈ្មោះ​CHAN TONG KAI កាលពី​ឆ្នាំ​២០១៨​នៅ​តៃវ៉ាន់ ជា​កន្លែង​ដែល​រូបគេ​ទៅ​សម្រាក​វិស្សមកាល​។ លោក​CHAN TONG KAI​បាន​រត់គេច​ខ្លួន​មក​ហុងកុង ជា​កន្លែង​ដែល​រូបគេ​មិន​អាច​ធ្វើ​បត្យាប័ន​បាន ព្រោះ​គ្មាន​កិច្ចព្រមព្រៀង​រវាង​ហុងកុង​និង​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ខេត្ត​មួយ​របស់​ខ្លួន​។

ឃាតករ​រូប​នោះ​ដែល​ទទួលទោស​ជាប់គុក​១៨​ខែ​ពី​បទ​លួច​ទ្រព្យសម្បត្តិ​ជា​របស់​មិត្ត​ស្រី​បាន​សុំ​ទោស​ចំពោះ​គ្រួសារ​ជន​រង​គ្រោះ​។ ជន​នោះ​និយាយ​ថា​ខ្ញុំ​ត្រៀម​ប្រគល់​ខ្លួន​ហើយ​វិល​ទៅ​កាន់​តៃវ៉ាន់ ដើម្បី​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​នៅ​ទីនោះ​។ បុរស​អាយុ​២០​ឆ្នាំ​រូប​នេះ​អះអាង​បែប​នោះ​ពេល​រូបគេ​ចេញពី​គុក​។ ទោះបី​យ៉ាងណា​សម្រាប់​ពេល​នេះ CHAN TONG KAI​នឹង​មិន​ទាន់​វិល​ទៅ​កាន់​តៃវ៉ាន់​ទេ ។ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​TSAI ING WEN​អះអាង​ថា ជនសង្ស័យ​អាច​ត្រូវ​ចាប់ខ្លួន​។

ក្រុង​តៃ​ប៉ិ​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​២២​តុលាការ​អនុញ្ញាត បញ្ជូន​បុគ្គលិក​មក​កាន់​ហុងកុង​ដើម្បី​តាម​រក​ចាប់​ជន​នោះ​។ អាជ្ញាធរ​ហុងកុង​បាន​បដិសេធ​សំណើ​នេះ ដោយ​យល់​ថា​គ្មាន​ការ​គោរព​និង​មិន​អាច​ទទួលយក​បាន​ទាំងស្រុង​។ លេខាធិការ​ខាង​សន្តិសុខ​ក្រុង​ហុងកុង​លោក​JOHN LEE​ថ្លែង​កាលពី​ថ្ងៃ​ទី​២៣​តុលា​ថា លោក​CHAN បាន​ទទួលទោស​រួច​ហើយ​នៅ​ហុងកុង​និង​ចាប់ពី​ពេល​តទៅ គេ​ជា​មនុស្ស​មាន​សេរីភាព​វិញ​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ