ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​​ដល់​ថ្ងៃ​សម្រាល ឱ​ក សុគន្ធ​កញ្ញា បង្ហាញ​​រូបភាព​ពពោះ​យ៉ាង​សិច​ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ កំពូល​តារាចម្រៀង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ថ្មី​ៗ​នេះ​បាន​បង្ហាញ​រូបភាព​ពពោះ​​យ៉ាង​សិច​ស៊ី​មួយ​សន្លឹក​នៅ​លើ​បណ្តាញ​សង្គម​អ៊ី​ន​ស្ត្រា​ក្រាម ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ​តារាចម្រៀង​រូប​នេះ ក្នុង​ពេល​ដែល​កូន​ដំបូង​របស់​នាង​កាន់តែ​កៀក​ជិត​ដល់​ថ្ងៃ សម្រាល ។…

រាជ​ធានី​ភ្នំពេញ ៖ កំពូល​តារាចម្រៀង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ថ្មី​ៗ​នេះ​បាន​បង្ហាញ​រូបភាព​ពពោះ​​យ៉ាង​សិច​ស៊ី​មួយ​សន្លឹក​នៅ​លើ​បណ្តាញ​សង្គម​អ៊ី​ន​ស្ត្រា​ក្រាម ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ​តារាចម្រៀង​រូប​នេះ ក្នុង​ពេល​ដែល​កូន​ដំបូង​របស់​នាង​កាន់តែ​កៀក​ជិត​ដល់​ថ្ងៃ សម្រាល ។

នេះ​ជា​រូប​រូបភាព​ដំបូង​បំផុត​ដែល ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហាញ​ចាប់តាំងពី​នាង​ពពោះ​ដោយ​នាង​បាន​ស្លៀក​បំពាក់​យ៉ាង​សិច​ស៊ី​បញ្ចេញ​ក្បាលពោះ​យ៉ាង​ធំ​ស្ទើរ​ទាំង​តែ​ម្តង ដោយ​គ្រាន់តែ​ពាក់អាវ​កាក់​នារី​ពណ៌​ខ្មែរ​បិទ​បាំង​តែ​ផ្នែក​ខាងលើ ។

រូបភាព​មួយ​សន្លឹក​នេះ កំពុង​ក្លាយជា​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តា​អ្នកលេង​អ៊ី​ន​ធើ​រ​ណេ​ត ហើយ​ទោះជា​យ៉ាងណា​ក៏​ដោយ ការ​បញ្ចេញ​នូវ​រូបភាព​មួយ​សន្លឹក​ពី​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា នា​ពេល​នេះ​មិន​ត្រូវ​បាន​គេ​រិះគន់​ពី​ភាព​សិច​ស៊ី​ជ្រុល​នោះ​ឡើយ ប៉ុន្តែ​តារា​រូប​នេះ​បែរជា​ទទួល​បានការ​គាំទ្រ និង​លើក​ស​សើរ​ពី​រូប​សម្រស់​យ៉ាងច្រើន​ពី​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​ទៅ​វិញ ។

ជា​ការ​កត់សម្គាល់ បើ​ទោះបីជា​ពេល​នេះ ឱ​ក សុគន្ធ​កញ្ញា បាន​ពពោះ​កាន់តែ​ធំ​ក៏​ដោយ ប៉ុន្តែ​នាង​ហាក់​មិន​បាន​សម្ងំ​ថែរក្សា​សុខភាព​តែ​ក្នុងផ្ទះ​នោះ​ឡើយ ពោល​គឺ​នាង​នៅ​តែ​បន្ត​ការ​ចេញ​មុខជា​បន្តបន្ទាប់​តាម​កម្មវិធី​នានា ជា​ពិសេស​នោះ​គឺ​កម្មវិធី​ប្រឡង​ចម្រៀង X Factor Cambodia ដែល​មានការ live ផ្ទាល់​នៅ​រៀង​រាល់​រាត្រី​ថ្ងៃអាទិត្យ ។

តារា​រូប​នេះ​នៅ​តែ​បន្ត​តួនាទី​ជា​គណៈកម្មការ​របស់​ខ្លួន​នៅ​ក្នុង​វិធី​លំដាប់​ពិភពលោក​មួយ​នេះ​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ បើ​ទោះបីជា​មក​ដល់​ពេល​នេះ​នាង​កាន់តែ​កៀក​ដល់​ថ្ងៃ​សម្រាល​ហើយ​ក៏​ដោយ ហើយ​នាង​ហាក់​មិន​មានការ​អៀនខ្មាស់​នៅ​ពេល​បង្ហាញ​វត្តមាន​តាម​កញ្ចក់​ទូរទស្សន៍​ទាំង​ខ្លួន​ពពោះ​នេះ​ឡើយ ។

ការ​បង្ហាញ​មុខជា​សាធារណៈ ឬ​តាម​កញ្ចក់​ទូរទស្សន៍ និង​ការ​បង្ហោះ​រូបភាព​មាន​ផ្ទាំ​ពោះ​តាម​ហ្វេ​ស​ប៊ុ​ក​ពី ឱ​ក សុគន្ធ​កញ្ញា ជា​បន្តបន្ទាប់​នោះ គេ​សង្កេត​ឃើញ​នាង​តែងតែ​ទទួល​បានការ​សរសើរ​ពី​រូប​សម្រស់​ដែល​នៅ​តែ​ស្រស់​ស្អាត ជាមួយនឹង​ការ​ស្លៀកពាក់​ដ៏​សមសួន​ស័​ក្កិ​សមជា​ម្តាយ​សម័យ​ថ្មី ។

ប្រភព​ពី​អ្នកសិល្បៈ​ដូច​គ្នា​បាន​អះអាង​ស្រ​ដៀង​គ្នា​ថា បន្ទាប់​ពី ឱ​ក សុគន្ធ​កញ្ញា បាន​ពពោះ​កូន​ដំបូង​នេះ នាង​តែង​ទទួល​បានការ​មើលថែ​ទាំ និង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​ស្វាមី​ជាទី​ស្រឡាញ់ គឺ​លោក អ៊ឹ​ង សុខ​លី ។ រហូត​មក​ទល់​ពេល​នេះ​ទាំង ឱ​ក សុគន្ធ​កញ្ញា និង ស្វាមី សុទ្ធ​តែ​​ទន្ទឹងរង់ចាំ​មើល​មុខ​កូនប្រុស​សំណព្វចិត្ត ដែល​មានឈ្មោះ​ថា ឆ​លី ដែល​នឹង​ចាប់កំណើត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ