អាកា​រៈ​មិន​ស្រួល​៦យ៉ាង​ បញ្ជាក់​ថា អ្នក​កំពុង​តែ​មាន​ជំងឺ​បេះដូងហើយ


យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា បេះដូង​គឺជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​ក្នុង​រាង​កាយ ហើយ​រាល់​ជំងឺ​បេះដូង​ទាំងអស់​សុទ្ធតែ​មិនមែន​បង្ហាញ​អាកា​រៈ​ឲ្យ​យើង​ដឹង​ឡើយ​។​បញ្ហា​បេះដូង​មួយ​ចំនួន​ក៏​មិន​មាន​ធ្វើ​អ្វី​ឲ្យ​ដឹង​នៅ​តំបន់​ទ្រូង​ដែរ​។ ដូច្នេះ​វា​អាស្រ័យ​លើ​អ្នក​ផ្ទាល់​ទេ​ដែល​ត្រូវ​តាមដាន​បញ្ហា​ទាំងនេះ និង​ប្រាកដ​ថា​អ្វី​ៗ​មាន​សុវត្ថិភាព​ហើយ​ឬ​នៅ​។ យ៉ាងណាមិញ អ្នក​គួរតែ​យកចិត្តទុកដាក់​លើ​វា​ឲ្យ​ខ្លាំង​មែន​ទេ ជា​ពិសេស​អ្នក​ធាត់​ជ្រុល មនុស្ស​ចាស់​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង អ្នកជំងឺ​ទឹក​នោ​កម​ផ្អែម និង​អ្នកជំងឺ​ដែល​លើស​សម្ពាធ​ឈាម និង​លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​។

ខាងក្រោម​នេះ​គឺជា​អាកា​រៈ ៦​យ៉ាង​ដែល​បញ្ជាក់​ថា បេះដូង​កំពុង​តែ​មាន​បញ្ហា​ហើយ​៖

១. ពិបាកធ្វើ​ការងារ​ប្រចាំ​ថ្ងៃ ៖ នេះ​គឺជា​អាកា​រៈ​រួម​មួយ​ដែល​បញ្ជាក់​ថា របត់​ឈាម​ទៅ​ចិញ្ចឹម​រាង​កាយ​កំពុង​តែ​ខ្វះខាត ហើយ​វា​ក៏​ដោយសារ​តែ​សរសៃឈាម​រួម​តូច ដែល​ជា​ហេតុ​នាំ​ឲ្យ​លំហូរ​ឈាម​ទៅ​ខួរក្បាល និង​រាង​កាយ​ទាំងមូល​មិន​បាន​គ្រប់​គ្រាប់​។ ដូច្នេះ​អ្នក​ពិតជា​មាន​អារម្មណ៍​ថា​មិន​អាច​ធ្វើ​អ្វី​ៗ​បាន​ដូច​ធម្មតា​ឡើយ​។

២. វិលមុខ ៖ ការ​វិលមុខ​អាច​បណ្តាល​មក​ពី​កត្តា​ច្រើន ហើយ​ក៏​អាច​ដោយសារ​តែ​អ្នក​ញ៉ាំ​អាហារ​មិន​បាន​គ្រប់គ្រាន់​ដែរ ដែល​រឿង​នេះ​នឹង​ដាក់​បញ្ហា​ដល់​បេះដូង​ថែម​ទៀត​។ នៅ​ពេល​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​រាង​កាយ​មិន​បាន​គ្រប់គ្រាន់ អ្នក​ពិតជា​ងាយ​វិលមុខ​ណាស់ ហើយ​ក៏​អាច​ជាប់​ទាក់ទង​នឹង​ការ​មិន​ស្រួល​ក្នុង​ទ្រូង និង​ពិបាក​ដកដង្ហើម​ដែរ​។

៣. បែកញើស​ត្រជាក់ ៖ បើសិនជា​អ្នក​ចាប់ផ្តើម​បែកញើស​ត្រជាក់ ដោយ​មិន​មាន​អាកា​រៈ​ក្តៅខ្លួន​ផង នោះ​វា​អាច​ដោយសារ​តែ​មាន​បញ្ហា​ណាមួយ​ចំពោះ​របត់​ឈាម​រត់​ហើយ​។ ការ​បែកញើស​នេះ​អាច​នឹង​ទៅ​ជា​ធ្វើ​ឲ្យ​ស្បែក​ទៅ​ជា​ស្អិត​ដែរ​។ យ៉ាងណាមិញ ការ​បែកញើស​ពេល​យប់​ក៏​ជា​អាកា​រៈ​រួម​មួយ​នៃ​បញ្ហា​បេះដូង​ដែរ ជា​ពិសេស​មនុស្ស​ស្រី​តែ​ម្តង​។

៤. ឈឺទ្រូង ៖ ការ​ឈឺទ្រូង​ដែល​កើតឡើង​ជាមួយនឹង​ការ​ឈឺ​នៅ​ដៃ​ឆ្វេង​គឺជា​សញ្ញា​មួយ​ផ្សេង​ទៀត​ដែល​បញ្ជាក់​អំពី​ជំងឺ​គាំងបេះដូង​។ វា​ក៏​អាច​ធ្វើ​ឲ្យ​ឈឺចាប់​នៅ​ម្តុំ​ស្មា ពោះ​ផ្នែក​ខាងលើ ក បំពង់ក ថ្គាម ធ្មេញ ឬ​ខ្នង​ដែរ​។

៥. ឧស្សាហ៍​មាន​ជំងឺ​ផ្តាសាយ ៖ ជា​ញឹកញាប់ អ្នក​ដែល​នឹង​មាន​អាកា​រៈ​កើត​ជំងឺ​គាំងបេះដូង គឺ​មាន​បញ្ហា​ផ្តាសាយ និង​ក្អក​ជា​ញឹកញាប់​។ មនុស្ស​ភាគច្រើន​តែង​មើល​រំលង​សញ្ញា​ទាំងនេះ​ដោយ​យល់​ថា អាច​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ ឬ​ការ​បង្ក​រោគ​ដោយ​វីរុស​។ គិត​ៗ វា​ទំនងជា​ពិបាក​ណាស់​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​អាកា​រៈ​មួយ​នេះ​ជាមួយនឹង​ការ​ខ្សោយ​របស់​បេះដូង ប៉ុន្តែ​យក​ល្អ​គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ​ផង​បើសិនជា​អ្នក​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ ឬ​ក្អក​។

៦. អស់កម្លាំង​ខ្លាំង​ពេក ៖ ការ​អស់កម្លាំង និង​ពិបាក​ដកដង្ហើម​គឺជា​សញ្ញា​ប្រកាស​អាសន្ន​មួយ​ដែល​រាង​កាយ​ព្យាយាម​ប្រាប់​ឲ្យ​អ្នកដឹង​។ ការ​អស់កម្លាំង​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា អាច​ជា​អាកា​រៈ​​មួយ​នៃ​ជំងឺ​គាំងបេះដូង​លើ​មនុស្ស​ស្រី​ច្រើន​ជាង​បុរស​។ ​អាកា​រៈ​នេះ​អាច​ចាប់ផ្តើម​រយៈពេល​ពីរ​បី​ខែ​ដំបូង​មុន​ពេល​ចេញ​ជា​ការ​គាំងបេះដូង​។

ដូច្នេះ ពេល​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​​អស់កម្លាំង​ដោយ​គ្មាន​មូលហេតុ ចូរ​យកចិត្តទុកដាក់​ឲ្យ​មែនទែន និង​ប្រាកដ​ថា បេះដូង​មាន​សុខភាព​ល្អ​ហើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ