ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​២​ប្រទេស​​ព្រមព្រៀង​ត្រួតពិនិត្យ​ព្រំ​ដែន​ស៊ីរី

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី​-​តួ​ក​គី​-​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី ​​និង​តួ​ក​គី​កាលពី​ថ្ងៃ​ទី​២២​តុលា បាន​ព្រមព្រៀង​គ្នា​លើ​ការ​ដកថយ​របស់​កងកម្លាំង​ឃើ​ត​នៅ​ភាគ​ឦសាន​ស៊ី​រី ដោយ​ធ្វើការ​ត្រួតពិនិត្យ​រួម​គ្នា​លើ​ផ្នែក​មួយ​ដ៏​ធំ​នៃ​តំបន់​នោះ ដែល​កំពុង​មាន​ជម្លោះ​បង្ហូរឈាម​រវាង​តួ​ក​គី​និង​ពួក​យុទ្ធ​ជន​ឃើ​ត​។ បន្ទាប់​ពី​៦​ម៉ោង​នៃ​ការ​ចរចា​គ្នា​នៅ​ទីក្រុង​សូត​ជី​ភាគ​និរតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​និង​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​សម្រេច​ក្នុង​គ្រា​ដំបូង​ដាក់​ពង្រាយ​កង​ល្បាត​យោធា​រុ​ស្ស៊ី…

ប្រទេស​ស៊ី​រី​-​តួ​ក​គី​-​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី ​​និង​តួ​ក​គី​កាលពី​ថ្ងៃ​ទី​២២​តុលា បាន​ព្រមព្រៀង​គ្នា​លើ​ការ​ដកថយ​របស់​កងកម្លាំង​ឃើ​ត​នៅ​ភាគ​ឦសាន​ស៊ី​រី ដោយ​ធ្វើការ​ត្រួតពិនិត្យ​រួម​គ្នា​លើ​ផ្នែក​មួយ​ដ៏​ធំ​នៃ​តំបន់​នោះ ដែល​កំពុង​មាន​ជម្លោះ​បង្ហូរឈាម​រវាង​តួ​ក​គី​និង​ពួក​យុទ្ធ​ជន​ឃើ​ត​។

បន្ទាប់​ពី​៦​ម៉ោង​នៃ​ការ​ចរចា​គ្នា​នៅ​ទីក្រុង​សូត​ជី​ភាគ​និរតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​និង​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​សម្រេច​ក្នុង​គ្រា​ដំបូង​ដាក់​ពង្រាយ​កង​ល្បាត​យោធា​រុ​ស្ស៊ី និង​ស៊ីរី ក្នុង​ផ្នែក​ទាំងឡាយ​នៃ​ព្រំដែន​ជាប់​តំបន់​ដែល​កងទ័ព​តួ​ក​គី បើក​ធ្វើ​ពី​ដើមខែ​តុលា​មក​នូវ​ប្រតិបត្តិការ​យោធា​មួយ​។

កង​ល្បាត​ទាំងនោះ​មាន​ភារៈ​សម្រួល​ដល់​ការ​ដកថយ របស់​កងកម្លាំង​ឃើ​ត​ហើយ​រំសាយ​អាវុធ​របស់​ពួក​គេ ក្នុង​តំបន់​មួយ​មាន​ជម្រៅ​៣០​គីឡូម៉ែត្រ តាម​បណ្ដោយ​ព្រំដែន​ស៊ី​រី​-​តួ​ក​គី​។ បន្ទាប់​ពី​នេះ​គឹ​ជាង​១៥០​ម៉ោង​ក្រោយ ត្រូវ​ដាក់​ពង្រាយ​កង​ល្បាត​រួម​ដែល​លើក​នេះ​មាន​តែ​កង​ទាហាន​រុស្ស៊ី ​និង​តួ​ក​គី​ក្នុង​តំបន់​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ