ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​បំពេញ​ទស្សនកិច្ច​នៅ​ភ្នំ​… លោក​គី​ម ​ជុង​អ៊ុ​ន ​រិះគន់​​ការ​​ពឹង​លើ​កូរ៉េ​ខាង​ត្បូង

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៣​តុលា​ថា មេដឹកនាំ​ប្រទេស​លោក​គី​ម​ជុង​អ៊ុ​ន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​នៅ​ភ្នំ​KUMGANG​ស្ថិត​នៅ​ឆ្នេរសមុទ្រ​ខាងកើត​របស់​ប្រទេស ហើយ​លោក​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ការ​ចំណុះ​តែ​លើ​កូរ៉េ​ខាងត្បូង ក្នុង​ការ​គ្រប់គ្រង​តំបន់​ទេសចរណ៍​នោះ ដែល​ធ្វើ​អាជីវកម្ម​រួម​គ្នា​ដោយ​កូរ៉េ​ទាំង​២​កាលពី​គ្រា​កន្លង​ទៅ​។ នៅ​លើ​ភ្នំ​KUMGANG​លោក​គី​ម​ជុង​អ៊ុ​ន​ក៏​ចេញ​បញ្ជា​ផង​ដែរ ឲ្យ​ដក​ចេញ​រាល់​ទីតាំង​ដែល​មិន​គាប់​ភ្នែក​កសាង​ដោយ​កូរ៉េ​ខាងត្បូង…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៣​តុលា​ថា មេដឹកនាំ​ប្រទេស​លោក​គី​ម​ជុង​អ៊ុ​ន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​នៅ​ភ្នំ​KUMGANG​ស្ថិត​នៅ​ឆ្នេរសមុទ្រ​ខាងកើត​របស់​ប្រទេស ហើយ​លោក​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ការ​ចំណុះ​តែ​លើ​កូរ៉េ​ខាងត្បូង ក្នុង​ការ​គ្រប់គ្រង​តំបន់​ទេសចរណ៍​នោះ ដែល​ធ្វើ​អាជីវកម្ម​រួម​គ្នា​ដោយ​កូរ៉េ​ទាំង​២​កាលពី​គ្រា​កន្លង​ទៅ​។

នៅ​លើ​ភ្នំ​KUMGANG​លោក​គី​ម​ជុង​អ៊ុ​ន​ក៏​ចេញ​បញ្ជា​ផង​ដែរ ឲ្យ​ដក​ចេញ​រាល់​ទីតាំង​ដែល​មិន​គាប់​ភ្នែក​កសាង​ដោយ​កូរ៉េ​ខាងត្បូង ហើយ​កសាង​ថ្មី​ដោយ​បណ្ដា​ឧបករណ៍​របស់​កូរ៉េ​ខាងជើង​។ KCNA​ក្នុង​អត្ថបទ​មួយ​ជា​ភាសា​អង់គ្លេស​សរសេរ​ថា ភ្នំ​ទេសចរណ៍​KUMGANG​ត្រូវ​បាន​បោះ​បង់​ចោល​អស់​ពេល​ជាង​១​ទស​វត្ស​មក​ហើយ ខណៈ​ទីតាំង​នោះ​ជា​កន្លែង​ទេសចរណ៍​ដ៏​ល្អ​ប្រសើរ។

អត្ថបទ​នោះ​រិះគន់​ខ្លាំង​ចំពោះ​នយោបាយ​អាក្រក់​ដែល​ចាំតែ​ពឹងផ្អែក​លើ​កូរ៉េ​ខាងត្បូង ហើយ​មិន​គិតដល់​ប្រទេស​ឯទៀត​ៗ ពេល​ប្រទេស​ពុំ​ទាន់​ជា​ប្រទេស​ខ្លាំង​។ មេដឹកនាំ​យើង​បាន​ណែនាំ​ឲ្យ​លុប​បំបាត់​ចោល រាល់​ទីតាំង​ដែល​មិន​គាប់​ភ្នែក​កសាង​ដោយ​កូរ៉េ​ខាងត្បូង ជាមួយ​ការ​ព្រមព្រៀង​របស់​អង្គភាព​កូរ៉េ​ខាងត្បូង​ដែល​ទាក់ទិន ហើយ​កសាង​ទីតាំង​ទំនើប​ថ្មី​ៗ​ទៅ​តាម​បែបផែន​របស់​យើង ឲ្យ​សី​ុ​គ្នា​ជាមួយ​ទេសភាព​ធម្មជាតិ​នៃ​ភ្នំ​KUMGANG​។

ទេសចរណ៍​នៅ​ភ្ន្នំំ​KUMGANG​ចាប់​ដំណើរការ​ពី​ឆ្នាំ​១៩៩៨​មក ពេល​មាន​ភាព​ធូរស្រាល​នៃ​ទំនាក់ទំនង​អន្តរ​កូរ៉េ តែ​ត្រូវ​បញ្ឈប់​វិញ​នា​ឆ្នាំ​២០០៨ ក្រោយ​ការ​ស្លាប់​នារី​ទេសចរ​កូរ៉េ​ខាងត្បូង​ម្នាក់​ដោយ​គ្រាប់កាំភ្លើង​របស់​ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​។ កម្មវិធី​ទេសចរណ៍​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​គម្រោង​សំខាន់​មួយ​ក្នុង​ចំណោម​គម្រោង​សំខាន់​ៗ នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរ​កូរ៉េ ជាមួយ​ប្លុក​ឧស្សាហកម្ម​កា​អឺ​សុង ដែល​បច្ចុប្បន្ន​ក៏​ត្រូវ​បញ្ឈប់​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ