ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​ព្រួយ​ពី​អាយុជីវិត​អ្នកស្រុក​ជិត​១​ម៉ឺន​នាក់​សម្រុក​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​កិច្ចសហការ​គ្នា​ល្អ​រវាង​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​ក្រសួងសុខាភិបាល បាន​បង្កើត​ទីកន្លែង​សម្រាប់​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដើម្បី​បង្ក​លក្ខណៈងាយស្រួល​ដល់​ពលរដ្ឋ​កាត់​បន្ថយ​ក្នុង​ការ​ចំណាយ​ថវិការ​ច្រើន ទៅ​កាន់​រាជធានី​ភ្នំពេញ​នោះ ។ រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ទី​២១…

ខេត្តកំពង់ចាម ៖ ក្រោម​កិច្ចសហការ​គ្នា​ល្អ​រវាង​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​ក្រសួងសុខាភិបាល បាន​បង្កើត​ទីកន្លែង​សម្រាប់​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដើម្បី​បង្ក​លក្ខណៈងាយស្រួល​ដល់​ពលរដ្ឋ​កាត់​បន្ថយ​ក្នុង​ការ​ចំណាយ​ថវិការ​ច្រើន ទៅ​កាន់​រាជធានី​ភ្នំពេញ​នោះ ។ រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ អ្នក​ដែល​មក​ទទួល​សេវា​ចាក់​វាក់​សាំង​បង្ការ មាន​ចំនួន​៨.៦៨៣​នាក់​ហើយ​ក៏​មិន​ទាន់​មាន​អ្នក​ស្លាប់​ដែរ ព្រោះតែ​ពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​ឡើង​ៗ ។

លោក កាន់ សុផល វ័យ​៥៧​ឆ្នាំ នៅ​ភូមិ​ជ្រោយ​ច​ង្ហា​រ ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹងថា ថ្មី​ៗ​កន្លង​ទៅ​គាត់​បាន​ដើរ​ជាន់​ឆ្កែ​នៅ​បរិវេណ​ផ្ទះ​របស់​ខ្លួន ដោយ​ឆ្កែ​ភ្ញាក់​បាន​ខាំ​ត្រូវ​ជើង​ឆ្វេង​បណ្តាល​ឲ្យ​ចេញ​ឈាម ហើយ​ខ្លាច​មាន​បញ្ហា​គ្រោះថ្នាក់​ប៉ះពាល់​ដល់​ជីវិត ព្រោះ​បានឃើញ​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម Facebook មាន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ត្រូវ​បាន​ឆ្កែ​ឬ​ឆ្មារ​ខាំ​លើ​ខ្លួនប្រាណ ដោយ​មានការ​ធ្វេសប្រហែស​មិន​បាន​មក​ចាក់ វាក់​សាំង​ជំងឺ​ឆ្កែឆ្កួត​ឃើញ​មាន​ស្លាប់​បន្តបន្ទាប់​គួរ​ឲ្យ​ព្រួយបារម្ភ ។

លោក កាន់ សុផល បន្ត​ថា កត្តា​នេះ​ហើយ​ទើប​គាត់​ប្រញាប់​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​មក​ចាក់​វាក់សាំង​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ ចាក់​សរុប​បាន​ចំនួន​៣​លើក​ដូច្នេះ​គាត់​លែង​ព្រួយបារម្ភ​ពី​ជំងឺ​ឆ្កែឆ្កួត យាយី​លើ​រាង​កាយ​របស់​គាត់ ។ ប្រសិនណាបើ​មាន​សមាជិក​ក្រុម​គ្រួសារ​ឬ​សាច់ញាតិ​នៅ​ក្នុងភូមិ រង​គ្រោះ​ដោយ​ឆ្កែ​ឬ​ឆ្មារ​ខាំ​ត្រូវ​តែ​ប្រាប់​ឲ្យ​ប្រញាប់ ដឹក​ទៅ​ចាក់​ថ្នាំ​វាក់​សាំង​ការពារ​ដើម្បី​កុំ​ឲ្យ​រង​គ្រោះ​ប៉ះពាល់​ដល់​អាយុជីវិត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ