ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ការពារ​មិន​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​​ខ្ពស់… អ្ន​កគួរ​តែ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ​

4 ឆ្នាំ មុន

ការ​កើនឡើង​នៃ​សម្ពាធ​ឈាម បណ្ដាល​មក​ពី​កត្តា​ហានិភ័យ​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​មាន ៖ • កត្តា​មួយ​ចំនួន​មិន​អាច​គ្រប់គ្រង​បាន​ដូច​ជា អាយុ ពូជសាសន៍ និង​ប្រវត្តិ​គ្រួសារ •…

ការ​កើនឡើង​នៃ​សម្ពាធ​ឈាម បណ្ដាល​មក​ពី​កត្តា​ហានិភ័យ​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​មាន ៖

• កត្តា​មួយ​ចំនួន​មិន​អាច​គ្រប់គ្រង​បាន​ដូច​ជា អាយុ ពូជសាសន៍ និង​ប្រវត្តិ​គ្រួសារ
• កត្តា​ហានិភ័យ​មួយ​ចំនួន​ដែលអាច​គ្រប់គ្រង​បាន​មាន​ដូច​ជា ការ​លើស​ទម្ងន់ អសកម្ម ការ​សេព​គ្រឿង​ស្រវឹង និង​ភាព​តានតឹង​។

ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ និង​ការពារ​មិន​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់ អ្នក​ត្រូវ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​មួយ​ចំនួន​ដូច​ជា ៖

១-បញ្ចុះទម្ងន់​កុំ​ឲ្យ​លើស​ឲ្យ​សោះ
២-ការ​ធ្វើ​លំ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ
៣-ប្រសិនបើ​អ្នក​សេពសុរា ត្រូវ​ផឹក​នៅ​ក្នុង​កម្រិត​មធ្យម ឬ​ត្រូវ​បញ្ឈប់​តែ​ម្តង
៤-ត្រូវ​ចេះ​ដោះស្រាយ​ភាព​តានតឹង ដូច​ជា​ការ​សម្រាក​បន្ធូរ​សាច់ដុំ និង​ការ​ដកដង្ហើម​ជ្រៅ​ៗ
៥-ជៀសវាង​ការ​ញុំ​ប្រៃ​ហួសហេតុ​ពេក​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ (​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ