ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​សាច់​ក្រ​ហម​ទៀង​ទាត់​បង្កើន​ហា​និភ័យ​កើត​ជំ​ងឺ​​​បេះ​ដូង​

11 ឆ្នាំ មុន

ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​​​សាកល​វិទ្យា​ល័យ Harvard School of Public Healthបាន​អះ​អាង​ថា​ ទទួល​ទាន​សាច់​ក្រ​ហ​ម​កែច្នៃ​ត្រឹម​២បន្ទះ​ក្នុង​មួយ​ថ្ងៃ​អាច​បង្កើន​គ្រោះ​ហា​និភ័យ​កើត​មាន​ជំ​ងឺ​បេះ​ដូង​និង​ជំ​ងឺ​មហារីក​ដល់​២០​ភាគ​រយ ។

ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​​​សាកល​វិទ្យា​ល័យ Harvard School of Public Healthបាន​អះ​អាង​ថា​ ទទួល​ទាន​សាច់​ក្រ​ហ​ម​កែច្នៃ​ត្រឹម​២បន្ទះ​ក្នុង​មួយ​ថ្ងៃ​អាច​បង្កើន​គ្រោះ​ហា​និភ័យ​កើត​មាន​ជំ​ងឺ​បេះ​ដូង​និង​ជំ​ងឺ​មហារីក​ដល់​២០​ភាគ​រយ ។

​ការ​សិក្សា​ដែល​បាន​តាម​ដាន​ពិនិត្យ​លើ​មនុស្ស​ប្រុស​ស្រី​ជាង​១២ម៉ឺននាក់​និង​ចំ​ណាយ​ពេល​អស់​ជិត​៣០​ឆ្នាំ​បាន​រក​ឃើញ​ទៀត​ថា ប្រ​សិន​ជា​គេ​​​ទទួល​ទាន​សាច់​ក្រ​ហម​ស្រស់​(មិន​កែច្នៃ)​ទំ​ហំ​ប៉ុន​សន្លឹក​បៀរ​មួយ​ហ៊ូ​ អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​ខាង​លើ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​១៣​ភាគ​រយ ។

សាស្ត្រា​ចារ្យ Frank Hu អ្នក​និពន្ធ​ជាន់​ខ្ពស់​មក​ពី​សាកល​វិទ្យា​ល័យ Harvard School of Public Healthបាន​ថ្លែង​ថា ៖«លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​ផ្តល់​ជា​ភស្តុ​តាង​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ដែល​ថា ការ​ទទួល​ទាន​សាច់​ក្រហម​ទៀង​ទាត់​​​ជា​ពិ​សេស​សាច់​កែច្នៃ​ជា​បុព្វ​ហេតុ​ចម្បង​នៃ​ការ​ស្លាប់​មុន​អា​យុ ។ ផ្ទុយ​មក​វិញ ការ​ជ្រើស​រើស​យក​ប្រ​ភព​អា​ហារ​សម្បូរ​ដោយ​ប្រូ​តេអុីន​ផ្សេង​ទៀត​មក​ជំ​នួស​សាច់​ក្រ​ហម​គឺ​​អាច​ផ្តល​់​ផល​វិជ្ជ​មាន​ដល់​សុខ​ភាព​ »។

​ការ​ជំ​នួស​សាច់​ក្រ​ហម​ដោយ​ត្រី​អាច​កាត់​បន្ថយ​ហា​និភ័យ​នៃ​ការ​ស្លាប់​មុន​អា​យុ​ពី​ជំ​ងឺ​បេះ​ដូង​និង​មហារីក​បាន​៧​ភាគ​រយខណៈ​បន្លែ​និង​បណ្តា​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​ដែល​មាន​ខ្លាញ់​តិចអាច​កាត់​បន្ថយ​ហា​និភ័យ​បាន​១០​ភាគ​រយ ។ ចំណែក​គ្រាប់​ធញ្ញ​ជាតិ​និង​ពពួក​សណ្តែក​មាន​ជាតិ​ប្រេង​វិញ​អាច​កាត់​បន្ថយ​ហា​និភ័យ​បាន​ដល់​១៤​ភាគ​រយ ។ ​

​តាម​មូល​និធិ​ជំ​ងឺ​មហារីក​ពិភព​លោក WCRFបាន​ស្នើ​ជា​យោ​បល់​ថា មនុស្ស​លោក​គួរ​ជៀស​វាង​ទទួល​ទាន​សាច់​ក្រ​ហម​ដែល​កែ​ច្នៃ​ទុក​ឱ្យ​បាន​យូរ​ឬ​កំណត់​ពី​ចំ​នួន​ដែល​ត្រូវ​ទទួល​ទាន​ដោយ​ក្នុង​មួយ​សប្តាហ៍​កុំឱ្យ​លើស​៥០០​ក្រាម ។

វេជ្ជ​បណ្ឌិត Rachel Thompson អនុ​ប្រ​ធាន​ផ្នែក​វិទ្យា​សាស្ត្រ​របស់​មូល​និធិ WCRFបាន​ថ្លែង​ថា ៖«លទ្ធផល​លើក​នេះ​បាន​ជួយ​ពង្រឹង​បន្ថែម​នូវ​ភស្តុ​តាង​ដែល​បង្ហាញ​ពី​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​​រវាង​សាច់​ក្រ​ហម​និង​ជំ​ងឺ​រ៉ាំ​រ៉ៃ​ ។ ជី​វិត​អាច​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឱ្យ​ផុត​ពី​សេចក្តី​ស្លាប់​ ប្រ​សិន​ជា​គេ​ជំ​នួស​សាច់​ក្រ​ហម​ដោយ​បណ្តា​អា​ហារ​សម្បូរ​ប្រូ​តេអុីន​ផ្សេង​ៗ​មាន​ដូចជា ត្រី បន្លែ បណ្តា​សណ្តែក​មាន​ប្រេង​ និង​សាច់​មាន់​ជា​ដើម »​៕