ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម​ហោ​ស្រប​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល​​លើក​ទី​៥ ចាប់ផ្តើម​ជម្រុះ​បេក្ខ​ជន​​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សាលសន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ នេះ មានការ​ប្រកាស​បើក​កម្មវិធី​មហោស្រព​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល​លើក​ទី​៥ យ៉ាង​ឱឡារិក…

រាជធានី​ភ្នំពេញ ៖ នៅ​សាលសន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ នេះ មានការ​ប្រកាស​បើក​កម្មវិធី​មហោស្រព​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល​លើក​ទី​៥ យ៉ាង​ឱឡារិក ដោយ​មហាជន​មក​គាំទ្រ​ច្រើន​ពេញ​សាល​។

នា​ឱកាស​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មន្ត្រី​ក្រោម​ឱវាទ ព្រមទាំង​បេក្ខជន​ប្រឡង​ជា​ច្រើន​រូប​ទៀត​ផង​។ ជា​ការ​សម្គាល់​ឃើញ​ថា កម្មវិធី​ប្រឡង​ចម្រៀង​មួយ​នេះ នៅ​តែ​ពេញ​និយម ដោយ​មានការ​កើនឡើង​តួលេខ​អ្នក​ប្រកួត ជា​ពិសេស​បងប្អូន​នៅ​ក្រៅប្រទេស​ចាប់អារម្មណ៍​ច្រើន​។

មហោស្រព​នេះ បាន​រៀបចំ​ចំនួន​៤​លើក​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​២០១០​មក ដោយ​បាន​លើក​យក​​ទម្រង់​សិល្បៈ​ចម្រៀង​បុរាណ និង​សម័យ ដើម្បី​ឲ្យ​បេក្ខជន​ចូលរួម​បង្ហាញ​នូវ​ទេព​កោសល្យ​ដណ្តើម​ជ័យ​លា​ភី​។ ដោយឡែក​ម​ហោ​ស្រប​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សាកល​លើក​ទី​៥​នេះ បាន​សម្រេច​យក​វិញ្ញាសា​ចម្រៀង​ក្នុង​សត្ស​វត្ស​ទី​៥០ និង​៦០​។ ចំពោះ​ដំណាក់កាល​ជ្រើស​បេក្ខជន មាន​តាម​លំដាប់លំដោយ​ទៅ​តាម​រាជធានី​-​ខេត្ត និង​ក្រៅប្រទេស ដើម្បី​ឈាន​ដល់​ការ​ប្រឡង​ថ្នាក់​ជាតិ​នា​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៩​ខាង​មុខ​នេះ​។

ការ​ប្រឡង​ជ្រើសរើស​បេក្ខជន​នៅ​តាម​រាជធានី​-​ខេត្ត បាន​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ខែសីហា​និង​កញ្ញា ដែល​ជា​លទ្ធផល​គណៈ​ក​ម្មា​ការ​រៀបចំ​រាជធានី​-​ខេត្ត​បាន​ជ្រើសរើស​បេក្ខជន បេ​ក្ខ​នារី​ចំនួន​១០០​រូប ក្នុង​នោះ​ផ្នែក​ចម្រៀង​សម័យ​៥០​រូប និង​ផ្នែក​ចម្រៀង​បុរាណ​៥០​រូប​។

ចំណែក​ការ​ប្រឡង​ជ្រើសរើស​បេក្ខជន បេ​ក្ខ​នារី​នៅ​ក្រៅប្រទេស ដើម្បី​ជួយ​ផ្សព្វផ្សាយ​ជ្រើសរើស​បេក្ខជន​មួយ​ចំនួន​នៅ​ក្រៅប្រទេស ដែល​បាន​ធ្វើ​នា​ខែសីហា និង​កញ្ញា​។ ជា​លទ្ធផល​យើង​រក​បាន​បញ្ជី​ឈ្មោះ​បេក្ខជន បេ​ក្ខ​នារី​ចំនួន​២៧​រូប បុរស​១៤​នាក់ និង​នារី​១៣​នាក់ ដោយ​បេក្ខជន​ទាំងអស់​មក​ពី​សហរដ្ឋអាមេរិក​១៣​រូប បារាំង​៤​រូប អូស្ត្រាលី​៤​រូប កា​ណា​ដា​៤​រូប និង​ជ​ប៉ុង​១​រូប ក្នុង​នោះ​បេក្ខជន​ចម្រៀង​សម័យ​២១​រូប និង​បុរាណ​៦​រូប ។

រីឯ​ដំណាក់កាល​ប្រឡង​ថ្នាក់​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដោយ​ចែក​ជា​៣​ដំណាក់កាល​ធំ​ៗ ៖

ដំណាក់កាល​ទី​១- វគ្គ​ប្រឡង​ជម្រុះ​លើក​ទី​១​មាន​រយៈពេល​៣​ថ្ងៃ ដោយ​ចាប់​ដំណើរការ​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ដល់​ថ្ងៃ​សៅរ៍ ទី​១៩ ឆ្នាំ​២០១៩ សម្រាប់​បេក្ខជន បេ​ក្ខ​នារី​នៅ​ក្នុង​ប្រទេស ហើយ​គណៈ​ក​ម្មា​ការ​មេ​ប្រយោគ នឹង​ជម្រុះ​បេក្ខជន​៥២​រូប​។

ដំណាក់កាល​ទី​២- វគ្គ​ប្រឡង​ជម្រុះ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ចាប់​ដំណើរការ​ថ្ងៃ​២១ និង​២២​តុលា ឆ្នាំ​២០១៩ នា​សាលចតុមុខ​ដែល​មាន​បេក្ខជន បេ​ក្ខ​នារី​ចំនួន​៤៨​រូប ដែល​ជាប់​ជម្រុះ​លើក​ទី​១ រួម​ជាមួយ​បេក្ខជន បេ​ក្ខ​នារី​ក្រៅប្រទេស​២៧​រូប​។ ដំណាក់កាល​ទី​២​នេះ ជម្រុះ​យក​៣៥​រូប ដោយ​រក្សា​ទុក​៤០​រូប ក្នុង​នោះ​បុរាណ​២០​រូប និង​សម័យ​២០​រូប​។

ដំណាក់កាល​ទី​៣- វគ្គ​ប្រឡង​ផ្តាច់ព្រ័ត្រ​នៅ​សាលា​ចតុមុខ​នា​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ ជា​វគ្គ​ចុង​ក្រោយ​ជ្រើស​ជ័យ​លា​ភី​២០​រូប ក្នុង​នោះ​ចំណាត់ថ្នាក់​លេខ​១ ចំនួន​៤​រូប (​បុរាណ​២​រូប សម័យ​២​រូប​), លេខ​២ ចំនួន​៤​រូប (​សម័យ​២​រូប បុរាណ​២​រូប​) និង​លេខ​៣ ចំនួន​៤​រូប (​សម័យ​២​រូប បុរាណ​​២​រូប​) ព្រមទាំង​រង្វាន់​លួង​ចិត្ត​លេខ​៤ និង​លេខ​៥ ចំនួន​៨​រូប (​បុរាណ​៤​រូប និង​សម័យ​៤​រូប​)​។ ដោយឡែក​កម្មវិធី​ប្រកាស​ជ័យ​លា​ភី​ជា​ផ្លូវការ​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៩​នា​សាល​មហោស្រព​កោះ​ពេជ្រ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ