ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបទីតាំងរ៉ែមាសដ៏ធំ​មួយ​សាជាថ្មី

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ទីតាំង​រ៉ែ​ដ៏​ធំ​មួយ​នៅ​ព្រៃ​តំបន់​រ៉ែ​ ក្នុងភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ដែល​សមត្ថកិច្ច​បាន​កំណត់​ថា ជាទី​តាំង​សិប្បកម្ម​កែ​ច្នៃ​រ៉ែ​មាស​ដោយ​ខុសច្បាប់ ​ត្រូវ​បាន​ធ្វើការ​បង្ក្រាប​សា​ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ទី​១៦​ តុលា…

ខេត្តក្រចេះ ​៖ ទីតាំង​រ៉ែ​ដ៏​ធំ​មួយ​នៅ​ព្រៃ​តំបន់​រ៉ែ​ ក្នុងភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ដែល​សមត្ថកិច្ច​បាន​កំណត់​ថា ជាទី​តាំង​សិប្បកម្ម​កែ​ច្នៃ​រ៉ែ​មាស​ដោយ​ខុសច្បាប់ ​ត្រូវ​បាន​ធ្វើការ​បង្ក្រាប​សា​ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ទី​១៦​ តុលា នេះ ។ ក្រុម​មន្ត្រី​នៃ​មន្ទីរ​រ៉ែ​ និង​ថាមពល​និយាយ​ឲ្យ​ដឹង​ថា អាជីវកម្ម​រ៉ែ​ខុសច្បាប់​មួយ​កន្លែង​ធំ​នេះ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ជំនាញ​ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក ទុ​ត វី​និ​ត ព្រះរាជអាជ្ញា​រង​អម សាលាដំបូង​ខេត្ត​ចុះ​ធ្វើការ​បង្ក្រា ​។ តែ​យ៉ាងណា​ក្នុង​សកម្មភាព​ចុះ​បង្ក្រាប​នា​ថ្ងៃ​នោះ ​ក្រុម​សម​ត្ថ​កិច្ច​ពុំ​បាន​ចាប់ខ្លួន​ជន​ដែល​ពាក់​ព័​ន្ឋ និង​អាជីវកម្ម​រ៉ែ​ខុសច្បាប់​ដ៏​ធំ​មួយ​នេះ​ទេ​ ដោយ​គ្រាន់ តែ​ធ្វើ​កិច្ចសន្យា​អប់រំ​និង​រឹបអូស​យក​សម្ភារបម្រើ​ឲ្យ​មានការ​ជីក​កាយ​យក​ដី​រ៉ែ​ទាំង​អស់នោះ​។

នេះ​ជា​សកម្មភាព​ការ​ចុះ​បង្ក្រាប​សា​ជា​ថ្មី​ម្តងទៀត ពី​ក្រុម​សមត្ថកិច្ច​ជំនាញ​ទៅ​លើ​ទីតាំង រ៉ែ​ខុសច្បាប់ ដែល​កំពុង​តែ​កើត​មាន​ក្នុង​ព្រៃ​តំបន់​រ៉ែ នោ​ភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ដោយ​កាលពី​លើក​មុន អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្លាប់​បាន​បើក​ប្រ​តិ​បត្ត​ការ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប ទីតាំង​រ៉េ​ខុសច្បាប់​មាន​ជា​ច្រើន​កន្លែង​នៅ​តំបន់​នោះ ទើប​ធ្វើ​ឲ្យ​ការ​ជីក​កាយ​រុករក​រ៉ែ​ពី​ក្រុម ឈ្មួញ​តូច​ធំ​ត្រូវ​បាន​ស្ងាត់​មួយ​រយះ​ពេល​។

សកម្មភាព​ការ​ចុះ​បង្ក្រាប​សា​ជា​ថ្មី​ពី​ក្រុម​អាជ្ញា​ធរមាន​សមត្ថកិច្ច​នេះ ក៏​ត្រូវ​បាន​គេនិយាយ​ថា បាន​ធ្វើ​ឡើង​ទៅ​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​វិនិយោគ​រ៉ែ​មាស​របស់​ចិន​មួយ ឈ្មោះ​ថា ស៊ឹង​យ៉័​ង​គ័ង​យិ ជា​ក្រុមហ៊ុន​មានច្បាប់​វិនិយោគ​រ៉ែ​មាស​ដ៍​ធំ​មួយ​នៅ​តំបន់​ខាងលើ​។​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុមហ៊ុន​រ៉ែ​មាស​ចិន​ដ៏​ធំ​មួយ​នេះ បាន​ប្តឹង​មក​អាជ្ញាធរ​ឲ្យ​ជួយ អន្តា​គម​ន៍​ទប់ស្កាត់​ការ​ជីក​កាយ​យក​រ៉ែ​របស់​ឈ្មួញ នៅ​តំបន់​ជុំវិញ​បរិវេណ​របស់​ក្រុមហ៊ុន និងការ​ប្តឹង​ឲ្យ​មានការ​ជួយ​ទប់ស្កាត់​ការ​ចូល​លួច​រ៉ែ​មាស ពី​ក្រុម​ជន​មិន​ស្គាល់​មុខ​នៅ​ក្នុង​បរិវេណក្រុមហ៊ុន​។

បើ​ទោះជា​បែប​ណា សកម្មភាព​របស់​សមត្ថកិច្ច​ដែល​តែងតែ​ចុះ​បង្ក្រាប​លើ​ទីតាំង​រ៉ែ​មាស ជា​ច្រើន​លើក​ច្រើន​សារ ពី​សំណាក់​ក្រុម​សមត្ថកិច្ច​នេះ ក៏​ត្រូវ​គេ​មើលឃើញ​ថា ​គឺ​ហាក់​មិន​ទទួល​ល​ទ្ធផល​ជា​វិជ្ជមាន​នោះ​ទេ​។ ដោយសារ​ទីតាំង​រ៉ែ​នៅ​តំបន់​នោះ ត្រូវ​បាន​គេ​និយាយ​ថា បាន​កើត​មាន​ជា​យូរយា​ណាស់​មក​ហើយ​គឺ​តាំងពី​មុន​និង​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​ម្លេះ​។

បើ​តាម​ការ​លើក​ឡើង​ឲ្យ​ដឹង​ពី​ពលរដ្ឋ​នៅ​តំបន់​នោះ​បាន​និយាយ​ថា ពលរដ្ឋ​ដែល​រស់ នៅ​តំបន់​នេះ​គ្មាន​របរ​អ្វី​ក្រៅពី​ការ​ធ្វើ​រ៉ែ​មាស​នោះ​ទេ​។​ដោយ​អាជីវកម្ម​នេះ​គឺ​ពួក​គាត់​បាន​ធ្វើ​ត​ៗ គ្នា​តាំងពី​ដូនតា​មក​ម្លេះ​។ ពួក​គាត់​ថា ការ​ធ្វើ​អាជីវកម្ម​របស់​ពួក​គាត់​គឺ​ធ្វើ​ឡើងជា​លក្ខ​ណះ គ្រួសារ​នៅ​ក្រោយ​ផ្ទះ​ក្បែរ​ៗ​ភូមិ​។ ពួក​គាត់​ថា ការ​ធ្វើ​របស់​ពួក​គាត់​គឺ​សុ​ទ្ឋ​តែ​ធ្វើ​នៅ​តាម​រណ្តៅ ចាស់​ៗ​សល់​កាក​ដី​រ៉ែ​ពី​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន មិន​មានការ​ជីករណ្តៅ​ដី​ថ្មី​មក​ធ្វើ​នោះ​ទេ ។

អត្ថបទសរសេរ ដោយ