តារា​ច្រៀង បាន មុនី​ល័​ក្ខ និង ឌី​ជេ ខេក ត្រូវ​គ្នា​វិញ​ឬ?


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សង្គម​សិល្បៈ​ក៏​ដូច​ជា​បណ្តាញសារព័ត៌មាន​សុទ្ធតែ​បានដឹង​ខ្លះ​ៗ​ហើយ​ថា កញ្ញា បាន មុនី​ល័​ក្ខ ដែល​ជា​តារាចម្រៀង​ទើប​ចូល​ផលិតកម្ម​ថោ​ន​ថ្មី​ៗ​មកនេះ និង ឌី​ជេ ខេ​ក (Dj Cake) ស្និត​ស្នាល​នឹង​គ្នា​ជា​គូស្នេហ៍ រហូត​ធ្លាប់​លេច​ឭ​ថា ពួក​គេ​ទាំង ២​បាន​ភ្ជាប់ពាក្យ​ថែម​ទៀត​ផង ។

ក្រោយមក​បាន​បែកបាក់​គ្នា ទើបតែ​ចុង​ក្រោយ​នេះ ភ្លើង​ស្នេហ៍​បាន​ឆេះឆួល​ឡើង​វិញ​នៅ​ពេល​ធ្លាយ​រូបថត​កៀកកើយ​គ្នា ។​ហើយ​រវាង បាន មុនី​ល័​ក្ខ និង ឌី​ជេ ខេ គឺ​ពួក​គេ​ធ្លាប់​ភ្ជាប់ពាក្យ​ជា​មួយ​គ្នា ប៉ុន្តែ​ក្រោយមក​អ្នក​ទាំង​ពីរ​បាន​បែកបាក់​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​ពេល​នេះ​ពួក​គេ​បាន​ងាក​មក​ស្និត​ស្នាល​នឹង​គ្នា ធ្វើ​ឱ្យ​ក្លាយជា​រឿង​មួយ​ដែល​ទស្សនិកជន​តាមដាន​ឡើង​វិញ ព្រោះ​បើ​និយាយ​ពី ឌី​ជេ ខេ​ក វិញ​ក៏​មាន​ម្ចាស់​បេះដូង​ថ្មី​ហើយ​ដែរ ។

អតីត​បេ​ក្ខ​នារី​លេចធ្លោ​មួយ​រូប​ក្នុង​កម្មវិធី The Voice Cambodia រ​ដូ​ល​កាល​ទី​១ បាន មុន្នី​ល័​ក្ខ ធ្លាប់​ប្រាប់​ថា ទោះជា​នាង​ផ្ដាច់​ពាក្យ​ពី Dj Cake មែន ប៉ុន្តែ​នាង​នៅ​តែ​មានការ​រាប់អាន​ជាមួយ​អតីត​គូ​ដណ្ដឹង​រូប​នេះ​ដដែល គឺ​បើ​ជួប​គ្នា​ចៃដន្យ និយាយ​រកគ្នា​ដូច​មុន មិនមែន​ពាក់មុខយក្ស​ដាក់​គ្នា​ឡើយ ។

ការ​វាចា​របស់ បាន មុន្នី​ល័​ក្ខ ពេល​នេះ គឺជា​ការ​ពិត​ដូច​អ្វី​ដែល​នាង​បាន​និយាយ​មែន ព្រោះថា នាង​មិន​ត្រឹមតែ​នៅ​និយាយ​រកគ្នា​ជាមួយ​អតីត​គូ​ដណ្ដឹង​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ថតរូប​ស្និទ្ធស្នាល​ជាមួយ​គ្នា​ដូច​កាល​នៅ​ស្រលាញ់​គ្នា​អ៊ីចឹង​ដែរ ។

ចំពោះ ឌី​ជេ ខេ​ក វិញ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លោក និង មុនី​ល័​ក្ខ គ្មាន​អ្វី​អាថ៌​កំបាំង​ឡើយ​យើង​នៅ​រាប់អាន​គ្នា នាង​នៅ​តែ​ទទួល​ច្រៀង​តាម​កម្មវិធី​ដែល​លោក​ស្នើ ។ ការងារ​ដឹង​ការងារ យើង​មិន​ឲ្យ​មានការ​ភាន់ច្រឡំ​នោះ​ទេ ព្រោះ​គាត់​ទទួល​បាន​ជោគជ័យ​ច្រើន​លើ​សិល្បៈ​ទើប​មិន​ចង់​ឲ្យ​មាន​ព័ត៌មាន​មិនល្អ​បោកបក់​មក​លើ​គាត់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ