ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្មហិ.ង្សា​២​ថ្ងៃ​ជាប់​គ្នា​ ប្រឆាំង​ការ​កាត់ទោស​បណ្ដា​មេដឹក

4 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ទីក្រុង​បា​សឺ​ឡោ​ន​អេ​ស្ប៉ា​ញ​ជួប​ប្រទះ​នឹង​បាតុកម្មហិង្សា​២​ថ្ងៃ​ជាប់​គ្នា មក​ដល់​យប់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃ​ទី​២​នៃ​បាតុកម្ម ប្រឆាំង​ការ​កាត់ទោស​បណ្ដា​មេដឹកនាំ​បំបែក​ខ្លួន​និយម​កា​តា​ឡូញ ដោយសារ​តួនាទី​របស់​ពួក​គេ​ក្នុង​ការ​ប៉ុនប៉ង​កាលពី​ឆ្នាំ​២០១៧ បំបែក​តំបន់​កា​តា​ឡូញ​ដាច់​ចេញពី​អេ​ស្ប៉ា​ញ​។ ក្រោយ​ការ​រាំង​ខ្ទប់​ព្រ​លាន​យន្តហោះ​ក្រុង​បា​សឺ​ឡោ​ន នា​ថ្ងៃ​ទី​១៤​តុលា​ដោយ​បាតុករ​ច្រើន​ពាន់​នាក់ ភាព​តានតឹង​បាន​ឡើង​ខ្ពស់​ក្នុង​តំបន់​នោះ​។…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ទីក្រុង​បា​សឺ​ឡោ​ន​អេ​ស្ប៉ា​ញ​ជួប​ប្រទះ​នឹង​បាតុកម្មហិង្សា​២​ថ្ងៃ​ជាប់​គ្នា មក​ដល់​យប់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃ​ទី​២​នៃ​បាតុកម្ម ប្រឆាំង​ការ​កាត់ទោស​បណ្ដា​មេដឹកនាំ​បំបែក​ខ្លួន​និយម​កា​តា​ឡូញ ដោយសារ​តួនាទី​របស់​ពួក​គេ​ក្នុង​ការ​ប៉ុនប៉ង​កាលពី​ឆ្នាំ​២០១៧ បំបែក​តំបន់​កា​តា​ឡូញ​ដាច់​ចេញពី​អេ​ស្ប៉ា​ញ​។

ក្រោយ​ការ​រាំង​ខ្ទប់​ព្រ​លាន​យន្តហោះ​ក្រុង​បា​សឺ​ឡោ​ន នា​ថ្ងៃ​ទី​១៤​តុលា​ដោយ​បាតុករ​ច្រើន​ពាន់​នាក់ ភាព​តានតឹង​បាន​ឡើង​ខ្ពស់​ក្នុង​តំបន់​នោះ​។ រដ្ឋាភិបាល​សង្ក​ម​និយម​របស់​លោក​PEDRO SANCHEZ ក្នុង​សេចក្ដី​ប្រកាស​មួយ​បាន​បរិហារ​អំពើ​ហិង្សា​ក្នុង​បាតុកម្ម ដែល​កើត​មាននៅ​ទីក្រុង​បា​សឺ​ឡោ​ន ព្រមទាំង​ក្នុង​ទីក្រុង​ច្រើន​ទៀត​នៃ​តំបន់​កា​តា​ឡូញ​។

លោក​លើក​ឡើង​ថា​ពួក​ជន​ភាគតិច​ចង់​បង្កើត​អំពើ​ហិង្សា​នៅ​តាម​ទីក្រុង​នានា​នៃ​តំបន់​កា​តា​ឡូញ​។ ច្បាស់​ណាស់​យើង​មិនមែន​ប្រឈម​មុខជា​មួយ​ចលនា​ពលរដ្ឋ​ដោយ​សន្តិវិធី​មួយ​ឡើយ តែ​ចលនា​ដែល​មានការ​សម្របសម្រួល​គ្នា​របស់​បណ្ដា​ក្រុម ដែល​ប្រើ​អំពើ​ហិង្សា​តាម​ដង​វិ​ថី​ទាំង​ឡាយ ដើម្បី​បំផ្លាញ​សន្តិ​សហ​វិជ្ជមាន​នៅ​កា​តា​ឡូញ​។ លោក​សន្យា​ធានា​សន្តិសុខ​ជាមួយ​ភាព​ម៉ឺង​ម៉ាត់​។

បណ្ដា​អ្នកកាសែត​កត់សម្គាល់​ឃើញ​នា​វេលា​ល្ងាច នៅ​តាម​មហាវិថី​នៃ​ក្រុង​បា​សឺ​ឡោ​ន​ការ​ដុត​កុងតឺន័រ​ជា​ច្រើន​។ បណ្ដា​របាំង​រាំងផ្លូវ​ត្រូវ​បាន​ដាក់​តាម​បណ្ដា​វិ​ថី ចំណែក​ប៉ូលិស​ដេញ​តាម​បំបែកពួក​បាតុករ ដែល​តបត​វិញ​ដោយ​គប់​ដប​សាំង​ដុត​ឬ​របស់របរ​ផ្សេង​ៗ​។ ប៉ូលិស​កា​តា​ឡូញ​បញ្ជាក់​ថា​បាន​ចាប់ខ្លួន​មនុស្ស​៤​នាក់ ។ ពួក​សកម្មជន​ឯករាជ្យ​និយម​បាន​កាត់​ផ្ដាច់​ចរាចរណ៍​តាម​ផ្លូវថ្នល់​នានា​ក្នុង​តំបន់ ក្នុង​នោះ​មាន​ផ្លូវ​ភ្ជាប់​ក្រុង​បា​សឹ​ឡោ​ន​ទៅ​បារាំង​និង​ផ្លូវដែក​ទាំងឡាយ​ផង។

កាលពី​ថ្ងៃ​ទី​១៤​តុលា​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកាស​របស់​តុលាការ​កំពូល ពី​ការ​កាត់ទោស​បណ្ដា​​មេដឹកនាំ​ឯករាជ្យ​និយម បាតុករ​ច្រើន​ពាន់​នាក់​លើកគ្នា​រាំង​ខ្ទប់​ព្រ​លាន​យន្តហោះ​ក្រុង​បា​សឺ​ឡោ​ន នាំ​ឲ្យ​មានការ​លុប​ចោល​ជើងហោះហើរ​ជាង​១០០​ជើង​។ មានការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​បាតុករ​និង​ប៉ូលិស បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​ជា​១៣១​នាក់​រង​របួស ក្នុង​នោះ​១១៥​នាក់​នៅ​ព្រ​លាន​យន្តហោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ