ស្វាមីភរិយាកាលរួមដំណើរគ្នាសាងសុភមង្គលក្នុងគ្រួសារ គប្បីប្រតិបត្តិនូវធម៌ម្នាក់ប្រាំប្រការ ទើបបានសុខដល់គ្នាបាន គឺស្វាមីត្រូវទំនុកបម្រុងភរិយារបស់ខ្លួនដោយធម៌៥យ៉ាងៈ
១-ត្រូវរាប់អានលើកមុខភរិយថាជាភរិយាពិតៗ
២-កុំមើលងាយភរិយារបស់ខ្លួនដូចទាសីខ្ញុំបម្រើ
៣-កុំក្បត់ចិត្តភរិយាដោយលួចលាក់មានស្រីកំណាន់ដទៃទៀត
៤-ត្រូវប្រគល់ការងារក្នុងផ្ទះទាំងអស់ឲ្យដល់ភរិយាជាអ្នកត្រួតត្រា
៥-ទិញគ្រឿងអលង្ការឲ្យភរិយាជាគ្រឿងលម្អ
ចំណែកនាងជាភរិយាក៏ត្រូវប្រតិបត្តិស្វាមីដូចជាទេវតាក្នុងផ្ទះ គឺត្រូវគោរពស្វាមីដោយធម៌៥ យ៉ាងគឺៈ
១-ត្រូវចេះតាក់តែងភោជនាអាហារឲ្យមានឱជារសឆ្ងាញ់ពិសាជូនស្វាមី
២-ត្រូវរាប់អានញាតិមិត្តវង្សត្រកូលខាងស្វាមី
៣-មិនត្រូវក្បត់ចិត្តប្តី ដោយមានប្រុសដទៃកន្លងប្រពៃណី
៤-ត្រូវចេះថែទាំរក្សាទ្រព្យសម្បត្តិដែលស្វាមីរកបានមកឱ្យបានគង់វង្ស
៥-ជាស្រីឈ្លាសវៃក្នុងការគ្រប់គ្រងផ្ទះ និងជាអ្នកមិនខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង ។
បុរសស្ត្រីណាប្រតិបត្តិបានតាមគោលធម៌របស់ខ្លួន បុរសស្ត្រីនោះនឹងបានរួមរស់ជាមួយគ្នាអស់កាលជាអង្វែងទៅ និងបានចម្រើនដោយវិបុលសុខគ្រប់ប្រការ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ