ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាតដើម​ហើយ​ដឹក​ត្រី​ពន្លះ​រថយន្ត​ស៊េរី​ទំនើប Audi

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​អូ​ឌី​(Audi)​មួយ​គ្រឿង ខណៈ​អ្នកបើកបរ​គេច​នឹង​ម៉ូតូ​កង់​បី​បាន​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ​ហើយ​គាប់​ជួន​ក៏​ស្រាប់តែ​រថយន្ត​ដឹក​ត្រី​បើក​មក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​១៥ ខែតុលា ឆ្នាំ​២០១៩ ទុល​មុខ​នឹង​ក្លឹ​ប​កម្សាន្ត ស៊ី​ធី ផ្លូវ​២១៧…

រាជធានី​ភ្នំពេញ ៖ រថយន្ត​អូ​ឌី​(Audi)​មួយ​គ្រឿង ខណៈ​អ្នកបើកបរ​គេច​នឹង​ម៉ូតូ​កង់​បី​បាន​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ​ហើយ​គាប់​ជួន​ក៏​ស្រាប់តែ​រថយន្ត​ដឹក​ត្រី​បើក​មក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​១៥ ខែតុលា ឆ្នាំ​២០១៩ ទុល​មុខ​នឹង​ក្លឹ​ប​កម្សាន្ត ស៊ី​ធី ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​រួម​នឹង​នារី​ម្នាក់​បាន​បើករថយន្ត​ម៉ាក Audi Q7 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2J-6868 ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ​ដើម្បី​គេច​នឹង​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ដែល​ឈប់​ដឹក​ភ្ញៀវ​នៅ​មុខ​ក្លិប ។

គាប់​ជួន​ក៏​ស្រាប់តែ​រថយន្ត​ដឹក​ត្រី​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3C- 9057 បើក​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ដោយ​មនុស្ស​ប្រុស​ស្រី​២​នាក់​ទៀត​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ចាប់​ហ្វ្រាំង​មិន​ជាប់​ដោយសារ​តែ​មេឃ​ភ្លៀង​ទើប​ជ្រុល​ទៅ​បុក​នឹង​រថយន្ត Audi ពីក្រោយ​​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ក្រពឹត​គូថ​ក្រោយ ចំណែក​រថយន្ត​បង្ក​ដឹក​ត្រី​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខតែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សង្ខាង​បាន​សម្របសម្រួល​គ្នា​ដោយ​ខាង​រថយន្ត​ដឹក​ត្រី​សុខចិត្ត​យក​រថយន្ត Audi ទៅ​ជួសជុល​ឱ្យ​វិញ​ដើម្បី​បញ្ចប់រឿង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ