ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​កែ​ច្នៃ​ធ្វើ​ពី​ឈើ​និង​ថ្មកែវ​មាន​ចំនួន​ច្រើន​នៅ​លើ​ទីផ្សារ​កម្ពុជា តែ​ទទួល​បានការ​គាំទ្រ​តិចតួច

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​វត្ថុ​កែ​ច្នៃ​ធ្វើ​ពី​ឈើ​និង​ថ្មកែវ​នៅ​តាម​ទីប្រជុំជន​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូច​ជា​រូប​បដិមា រូប​ត្រី រួម​និង​វត្ថុ​ប្រើប្រាស់​មួយ​ចំនួន​ផ្សេង​ទៀត​មានការ​ដាក់​តាំង​បង្ហាញ​លក់​ច្រើន ប៉ុន្តែ​ការ​គាំទ្រ ឬ​ការ​ទិញ​យក​ទៅ​ដាក់​តាំង​លម្អ​នៅ​តាម​គេហដ្ឋាន ឬ​នៅ​តាម​ក្រុមហ៊ុន​ហាក់​នូវ​មាន​ចំនួន​តិចតួច​បំផុត បើ​ទោះបី​វត្ថុ​កែ​ច្នៃ​ពី​ឈើ​និង​ថ្ម​ទាំងនេះ​ដាក់​លក់​ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ​ប្រចាំឆ្នាំក៏​ដោយ​។ ​…

​រាជធានី​ភ្នំពេញ​៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​វត្ថុ​កែ​ច្នៃ​ធ្វើ​ពី​ឈើ​និង​ថ្មកែវ​នៅ​តាម​ទីប្រជុំជន​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូច​ជា​រូប​បដិមា រូប​ត្រី រួម​និង​វត្ថុ​ប្រើប្រាស់​មួយ​ចំនួន​ផ្សេង​ទៀត​មានការ​ដាក់​តាំង​បង្ហាញ​លក់​ច្រើន ប៉ុន្តែ​ការ​គាំទ្រ ឬ​ការ​ទិញ​យក​ទៅ​ដាក់​តាំង​លម្អ​នៅ​តាម​គេហដ្ឋាន ឬ​នៅ​តាម​ក្រុមហ៊ុន​ហាក់​នូវ​មាន​ចំនួន​តិចតួច​បំផុត បើ​ទោះបី​វត្ថុ​កែ​ច្នៃ​ពី​ឈើ​និង​ថ្ម​ទាំងនេះ​ដាក់​លក់​ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ​ប្រចាំឆ្នាំក៏​ដោយ​។

អ្នកស្រី ឡាំ សម្បត្តិ អាជីវករ​លក់​វត្ថុ​កែ​ច្នៃ​ពី​ឈើ​និង​ថ្មកែវ​មា​នទី​តាំងនៅ​ខេត្តពោធិ៍សាត់​និង​បាន​យក​ផលិតផល​កែ​ច្នៃ​ពី​ឈើ​និង​ថ្មកែវ​ដោយ​ប្រជាជន​ខ្មែរ​ដាក់​លក់​នៅ​ឯ​ព្រឹត្តិការណ៍ «​ពិព័រណ៍​ភូមិ​១-​ផលិតផល​១» កាលពី​ថ្ងៃ​ទី​១០ ខែតុលា​កន្លង​ទៅ​នេះ បានឱ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វត្ថុ​កែ​ច្នៃ​ពី​ឈើ​និង​ថ្មកែវ​មាន​ពលរដ្ឋ​ខ្មែរ​និង​ភ្ញៀវ​បរទេស​មានការ​ពេញ​និយម​ច្រើន​ខ្លះ​ដែរ តែ​ចំនួន​នៅ​មាន​កម្រិត​ទាប​ពិបាក​នឹង​ទទួលយក​បាន​។

​អ្នកស្រី បាន​លើក​ឡើង​ថា «​ក្នុង​រយៈពេល​ចូលរួម​ដាក់​តាំង​ផលិតផល​ក្នុង​ពិព័រណ៍
រយៈពេល​ពីរ​ថ្ងៃ​ដំបូង​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ពលរដ្ឋ​ចូល​មក​ទស្សនា​តិច​ជាង​ឆ្នាំ​មុន ដោយសារ​ឆ្នាំ​នេះ​មានការ​រៀបចំ​តាំង​បង្ហាញ​ផលិតផល​ជាន់​ពេល​ជាមួយ​គ្នា​ជាមួយនឹង​ព្រឹត្តិការណ៍​មួយ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ តែ​ទោះជា​យ៉ាងណា ខ្ញុំ​មើលឃើញ​ថា​ឆ្នាំ​នេះ​ថយ​ចុះ​ជាង​ឆ្នាំទៅ​មិ​ញ សម្រាប់​ការ​លក់​»​។

តាម​អ្នកស្រី ឡាំ សម្បត្តិ បាន​ឲ្យ​ដឹង​ទៀត​ថា «​បើ​ទោះបី​នៅ​រយៈពេល​ពីរ​ថ្ងៃ​ដំបូង​នៃ​ការ​ដាក់​តាំង​បង្ហាញ​ផលិត​មិន​ទទួល​ការ​គាំំ​ទ្រ​ដូច​ការ​ចង់បាន តែ​នៅ​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​នេះ​នឹង​មាន​ពលរដ្ឋ​ចូល​មក​ទស្សនា​ច្រើន ព្រោះ​ជា​ថ្ងៃ​ដែល​ពលរដ្ឋ​ឈប់​សម្រាក​ពី​ការងារ​។ តែបើ​នៅ​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ​មិន​មាន​ចូលរួម​ច្រើន​នោះ​ទេ មាន​ន័យ​ថា​ការ​លក់​វត្ថុ​កែ​ច្នៃ​ទាំង​ពី​ឈើ និង​គ្រឿង​ថ្មកែវ​ពិត​ណាស់​ការ​លក់​វា​នឹង​ធ្លាក់​ចុះបើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​»​។ អ្នកស្រី​បាន​បន្ត​ទៀត​ថា រាល់​ផលិតផល​យក​មក​ដាក់​តាំង​លក់​នៅ​ក្នុង​ពិព័រណ៍​ឆ្នាំ​នេះ គឺជា​ផលិតផល​និង​ជា​ស្នាដៃ​កូន​ខ្មែរ​នៅ​ក្នុង​ពោធិ៍សាត់ ហើយ​តម្លៃ​វត្ថុ​កែ​ច្នៃ​ពី​ឈើ​និង​ថ្មកែវ​នេះ​ថ្លៃ ឬ​ថោក​អាស្រ័យ​ទៅ​លើ​ទំហំ​និង​គុណភាព​ផលិតផល​។

​អ្នកស្រី ម៉ា​ប់ តំណាង​សហគមន៍​មក​ខេត្តក្រចេះ បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ វត្ថុ​កែ​ច្នៃ​ធ្វើ​ពី​គ្រឿង​ឈើ​នេះ​ហាក់​មានការ​គាំទ្រ​ខ្លះ​ដែរ ព្រោះ​អី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អន្លង់​ផ្សោត​នេះ​អាជ្ញាធរ​លែងឱ្យ​នេសាទ អីចឹង​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​នាំ​គ្នា​កែ​ច្នៃ​វត្ថុ​ធ្វើ​ពី​ឈើ​ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ​។ ​អ្នកស្រី​បាន​បន្ត​ថា «​នៅ​ពីរ​ថ្ងៃ​ដំបូង​នៃ​ការ​តាំងពិព័រណ៍​មាន​ពលរដ្ឋ​គាំទ្រ​ច្រើន​ដែរ ហើយ​រូប​ដែល​ពួក​គាត់​ទិញ​ភាគច្រើន​ជា​រូប​ត្រី​និង​រូប​បដិមា​ច្នៃ​ធ្វើ​ឡើង​ពី​ឈើ​។​ក្នុង​រដូវ​កាល​តាំងពិព័រណ៍​នេះ​យើង​មិន​ទាន់​អាច​ដឹង​ថា​លក់​បាន​ច្រើន​ដូច​ការ​ចង់បាន​ឬទេ ព្រោះ​ស្ងាត់​អ្នកចូលរួម​ទស្សនា​ពិព័រណ៍​»​។ ​បើ​តាម​អ្នកស្រី បាន​ឲ្យ​ដឹង​ថា​វត្ថុ​កែ​ច្នៃ​ធ្វើ​ពី​ឈើ​និង​ថ្មកែវ​យក​មក​ដាក់​តាំង​នេះ​មួយ​មាន​តម្លៃ​ពី​៥​ដុល្លារ​អា​មេ​រិ​ករ​ហូត​ដល់​ជាង​១០០​ដុល្លារ​។

​លោក​ពេជ្រ វុ​ទ្ធី បុគ្គល​ក្រុមហ៊ុន​ឯកជន​មួយ​បានឱ្យ​ដឹង​ថា «​ទាក់ទង​និង​វត្ថុ​កែ​ច្នៃ​ពី​គ្រឿង​ឈើ គុណភាព​នៃ​ការ​ប្រើប្រាស់​របស់​វា​ល្អ និង​មាន​រយៈពេល​វែង ហើយ​នៅ​ពេល​យើង​យក​វា​ទៅ​ដាក់​តាំង​នៅផ្ទះ​សម្រាប់​អ្នក​កូនកាត់​ចិន​វា​មាន​ហុងស៊ុយ តែ​សម្រាប់​កូន​ខ្មែរ​យល់​វា​មាន​រាសី​ឡើង​»​។
​លោក​បាន​បន្ថែម​ថា «​ពេល​នេះ​ខ្ញុំ​ទិញ រូប​ជំនាងផ្ទះ​និង​រូបតំណាង​លោកតា​លោកយាយ​ជំនាងផ្ទះ​បែប​ខ្មែរ មាន​តម្លៃ​ជាង​១០០​ដុល្លារ​អា​មេ​រិ​ក ហើយ​ទាក់ទង​និង​ស្នាដៃ​អាច​ទទួលយក​បាន​។​នៅ​ឆ្នាំ​កន្លង​មក​ខ្ញុំ​ធ្លាប់​ជាវ​(​ទិញ​)​វត្ថុ​ធ្វើ​ពី​ឈើ​មាន​ដូច​ជាដើម​ទ្រព្យ និង​រូប​ធ្វើ​ពី​ដើម​មាន​ជាដើម​»​។

បើ​តាម​លោក​ពេជ្រ វុ​ទ្ធី បាន​ឲ្យ​ដឹង​ថា «​ការ​ទិញ​វត្ថុ​ធ្វើ​ពី​គ្រឿង​ឈើ​ផ្សេង​ៗ​អាច​កើត​ចេញ ពី​ការ​ស្រលាញ់​និង​ការ​មានការ​ជឿ​ទៅ​។ ខ្ញុំ​ស្រលាញ់​គ្រឿង​នៅ​ពេល​យើង​បាន​យក​វា​ទៅ​ដាក់​នៅ​ក្នុងផ្ទះ​ពេល​យើង​ចូល​ដល់​ក្នុងផ្ទះ​មាន​អារម្មណ៍​ថា​មាន​ចំ​ហា​ត្រជាក់​នៅ​ក្នុងផ្ទះ​»​។ លោក​បាន​លើក​ឡើង​ថា មក​ដល់​សព្វ​ថ្ងៃនេះ​កូន​ខ្មែរ​សម័យ​ថ្មី​មានការ​និយម​ទៅ​លើ​វត្ថុ​កែ​ច្នៃ​ពី​គ្រឿង​ឈើ​ខ្លះ​ដែរ តែ​អ្នក​ដែល​មាន​ចាប់អារម្មណ៍​ទិញ​យក​ទៅ​ដាក់​តាំង​នៅផ្ទះ​ភាគច្រើន​ជា​បុគ្គល​ដែល​មាន​ទ្រព្យធន​សមរម្យ ព្រោះតែ​ពួក​កាត់​ចង់ឱ្យ​ផ្ទះ​គាត់​មាន​ភាព​ត្រជាក់ត្រជុំ ក្នុង​នោះ​មាន​ទាំង​រូប​គ្រឿង​លម្អ ព្រះពុទ្ធ វត្ថុ​អនុស្សាវរីយ៍ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ