កុមារ​កំសត់​ប្រាប់​ទាំង​ទឹកភ្នែក​ថា ចង់​បាន​​កង់​១​ជិះ​ទៅ​រៀន ព្រោះ​ផ្លូវ​ឆ្ងាយ​លំបាក​​​ណាស់ (​វី​ដេ​អូ​)


ខេត្តកំពង់ចាម ៖ រាល់ថ្ងៃ​គេ​ឃើញ​បុរស​ពិការ​ជើង​រួម​នឹង​កូនប្រុស​ពៅ​វ័យ​១៣​ឆ្នាំ មាន​រ៉ឺ​ម៉ក​ម៉ូតូ​កញ្ចាស់១​គ្រឿង​បាន​បើក​ចេញពីផ្ទះ​នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម នា​ព្រឹក​ព្រលឹម​ដើម្បីដើរ​រើស​អេ​ត​ចាយ​នៅ​តាម​ផ្លូវ​នានា យក​ទៅ​លក់​ឲ្យ​គេ​បាន​លុយ​គ្រាន់​នឹង​ទិញ​អង្ករ​ដាំបាយ​ហូប​ទាំង​លំបាក ពោល​គឺ​រក​១​ថ្ងៃ​ដោះស្រាយ​ជីវភាព​១​ថ្ងៃ​។

លោក ហេង ម៉ៃ វ័យ​៥១​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​តុ​នេះ​លា​ថា ជីវិត​អតីត​យុទ្ធជន​ពិការ​ជើង​ឆ្វេង​ម្ខាង ដូច​ជា​រូប​លោក មិន​បាន​សុខ​ស្រួល​ដូច​គេឯង​នោះ​ទេ គឺ​រស់នៅ​ដោយ​​ការ​លំ​បាក​រាល់ថ្ងៃ​ប្រកប​របរ​ដើរ​រើស​អេ​ត​ចាយ ពឹង​លើ​ម៉ូតូ​កញ្ចាស់​១​គ្រឿង​សណ្តោង​រ៉ឺ​ម៉ក​ដើរ​រើស​សំបក​ដប​ទឹក​បរិសុទ្ធ និង​ឡាំង​ក្រដាស​ដែល​គេ​បោះចោល គ្រាន់​នឹង​លក់​បាន​លុយ​ទិញ​អង្ករ​ច្រក​ឆ្នាំង ។

លោក​ហេង ម៉ៃ បាន​រំលឹក​ថា មាន​ពេល​មួយ​រូប​លោក​បាន​ចុះ​យុទ្ធនាការ​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង ជាប់​ជាមួយនឹង​ថៃ ចៃដន្យ​អី​ដើរ​ជាន់​មីន​របស់​ខ្មែរក្រហម បណ្តាល​ឲ្យ​ដាច់​ជើង​​ខាងឆ្វេង ហើយ​ត្រូវ​បាន​គេ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។ ហើយ​ពេល​ជា គាត់​ក៏​មក​រស់នៅ​ខេត្តកំពង់ចាម​វិញ ដោយ​ប្រកប​របរ​ដើរ​រើស​អេ​ត​ចាយ​ជិត​១៥​ឆ្នាំ​មក​ហើយ រាល់​ថ្ងៃ​រស់នៅ​លើ​ផ្ទះ​ឈើ​ជញ្ជាំង​បាំង​ដែក និង​ប្រក់​ស័ង្កសី​ទំហំ​ប្រមាណ​៣​គុណ​៤​ម៉ែត្រ​សង់​នៅ​លើ​ដី​គេ​ស្នាក់​នៅ​បណ្តោះអាសន្ន ក្នុងភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ។

លោក​ហេង​ម៉ៃ បន្ត​ថា ព្រោះតែ​កត្តា​ជីវភាព​ក្រីក្រ ដោយ​ប្រពន្ធ​បាន​ចេញ​ទៅ​ស៊ី​ឈ្មួ​ល​គេ​នៅ​រាជធានី​ភ្នំពេញ ជួន​២​ទៅ​៣​ខែ​បាន​មក​លេង​ផ្ទះ​ម្តង ហើយ​រាល់ថ្ងៃ​នៅ​ជាមួយនឹង​កូនប្រុស​ពៅ ប្រសិនបើ​ថ្ងៃ​ណា​មិន​ស្រួលខ្លួន គឺ​មិន​បាន​ដើរ​រើស​អេ​ត​ចាយ​ទេ ប្រាកដ​មិន​មាន​អង្ករ​ច្រក​ឆ្នាំង​ឡើយ​។

ចំណែក​ក្មេង​ប្រុស ម៉ៃ វ​ណ្ណី អាយុ​១៣​ឆ្នាំ ប្រាប់​ទាំង​ចង់​បង្ហូរទឹកភ្នែក​ថា ក្នុង​ពេល​ដែល​ចេញ​ទៅ​រើស​អេ​ត​ចាយ​ម្តង​ៗ ដោយ​រូបគេ​ជា​អ្នក​បើក​ម៉ូតូ​កញ្ចាស់​នោះ ហើយ​ពេល​ទៅ​រៀន​ផ្លូវ​ឆា្ង​យ​គឺ​ជួប​ការ​លំបាក ខណៈ​ឪពុក​ជូន​មក​រៀន​នៅ​សាលា​បឋម​សិក្សា​អង្គរ ក្នុងស្រុក​កំពង់សៀម​នោះ ដូច្នេះ​រូបគេ​ចង់បាន​កង់​១​គ្រឿង​សម្រាប់​ជិះ​ទៅ​រៀន​ផង​ដែរ ហើយ​បាន​លើកដៃ​សំពះ សូម​ឱ្យ​ពូ​ៗ មីង​ៗ អ៊ុំ តា យាយ ដែល​មានចិត្ត​ធម៌​មេត្តា សូម​ជួយ​ដល់​ផ្តល់​កង់​១​គ្រឿង​មក​រូបគេ​ផង ហើយ​សន្យា​ថា នឹង​ខំប្រឹង​រៀនសូត្រ​ឱ្យ​ល្អ ។

កុមារកំសត់ និងពុកពិការ រៀបរាប់ទាំងទឹកភ្នែក ស្នើសុំកង់មួយ សម្រាប់ជិះទៅរៀន

កុមារកំសត់ និងពុកពិការ រៀបរាប់ទាំងទឹកភ្នែក ស្នើសុំកង់មួយ សម្រាប់ជិះទៅរៀន និងប្រើសម្រាប់រើសអេតចាយ ផ្គត់ផ្គង់គ្រួសារ

បាន​បង្ហោះ​ដោយ Khmer4Liker នៅ ព្រហស្បតិ៍ 10 តុលា 2019

ក្រោយ​ពី​សារព័ត៌មាន​កោះសន្តិភាព​ចុះ​ផ្សាយ​ពី​ជីវភាព​របស់​គាត់ ត្រូវ​បាន​សប្បុរសជន​ឈ្មោះ សេង គី ជា​អ្នកលក់​ទារ​ខ្វៃ​នៅ​ផ្សារ​ច្បារ​អំពៅ ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ក្តី​អាណិត​មក​លើ​រូប​លោក ហេង ម៉ៃ និង​កូនប្រុស​ពៅ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ជូន​ដល់​រូប​លោក​ហេង ម៉ៃ តាម​រយៈ​សហការី​កោះសន្តិភាព​នា​ល្ងាច​ថ្ងៃ​ទី​១០ ខែតុលា ដល់​ផ្ទះ​ដ៏​កំសត់​នោះ​តែ​ម្តង​។

ត្បិត​តែ​អំណោយ​ថវិការ​មិន​បាន​ច្រើន​ក៏​ពិតមែន តែ​អាច​ជួយ​សំរាល​ជីវភាព​របស់​លោក ហេង ម៉ៃ បាន​មួយ​កំរិត ដើម្បី​ឡី​ឡក​ចាយវាយ​ឲ្យ​បាន​ត្រឹមត្រូវ​សន្សំ​សំចៃ ។ ចុង​ក្រោយ លោក​ហេង ម៉ៃ ក៏​សូម​ជូនពរ​ដល់​ម្ចាស់​អំណោយ​ឲ្យ​មាន​ក្តី​សុខសាន្ត មាន​សុខភាព​ល្អ និង​លក់​ទារ​ខ្វៃ​ឲ្យ​ដាច់​ច្រើន​ៗ ។

គួររំលឹកថា ៖ បុរស​ពិការ​ថា ពេល​មិន​ស្រួលខ្លួន រក​អង្ករ​​ច្រក​ឆ្នាំង​ពុំ​បាន មាន​តែ​អង្គុយយំ​ (វី​ដេ​អូ​)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ