ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ សោ​ម៉ា​វ​ត្តី សរសើ លី វ៉ា​ហេ​ទ ថា ជា​​មនុស្ស​ល្អ​ដែល​នាង​មិន​ចង់​បាត់បង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​តារា​សម្តែង និង​ពិធី​ការិនី​អ្នក​នាង សុខ សោ​ម៉ា​វ​ត្តី និង​លោក លី វ៉ា​ហេ​ទ កាន់តែ​ផ្អែមល្ហែម​ជាមួយ​គ្នា​នោះ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​តារា​សម្តែង និង​ពិធី​ការិនី​អ្នក​នាង សុខ សោ​ម៉ា​វ​ត្តី និង​លោក លី វ៉ា​ហេ​ទ កាន់តែ​ផ្អែមល្ហែម​ជាមួយ​គ្នា​នោះ ក៏​មានការ​រិះគន់​ពី​ស្នេហ៍​ខុស​វ័យ​ផង​ដែរ ដែល​បង្ក​ឲ្យ សុខ សោ​ម៉ា​វ​ត្តី មានការ​គិតគូរ​ពី​ចំណុច​នេះ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ស្នេហា​ពួក​គេ​បាន​បោះ​ជំហាន​ទៅ​មុខជា​បន្តបន្ទាប់ បើ​ទោះជា​មានការ​និយាយ​បែប​ណា​ក៏​ដោយ ។ មក​ដល់​ពេល​នេះ ចំណង​ស្នេហ៍​របស់ សុខ សោ​ម៉ា​វ​ត្តី និង​កំលោះ​សង្ហារ លី វ៉ា​ហេ​ទ កាន់តែ​ផ្អែមល្ហែម​មិន​ខុស​ពី​ប្តី​ប្រពន្ធ​ថ្មោងថ្មី​នោះ​ទេ ។ មុន​នឹង​ឈាន​ដល់​ដំណាក់​កាល​មួយ​នេះ សុខ សោ​ម៉ា​វ​ត្តី ធ្លាប់​ដកខ្លួន​ពី លី វ៉ា​ហេ​ទ ជា​ច្រើន​ដង​មក​ហើយ ។

យ៉ាងណាមិញ អ្នក​នាង សុខ សោ​ម៉ា​វ​ត្តី បាន​រៀបរាប់​ពី​ចំណង​ស្នេហ៍​របស់​ខ្លួន​ជាមួយ លី វ៉ា ហេទ នៅ​ក្នុង​កម្មវិធី 3 Fun ជា​លើក​ដំបូង​ថា ពួក​នាង​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ និង​ស៊ី​ជម្រៅ ក្រោយ​ពី​បាន​សម្តែង​រឿង​រួម​គ្នា​ជា​លើក​ដំបូង គឺ​រឿង «​ខូចចិត្ត​អាជីព​» ។

សុខ សោ​ម៉ា​វ​ត្តី បានឱ្យ​ដឹង​ថា ដំបូង​ឡើយ នាង​បាន​ព្យាយាម​ដកខ្លួន​ចេញពី លី វ៉ា​ហេ​ទ ជា​ច្រើន​ដង ដោយសារ​ពួក​គេ​មាន​គ​មា្ល​ត​អាយុ​ខុស​គ្នា​ច្រើន​ឆ្នាំ រួម​ជាមួយនឹង​ការ​រិះគន់​ពី​អ្នក​ដទៃ​ជា​ច្រើន​ផង​ដែរ ។

យ៉ាងណា​ក្ដី នាង​បាន​ពង្រឹងស្មារតី​ហើយ​គិត​ថា រឿង​អ្វី​ដែល​ត្រូវ​យកសម្ដី​របស់​អ្នក​ដទៃ​ធំ​ជាង​សេចក្តីសុខ​ខ្លួនឯង និង​ព្រម​បណ្តោយ​ឱ្យ​បាត់បង់​មនុស្ស​ល្អ​ទៅ​វិញ​នោះ? ដោយឡែក អ្នក​នាង សុខ សោ​ម៉ា​វ​ត្តី បាន​បន្ថែម​ទៀត​ថា ក្រោយ​ពី​នាង​បែកបាក់​ជាមួយ​អតីត​ស្វាមី​មក នាង​បាន​សម្រេចចិត្ត​ថា នៅ​ទំនេរ​ច្រើន​ឆ្នាំ ទើប​សម្រេចចិត្ត​មិន​គិត​រឿង​នេះ តែ​ផ្ទុយ​ទៅ​វិញ​បេះដូង​របស់​នាង​ក៏​ត្រូវ​ទទួលយក​កំលោះ​សង្ហារ លី វ៉ា​ហេ​ទ ដែល​មាន​អាយុ​ប្អូន​ជាង​ខ្លួន​ដល់​ទៅ​ជិត​១០​ឆ្នាំ​ដោយ​មិនដឹង​ខ្លួន ។

មួយវិញទៀត ហេតុផល​ដែល​នាង​សម្រេចចិត្ត​ជ្រើស​យក លី វ៉ា​ហេ​ទ ព្រោះ​លោក​ជា​បុរស ល្អ​សុភាព​រាបសា មាន​ទំនួល​ខុស​ត្រូវ ជា​ពិសេស​លើកតម្កើង និង​ផ្តល់​កិត្ត​យស​ឱ្យ​នាង គ្រប់ពេល​តែ​ម្តង ។

យ៉ាងណាមិញ​ថ្មី​ៗ​នេះ មានការ​បង្ហើប​ថា ពួក​គេ​នឹង​មាន​គម្រោង​ដឹក​ដៃ គ្នា​ចូល​រោងការ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ។ ហើយ​មានការ​សរសើរ​ថា ទោះជា សុខ សោ​ម៉ា​វ​ត្តី មាន​អាយុ​បង លី វ៉ា​ហេ​ទ ច្រើន​ឆ្នាំ តែ​មើលទៅ​ពួក​គេ​ស័ក្តិសម​គ្នា​ខ្លាំង​ណាស់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ