ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ហើយ​ជា​​​​មូលហេតុ​ ដែល​​កូន​​តែង​តែ​កម្រើក​ច្រើន​ក្នុង​ពោះរបស់​អ្នក

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កូន​កម្រើក​ច្រើន​ក្នុង​ពោះ​អ្នក​ម្តាយ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-ក្រោយ​ពេល​ដែល​អ្នក​ម្តាយ​ពិសា​របាយ​រួច សារធាតុ​ស្ករ​នឹង​មាន​ច្រើន​ក្នុង​ឈាម ដោយ​ធ្វើ​ឲ្យ​កូន​មាន​កម្លាំង​គ្រប់គ្រាន់ និង​ខ្លាំង​ជាង​មុន​។ ដូចនេះ កូន​នឹង​អាច​កម្រើក​ច្រើន​ក្នុង​ពោះ​របស់​អ្នក​ម្តាយ​។ ២-នៅ​ពេល​ដែល​អ្នក​ម្តាយ​ងូតទឹក…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កូន​កម្រើក​ច្រើន​ក្នុង​ពោះ​អ្នក​ម្តាយ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ក្រោយ​ពេល​ដែល​អ្នក​ម្តាយ​ពិសា​របាយ​រួច សារធាតុ​ស្ករ​នឹង​មាន​ច្រើន​ក្នុង​ឈាម ដោយ​ធ្វើ​ឲ្យ​កូន​មាន​កម្លាំង​គ្រប់គ្រាន់ និង​ខ្លាំង​ជាង​មុន​។ ដូចនេះ កូន​នឹង​អាច​កម្រើក​ច្រើន​ក្នុង​ពោះ​របស់​អ្នក​ម្តាយ​។

២-នៅ​ពេល​ដែល​អ្នក​ម្តាយ​ងូតទឹក នឹង​ធ្វើ​ឲ្យ​សរសៃឈាម​អ្នក​ម្តាយ​ដើរ​បាន​ស្រួល​។ នៅ​ពេល​ដែល​រាង​កាយ​អ្នក​ម្តាយ​មិន​មាន​សម្ពាធ អាច​បន្ធូ​ល​អារម្មណ៍​បាន នោះ​កូន​នឹង​អាច​ធ្វើ​ចលនា​ក្នុង​ពោះ​អ្នក​ម្តាយ​ច្រើន​ជាង​មុន​។

៣-នៅ​ពេល​ដែល​អ្នក​និយាយ​ជាមួយ​កូន​ក្នុង​ពោះ នោះ​កូន​នឹង​អាច​កម្រើក​ដើម្បី​បង្ហាញ​ប្រាប់​អ្នក​ថា គេ​បានលឺ​សម្តី​អ្នក​និយាយ​ជាមួយ​គេ​ហើយ​។

៤-នៅ​ពេល​ដែល​អ្នក​ម្តាយ​ស្តាប់​តន្ត្រី នោះ​កូន​ក្នុង​ផ្ទៃ​នឹង​ស្តាប់​តាម​អ្នក ហើយ​គេ​នឹង​បញ្ចេញ​កាយវិកា​ក្នុង​ពោះ​ដើម្បី​ប្រាប់​អ្នក​ថា គេ​ក៏​បាន​ស្តាប់​លឺ​ដូច​ជា​អ្នក​ដែរ​។

៥-នៅ​ពេល​ដែល​កូន​ខ្វះ​អុក​ស៊ី​សែន​ក្នុង​ពោះ នោះ​កូន​នឹង​នៅ​មិន​ស្ងប់​ឡើយ ដោយ​អាច​កម្រើក​ច្រើន​ជាង​មុន ហើយ​បើ​ខ្វះ​កាន់តែ​ធ្ងន់ធ្ងរ នោះ​កូន​នឹង​មិន​កម្រើក​ច្រើន​ដូច​មុន​ទៀត​ទេ​។ នៅ​ពេល​នោះ កូន​នឹង​ជួបនឹង​គ្រោះថ្នាក់​ខ្លាំង ព្រោះ​គេ​កំពុង​តែ​ខ្វះ​អុក​ស៊ី​សែន​ខ្លាំង​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ពេល​ដែល​សង្កេត​ឃើញ​ការ​កម្រើក​មិន​ប្រក្រតី​របស់​កូន​។

៦-នៅ​ពេល​ដែល​អ្នក​ត្រូវ​របួស​ខាងក្រៅ ឬ​ជួបនឹង​គ្រោះថ្នាក់​អ្វីមួយ កូន​ក្នុង​ផ្ទៃ​នឹង​ធ្វើ​ចលនា​មិន​ប្រក្រតី ដោយ​អាច​ធ្វើ​ឲ្យ​កូន​បាត់បង់ ឬ​អាច​កើត​មុន​ខែ​បាន​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ចេះ​សង្កេត​ដឹង​ពី​ចលនា​របស់​កូន​ក្នុង​ផ្ទៃ​ដែល​ប្រាប់​អ្នក ទើប​អាច​ការពារ​សុវត្ថិភាព​កូន​បាន​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ