ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ហើយ​ជា​មូលហេតុ​សំខាន់​ៗ​ដែល​អ្នក​គួរ​ញ៉ាំ​អាហារ​ពណ៌​ទឹកក្រូច

4 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ហើយ​ថា ការ​ទទួលទាន​បន្លែ និង​ផ្លែ​ឈើ​ច្រើន​ជាង​អាហារ​ដទៃ គឺ​ល្អ​ប្រសើរ​ណាស់​ចំពោះ​សុខភាព ខណៈ​ដែល​បន្លែ​ផ្លែ​ឈើ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន ជាតិ​រ៉ែ រួម​ទាំង​សារធាតុចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​ទៀត​ដែល​រាង​កាយ​ត្រូវការ​។​ ទោះជា​យ៉ាង​ណា​អ្នក​គួរ​ទទួលទាន​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ពណ៌​ក្រហម​ឱ្យ​បាន​ច្រើន​ជាង ក៏​ព្រោះ​វា​មាន​ផ្ទុក​នូវ​សម្បូរ​ទៅ​ដោយសារ​ធាតុ carotene…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ហើយ​ថា ការ​ទទួលទាន​បន្លែ និង​ផ្លែ​ឈើ​ច្រើន​ជាង​អាហារ​ដទៃ គឺ​ល្អ​ប្រសើរ​ណាស់​ចំពោះ​សុខភាព ខណៈ​ដែល​បន្លែ​ផ្លែ​ឈើ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន ជាតិ​រ៉ែ រួម​ទាំង​សារធាតុចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​ទៀត​ដែល​រាង​កាយ​ត្រូវការ​។​

ទោះជា​យ៉ាង​ណា​អ្នក​គួរ​ទទួលទាន​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ពណ៌​ក្រហម​ឱ្យ​បាន​ច្រើន​ជាង ក៏​ព្រោះ​វា​មាន​ផ្ទុក​នូវ​សម្បូរ​ទៅ​ដោយសារ​ធាតុ carotene ជួយ​ទប់ស្កាត់​បញ្ហា​សុខភាព​ផ្សេង​ៗ រួម​ទាំង​ជំងឺមហារីក​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថ​ប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​ដែល​អ្នក​អាច​ទទួល បន្ទាប់​ពី​ទទួលទាន​បន្លែ​ផ្លែ​ឈើ​ពណ៌​ក្រហម​ជា​ប្រចាំ ៖

១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ នោះ​ក៏​ព្រោះតែ​បន្លែ​ផ្លែ​ឈើ​ពណ៌​ទឹកក្រូច​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​។ ម្យ៉ាងវិញទៀត​បន្លែ​ផ្លែ​ឈើ​ពណ៌​ទឹកក្រូច​ក៏​ជា​ប្រភព​នៃ​សារធាតុ carotene ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ជួយ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​មេរោគ​រោគ​ឆ្លង​ផ្សេង​ៗ​ផង​ដែរ​។

២. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក ៖ ក៏​មិន​ខុស​ទៅ​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដទៃ​ទៀត សារធាតុ carotene ដែល​មាន​ក្នុង​អាហារ​ពណ៌​ទឹកក្រូច​ជួយ​ទប់ស្កាត់​ជំងឺមហារីក​បាន​យ៉ាង​ប្រសើរ​តាម​រយៈ​ការ​កាត់​បន្ថយ oxidative stress​។

៣. បំបាត់​អាកា​រៈ​ឈឺសន្លាក់​និង​ការ​រលាក​ផ្សេង​ទៀត​ក្នុង​រាង​កាយ ៖ អាហារ​ពណ៌​ទឹកក្រូច​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ឈឺសន្លាក់​ជា​ប្រចាំ​។ នោះ​ក៏​ព្រោះតែ​សារធាតុ Carotene មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​។

៤. ជួយ​អោយ​ស្រក​ទម្ងន់ ៖ នោះ​ក៏​ព្រោះតែ​សារធាតុ Carotene ទប់ស្កាត់​ការ​ស្តុក​ទុក​ជាតិ​ខ្លាញ់​មិន​ចាំបាច់​ក្នុង​រាង​កាយ ពិសេស​ត្រង់​ក្បាលពោះ​។

៥. ជួយ​អោយ​មើលឃើញ​បាន​កាន់តែ​ច្បាស់ ៖ សារធាតុ Carotene ត្រូវ​បាន​បំ​លែង​ទៅ​ជា​វីតាមីន A ក្នុង​រាង​កាយ ហើយ​វីតាមីន​នេះ​ដើរតួ​នាទី​ចាំបាច់​ក្នុង​ការ​រក្សា​សុខភាព​ភ្នែក​ជួយ​អោយ​មើលឃើញ​បាន​កាន់តែ​ច្បាស់​។ វីតាមីន A ក៏​ជា​របាំង​ការពារ​ភ្នែក​ពី​ជំងឺ​ផ្សេង​ៗ​ផង​ដែរ​។ ដូច្នេះ​ដើម្បី​សុខភាព​ភ្នែក​ល្អ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​អាហារ ពណ៌​ទឹកក្រូច​ជា​ប្រចាំ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែ សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ