ការហើមរបស់ថង់ពងស្វាសអាចកើតឡើងដោយសារតែការមានរបួស ឬជំងឺណាមួយ។ វាក៏អាចបង្កឡើងដោយការកើនឡើងជាតិទឹក រលាក ឬការលូតលាស់មិនធម្មតាក្នុងថង់ពងស្វាស។ ការហើមនេះអាចនឹងមិនឈឺចាប់ ឬឈឺចាប់ខ្លាំង។បើសិនជាការហើមនោះឈឺ អ្នកគួរតែទៅជួបពេទ្យដើម្បីព្យាបាលភ្លាម។ ក្នុងករណីធ្ងន់ធ្ងរ និងទៅតាមមូលហេតុរបស់វាទឿតនោះ បើសិនជាមិនបានព្យាបាលទាន់ពេលវេលាទេ អ្នកជំងឺអាចនឹងបាត់បង់ពងស្វាសបាន។
ការហើមរបស់ថង់ពងស្វាសអាចកើតឡើងលឿន ឬយឺតៗ។ មូលហេតុដ៏សំខាន់មួយនៃការឈឺចាប់ដោយសារតែហើមថង់ពងស្វាសគឺការរមួលពងស្វាសតែម្តង ដែលវាអាចធ្វើឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់ឈាមទៅចិញ្ចឹមពងស្វាសបាន។ ករណីជំងឺបែបនេះអាចធ្វើឲ្យពងស្វាសងាប់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
បញ្ហាជំងឺដែលអាចធ្វើឲ្យថង់ពងស្វាសហើមដែរនោះមានដូចជា៖
១-ការប៉ះទង្គិច
២- មហារីកពងស្វាស
៣- ការរីកធំរបស់សរសៃវ៉ែនមិនធម្មតាក្នុងថង់ពងស្វាស
៤- ការរលាកពងស្វាសស្រួចស្រាវ
៥- ការដក់ទឹកក្នុងថង់ពងស្វាស
៦- មានក្លនចូលក្នុងថង់ពងស្វាស
៧- ការរលាក ឬការបង្ករោគនៅបំពង់អេពីឌីឌីម (Epididymitis)
៨- ការខ្សោយបេះដូង
៩- ការលាក ឬបង្ករោគនៅស្បែកថង់ពងស្វាស (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ