ដំណោះស្រាយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​បាន​បោះ​ជំហាន​ទៅ​មុខជា​លំដាប់​គួរ​ឲ្យ​មោទនភាព​បំផុត


សុន្ទរកថា សម្ដេច​អគ្គមហាសេនាបតី​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា នៅ​ទីក្រុង​ហាណូយ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​ទាំង​ពីរ​នា​ថ្ងៃនេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដំណោះស្រាយ​ព្រំដែន​រវាង​ប្រទេស​យើង​ទាំង​ពីរ​បាន​បោះ​ជំហាន​ទៅ​មុខជា​លំដាប់ គួរ​ឲ្យ​មោទនភាព​បំផុត ។ សម្ដេច​មាន​ប្រសាសន៍​បន្ត​ថា ការ​ខិតខំ​របស់​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម និង​ខ្ញុំ​រួម​ជាមួយ និង​គណៈកម្មការ​ចម្រុះ​ព្រំដែន និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​នៃ​ប្រទេស​យើង​ទាំង​ពីរ​ក្នុងអំឡុងពេល​១៤​ឆ្នាំ​កន្លង​មក បន្ទាប់​ពី​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រហូត​មក​ដល់​ពេល​នេះ យើង​សម្រេច​បាន​លទ្ធផល​ប្រមាណ​ជា​៨៤% នៅ​សេសសល់​តែ​១៦%​ទៀត​នឹង​ខិតខំ​បន្ត​ដោះស្រាយ​បញ្ចប់​នា​ពេល​ខាង​មុខ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​ប្រកាស​ជា ឱឡារិក​ថា ដំណោះស្រាយ​បន្ត​នៅ​តំបន់​ដែល​មិន​ទាន់​បាន​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន និង​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា​លើ​ខ្សែ​ព្រំដែន​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់​ជំហរ​ដាច់ខាត​ក្នុង​ការ​កសាង​ព្រំដែន​កម្ពុជា​-​វៀតណាម ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ការ​អនុវត្ត​អនុវត្ត​ស្ដី​ពី​ការ​ទទួលស្គាល់​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​ដែល​អ​នា​និគម​បាន​បន្សល់​ទុក​ឲ្យ​សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​រឹង​មាំ​នាំមុខ​បន្ត​ទៀត ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។

រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រែក្លាយ ខ្សែ​ព្រំដែន​កម្ពុជា​-​វៀតណាម​ក៏​ដូច​ជា ព្រំដែន​កម្ពុជា​ជាមួយ​ឡាវ និង​ថៃ​ឲ្យ​ទៅ​ជា​ព្រំដែន​អន្តរជាតិ​ពិតប្រាកដ ដើម្បី​បញ្ចប់​នូវ​បាតុភាព​ព្រំដែន​រួម​គ្នា​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ទៅ​ជា​តំបន់​គ្មាន​ការ​រ​ភ័យ​ខ្លាច​ទៅ​ជា​តំបន់​ដែល​មាន​ជីវភាព​ធូរធារ និង​ជា​តំបន់​មានការ​អភិវឌ្ឍ​សុខដុម​នី​យ​កម្ម​រុងរឿង​តរៀង​ទៅ ។

ជា​ថ្មី​ម្ដងទៀត សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​គណ​:​កម្ម​ការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​កម្ពុជា និង​វៀតណាម​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត និង​បាន​សហការ​គ្នា​យ៉ាង​ជិត​ស្និត ដើម្បី​សម្រេច​បាន​សមិទ្ធិ​ផល​ព្រំដែន​នា​ពេល​នេះ ។ សូម​ចូលរួម​ជាមួយ​គ្នា​ថែរក្សា​បង្គោល​ព្រំដែន​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស និង​រួម​គ្នា​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​ជា​និច្ច​និរន្ត ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជាជន និង​ប្រទេស​យើង​ទាំង​ពីរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ