រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា ពិធីករពូកែសម្តីលោក ប៉ែន ចំរ៉ុង បច្ចុប្បន្ននេះកាន់តែមានភាពផ្អែមល្ហែមជាមួយនឹងគូអានាគតកាន់តែខ្លាំងឡើង ស្របពេល លេចលឺព័ត៌មានអំពីថ្ងៃចូលរោងជ័យនៅក្នុងឆ្នាំនេះ ។
ជាក់ស្តែងអនាគតភរិយារបស់តារាប្រុសរូបនេះ បានបង្ហាញនូវរូបភាពមួយសន្លឹកជាមួយនឹងការតុបតែងខ្លួនក្នុងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ដែលត្រូវបានគេដឹងថា ជាការតុបតែង ដើម្បីថត Pre Wedding ដើម្បីត្រៀមចូលរោងការនាពេលខាងមុខនេះ ។

លោក ប៉ែន ចំ រ៉ុង ធ្លាប់បានប្រកាសថា ចូលរោងការនៅក្នុងខែឧសភាកន្លងមក តែក្រោយមកក៏ស្ងាត់ឈឹងទៅវិញធ្វើឱ្យមហាជនខ្លះគិតថា ចំណងស្នេហ៍របស់ ប៉ែន ចំរ៉ុង លើកនេះ ក៏មិនខុសពីលើកមុនៗដែរ ។
ផ្ទុយទៅវិញ ថ្មីៗនេះមានការបង្ហើបថា ប៉ែន ចំ រ៉ុង និងគូស្នេហ៍គ្រោងចូលរោងការនៅក្នុងខែវិច្ឆិកាខាងមុខនេះ ។ ពេលនេះដែរ អ្នកទាំងពីរក៏បានថតរូប Pre Wedding រួចរាល់អស់ហើយ ដោយពួកគេជ្រើសរើសការថតរូបអនុស្សាវរីយ៍នៅទឹកដីអង្គរខេត្តសៀមរាម ។

ពិធីមង្គលការនេះរៀបចំ២ដង ដោយលើកទី១ ធ្វើនៅខេត្តបាត់ដំបង ហើយក្រោយមក ទៀតនឹងមានពិធីកាត់ចំណងដៃនៅភ្នំពេញ ដែលនឹងចូលរួមដោយសិល្បករជាច្រើន ៕ (កែសម្រួលដោយ ៖ បុប្ផា)








ចែករំលែកព័តមាននេះ