តាមប្រភពព័ត៌មាន Team Talk បានឱ្យដឹងថា គ្រូបង្វឹកក្លិបមេឃខៀវ Manchester City លោក Pep Guardiola បានជ្រើសរើសយកកីឡាករម្នាក់ ដែលលោកចង់សុំទោសចំពោះការមិនឱ្យពេលគ្រប់គ្រាន់ក្នុងការលេងសម្រាប់ការប្រកួតជាមួយនឹង Dinamo Zagreb ។

គ្រូបង្វឹករូបនេះបានលើកយក Phil Foden មកនិយាយដោយថា គេសមនឹងទទួលបាននាទីច្រើនជាងនេះសម្រាប់ការលេងពេលប៉ះ Dinamo Zagreb ក្នុងការប្រកួតវគ្គសន្សំពិន្ទុ Champion League ។

ការប្រកួតជាមួយ Dinamo Zagreb ក្លិបមេឃខៀវបានរកគ្រាប់បាល់ដំបូងរបស់ខ្លួនដោយខ្សែប្រយុទ្ធ Raheem Sterling មុនពេលដូរឱ្យ Phil Foden ចូលលេង ។ ក្រោយពីបានចូលលេងនៅពេលជិតផុតម៉ោង Phil Foden បានរកគ្រាប់បាល់មួយគ្រាប់ទៀតឱ្យ Man City ដែលធ្វើឱ្យលទ្ធផលសរុបគឺ 2-0 ។

ក្នុងការប្រកួតជាមួយ Dinamo Zagreb ក្លិបមេឃខៀវបានរកគ្រាប់បាល់ដំបូងរបស់ខ្លួនដោយខ្សែប្រយុទ្ធ Raheem Sterling មុនពេលដូរឱ្យ Phil Foden ចូលលេង ។ ក្រោយពីបានចូលលេងនៅពេលជិតផុតម៉ោង Phil Foden បានរកគ្រាប់បាល់មួយគ្រាប់ទៀតឱ្យ Man City ដែលធ្វើឱ្យលទ្ធផលសរុបគឺ 2-0 ។

លោក Guardiola បានប្រាប់ទៅសារព័ត៌មាន BT Sport ថា ៖ «គេ (Foden) លេងបានយ៉ាងល្អនៃចុងម៉ោងនៃការប្រកួត និងបានបង្ហាញឱ្យឃើញពីសមត្ថភាពដ៏អស្ចារ្យរបស់គេកាលពីយប់ថ្ងៃប្រកួត ។ ខ្ញុំចង់សុំទោសគេ ព្រោះតែគេសមនឹងទទួលបាននាទីច្រើនជាងនេះក្នុងការប្រកួត ។ ខ្ញុំច្បាស់ណាស់ថា គេនឹងអាចជួយយើងបានច្រើនជាងនេះ»។

ជាមួយគ្នានេះដែរ លោកក៏បានសរសើរដល់ខ្សែការពាររបស់ក្លិប Dinamo Zabreb ថាពិបាកនឹងបំបែក ដោយគ្រូបង្វឹកក្លិបមេឃខៀវថា «ពួកគេការពារបានល្អណាស់ ហើយក៏លេងសម្រុកណាស់ដែរ ។ ពួកគេមានកីឡាករ១០នាក់នៅចាំទប់មិនឱ្យចូលទី»៕
ប្រភព ៖ teamtalk , កែសម្រួលដោយ ៖ សំណាង
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ