ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ចង់​​ព្យាបាល​​​ឈឺក្បាល​ប្រកាំង​​ឆាប់រហ័សទេ? អាហារ​ទាំង​នេះ​ជួយ​បាន

4 ឆ្នាំ មុន

ការ​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​នៅ​រាល់ពេល​ឈឺក្បាល គឺ​មិនមែន​ជា​គំនិតល្អ​សោះឡើយ​! ក្រៅពី​ជះ​ឥទ្ធិពល​អវិជ្ជមាន​ផ្សេង​ៗ​ហើយ​នោះ ថ្នាំ​បំបាត់​ការ​ឈឺចាប់​ក៏​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គួរ​អោយ​ព្រួយបារម្ភ​ជា​ច្រើន​ផង​ដែរ​។ អាកា​រៈ​ឈឺក្បាល​ប្រកាំង​មិន​ចាំបាច់​ទាល់តែ​លេបថ្នាំ​ពេទ្យ​ទើប​បាត់​ឡើយ ក៏​ព្រោះតែ​បញ្ហា​នេះ​អាច​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្ម​ជាតិ​មួយ​ចំនួន​។​ ថា​តើ​មាន​វិធី​បែប​ធម្មជាតិ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដើម្បី​បំបាត់…

ការ​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​នៅ​រាល់ពេល​ឈឺក្បាល គឺ​មិនមែន​ជា​គំនិតល្អ​សោះឡើយ​! ក្រៅពី​ជះ​ឥទ្ធិពល​អវិជ្ជមាន​ផ្សេង​ៗ​ហើយ​នោះ ថ្នាំ​បំបាត់​ការ​ឈឺចាប់​ក៏​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គួរ​អោយ​ព្រួយបារម្ភ​ជា​ច្រើន​ផង​ដែរ​។ អាកា​រៈ​ឈឺក្បាល​ប្រកាំង​មិន​ចាំបាច់​ទាល់តែ​លេបថ្នាំ​ពេទ្យ​ទើប​បាត់​ឡើយ ក៏​ព្រោះតែ​បញ្ហា​នេះ​អាច​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្ម​ជាតិ​មួយ​ចំនួន​។​ ថា​តើ​មាន​វិធី​បែប​ធម្មជាតិ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដើម្បី​បំបាត់ ក៏​ដូច​ជា​ទប់ស្កាត់​អាកា​រៈ​ឈឺក្បាល​ប្រកាំង​ឆាប់រហ័ស​ដោយ​មិនបាច់​ប្រើ​ថ្នាំ ៖

១. ផ្លែ​បឺ​រ ៖ នោះ​ក៏​ព្រោះតែ​ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូច​ជា lutein និង zeaxanthin ដែល​មិន​ត្រឹមតែ​បំបាត់​អាកា​រៈ​ឈឺក្បាល​ខ្លាំង​ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទប់ស្កាត់​ជំងឺ​នេះ​ផង​ដែរ​។

២. ត្រី​សាល​ម៉ុ​ន ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន B2 ដែល​មាន​ប្រសិទ្ធ​ភាព​ព្យាបាល​ទប់ស្កាត់​អាកា​រៈ​ឈឺក្បាល​គ្រប់​ប្រភេទ រួម​ទាំង​បញ្ហា​ឈឺក្បាល​ប្រកាំង​ដោយ​កាត់​បន្ថយ​ការ​រលាក​។

៣. ដំឡូងជ្វា ៖ មិន​ត្រឹមតែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដំឡូងបារាំង​ក៏​ជួយ​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។​នោះ​ក៏​ព្រោះតែ​ដំឡូង​នេះ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C វីតាមីន B1 និង​ប៉ូ​តា​ស្យូ​ម​ដែល​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ ក៏​ដូច​ទប់ស្កាត់​អាកា​រៈ​ឈឺក្បាល​ប្រកាំង​គួរ​អោយ​កត់សម្គាល់​។

៤. ឪឡឹក ការ៉ុត និង​ត្រសក់ ៖ កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ជា​មូលហេតុ​ចម្បង​នៃ​អាកា​រៈ​ឈឺក្បាល​ប្រកាំង ដូច្នេះ​ការ​រក្សា​បាន​នូវ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាង​កាយ​ជា​កត្តាចាំបាច់​ដើម្បី​ទប់ស្កាត់​បញ្ហា​។ ហើយ​ការ៉ុត ត្រសក់ និង​ឪឡឹក​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​ដោយ​វា​មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​។

៥. ទឹកក្រូច​ឆ្មារ ៖ នោះ​ក៏​ព្រោះតែ​ភេសជ្ជៈ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​ឈឺក្បាល​ប្រកាំង​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​នៅ​ពេល​ឈឺក្បាល​ប្រកាំង ចូរ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​ចំនួន​សម​ល្មម​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ កែវ រួច​បន្ថែម​អំបិល ២ ស្លាបព្រា​កាហ្វេ​ចូល កូរ​អោយ​សព្វ​សឹម​ទទួលទាន​។ ភេសជ្ជៈ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​រលាក​ធ្វើ​អោយ​អ្នក​បាត់​ឈឺចាប់​ឆាប់រហ័ស​។

៦. ម្ស៉ៅ​ឈើអែម ៖ នៅ​ពេល​ឈឺក្បាល​ប្រកាំង ចូរ​លាយ​ម្ស៉ៅ​ឈើអែម​ជាមួយ​ទឹក​ធម្មតា​បន្តិច​អោយ​ក្លាយជា​ល្បាយ​ខាប់​ៗ រួច​លាប​ល្បាយ​ត្រង់​សៀតផ្កា​ទាំង​សងខាង និង​ថ្ងាស​។ ទុក​ចោល​សម្រាប់​រយៈពេល​ពី ២៥ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ