ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​របង​ដែក​បាំង​ជិត​…​ដូច​បង្ខំ​ឱ្យ​ប៉ូលិស​ឆាប់​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

បាន​កត់សម្គាល់​តាម​សេចក្តីរាយការណ៍​មួយ​ឲ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា គេបាន​មើលឃើញ​កម្មករ​បួន​ប្រាំ​នាក់ មាន​សម្ភារ​និង​ឧបករណ៍​គ្រប់គ្រាន់ មាន​ឆ្អឹង​ដែក និង​សន្លឹក​ស័ង្កសី​យក​ទៅ​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​បាំង​ទីតាំង​ការិយាល័យ​កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស​រាជធានី​ភ្នំពេញ​បិទ​ជិត ប្រៀប​ដូច​ចាប់បង្ខំ​ឲ្យ​មន្ត្រី​បម្រើ​ការងារទាំង​៣​ការិយាល័យ​នោះ រើ​តោក​រើ​ហឹ​ុ​ង​ចាកចេញ​ឱ្យ​បាន​ឆាប់ កុំឱ្យ​នៅ​ច្រេ​ង​ច្រុំ​ដល់​ណា​ទៀត…

បាន​កត់សម្គាល់​តាម​សេចក្តីរាយការណ៍​មួយ​ឲ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា គេបាន​មើលឃើញ​កម្មករ​បួន​ប្រាំ​នាក់ មាន​សម្ភារ​និង​ឧបករណ៍​គ្រប់គ្រាន់ មាន​ឆ្អឹង​ដែក និង​សន្លឹក​ស័ង្កសី​យក​ទៅ​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​បាំង​ទីតាំង​ការិយាល័យ​កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស​រាជធានី​ភ្នំពេញ​បិទ​ជិត ប្រៀប​ដូច​ចាប់បង្ខំ​ឲ្យ​មន្ត្រី​បម្រើ​ការងារទាំង​៣​ការិយាល័យ​នោះ រើ​តោក​រើ​ហឹ​ុ​ង​ចាកចេញ​ឱ្យ​បាន​ឆាប់ កុំឱ្យ​នៅ​ច្រេ​ង​ច្រុំ​ដល់​ណា​ទៀត ដើម្បី​ម្ចាស់​ថ្លើមថ្លៃ​យក​ដី​សម្រាប់​សាងសង់​អ្វីមួយ ។

នា​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា​នោះ បាន​សង្កេត​ឃើញ​ទៀត​ថា​ខណៈ​ម្ចាស់​ដី​បាន​និង​កំពុង​ឲ្យ​កម្មករ​ហ៊ុម​ព័ទ្ធ​ដោយ​របង​ស័ង្កសី មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ម្នាក់​បាន​ជួល​រថ យន្ត​មួយ​គ្រឿង​រើ​សម្ភារ​តុ ទូ សា​ឡុ​ង​ដឹក​ចេញ​ទាំង​ទឹកមុខ​ស្រងូតស្រងាត់ ហាក់ដូច​ស្តាយស្រណោះ​ឆ្នាំង បាយ​ដែល​ធ្លាប់​រស់នៅ​ច្រើន​ឆ្នាំ​មក​នោះ ត្រូវ​គេ​ដេញ​ចេញ​ដូច​ចិន​ដេញ​ខ្មែរ ។

ចំណែក​មន្ត្រី​នគរបាល​ជា​ច្រើន​នាក់​ទៀត ដែល​មិន​ទាន់​រើ​អីវ៉ាន់ចេញ បាន​ឈរ​មើល​មិត្ត​រួម​ការងារ​កំពុង​រើ​តោក​រើ​ហឹ​ុ​ង ទាំង​បែក ញើស​រហេមរហាមរ​អូរ​ទាំ​គ្រប់​គ្នាថា គេ​បាំង​របង​បង្ខំ​ឲ្យ​យើង​ចេញ​ហើយ តែ​ដូច​ជា​មិន​ទាន់​មាន​ឮ​ពាក្យ​ថា ដោះស្រាយគោលនយោបាយ​ឲ្យ​មន្ត្រី​នគរបាល​ជាតិ ដែល​រស់នៅ​បម្រើ​ការងារ​លើ​ទីតាំង​នេះ​យូរ​ឆ្នាំ​នោះ​ខ្លះ​សោះ ហាក់ដូច​ឈ្មួញ​ម្ចាស់​ថ្មី​មាន​អំណាច​ធំ​ណាស់ ។

នគរបាល​ដែល​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បន្ត​ថា កាល​គេ​ដេញ​ពី​ទីតាំង​ចាស់​ដំបូង​នៅ​ជិត​ផ្សារ​ដេប៉ូ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មក​រា ឲ្យ​មក​នៅ​ទីតាំង​សព្វ​ថ្ងៃនេះ មន្ត្រី​ថ្នាក់​តូច​ទាប​បំផុត​ក៏​បាន​ទទួលប្រាក់​ឧបត្ថម្ភ​ម្នាក់​៥០​ដុល្លារ​ដែរ ចំណែក​ពេល​នេះ​ស្ងាត់​សូន​ឈឹង ។

ក្នុង​ទឹកមុខ​ក្រហម​មន្ត្រី​នគរបាល​ម្នាក់​ៗ ហាក់ដូច​ស្ទាក់ស្ទើរ​មិន​ចង់​រើ​សម្ភារ​ទៅ​កន្លែង​ដែល​តម្រូវ​ឲ្យ​នៅ​នោះ​ភ្លាម​ៗ​តាម​ការ​ដេញ​ទេ ដូច​ជា​នៅ​អែរ​អង់​រង់ចាំ​ប្រាក់​សតិអារម្មណ៍​ក្រែង​បាន​ខ្លះ ព្រោះ​បើ​តាម​ឮ​ល្បី​ត​ៗ​គ្នា​មិន​ច្បាស់លាស់​ថា ដី​ប្រមាណ​ជិត​១​ហិ​កតា​ដែល​លក់​ឱ្យឈ្មួញ​ឬ​ក្រុមហ៊ុន​ណា​នោះ​តម្លៃ​ជាង​១១​លាន​ដុល្លារ​យ៉ាង​ត្រជាក់​ពង​និង​ស្ងាត់​បំផុត ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី ចុង​ក្រោយ​ធ្លាប់​បាន​ថ្លែង​ទៅ​កាន់​មន្ត្រី​បម្រើ​ការងារ​នៅការិយាល័យ​ទាំង​៣​អង្គភាព មាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ថា ដើម្បី​ប្រមូលផ្តុំកម្លាំង​ឲ្យ​ជុំ​គ្នាងាយ​ស្រួល​ក្នុង​ភាព​គ្រប់គ្រង និង​ចុះ​ធ្វើ​ការងារ​គឺ​តម្រូវ​សាងសង់​អគារ​ថ្មី​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តែ​ម្តង ។

សូម​បញ្ជាក់​ថា កោះសន្តិភាព​បាន​ចុះ​ផ្សាយ​មួយ​ឈុត​ម្តង​រួច​ហើយ ក្នុង​រឿង​លក់​ឬ​ហៅ​ថា​ដោះ​ដូរ​ដែល​
ជា​ពាក្យ​សម្រាល នូវ​ទីតាំង​អង្គភាព​នគរបាល​ទាំង​៣​មុខសញ្ញា​នេះ ដែល​ស្ថិត​នៅ​អគារ​លេខ​០៤ ផ្លូវ​លេខ​២៣០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ម្តុំ​កន្លែង​កោសដូង និង​ក្បែរ​ភូមិ​គ្រឹះ​លោក​ជំទាវឧកញ៉ា ស៊ុ​យ សុ​ផា​ន ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ ដែល​មន្ត្រី​បម្រើ​ការងារ​ជា​នគរបាល​រាជធានី​ភ្នំពេញ បាន​វេច​បង្វិច​ចេញ​បណ្តើរ​ៗ​ហើយ ដោយសារ​ទីតាំង​នោះ​ត្រូវបាន​ធ្លាក់​ទៅ​លើ​ដៃ​អ្នកមាន​ប្រាក់​មាន​អំណាច​ម្នាក់​ដែល​គ្មាន​មេ​ប៉ូលិស​ណា​ម្នាក់​ហ៊ាន​បញ្ចេញ​ឈ្មោះ​អ្នកទិញ​ទេ ។

ក្រុម​អ្នក​សង្កេតការណ៍​បាន​មើលឃើញ​ទៀត​ថា ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស មាន​ការិយាល័យ​៣​ជា​សេនាធិការ ៖ ១-​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន, ២-​ការិ យាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង៣-​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ។

ការិយាល័យ​ទាំង​៣​នេះ​ចំណុះ​ឱ្យ​«​ការិយាល័យ​កណ្តាល ប្រឆាំង​បទល្មើស​» មាន​មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​ទីនោះ​រាប់រយ​នាក់ ពេល​នេះ​ត្រូវ​បាន​ថ្នាក់លើ​តម្រូវ​ឲ្យ​រើ​តោក​រើ​ហ៊ឹង​ទៅ​នៅ​កន្លែង​ថ្មី ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ជាយក្រុង​ឯណោះ ។ មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​អង្គភាព​ទាំង​៣​ខាងលើ កាល​ចុងខែ​កញ្ញា​ខ្លះ​បានរើ​ឯកសារ ខ្លះ​វាយ​យក​ទ្វារ​ដែល​ទិញ​បំពាក់​កន្លង​ទៅ ខ្លះ​លើក​តុទូ​ដឹក​យក​បណ្តើរ​ៗ ។

គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែកញ្ញា ឃើញ​ខាង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រើ​ចេញ​សឹង
អស់​៨០​ភាគ​%​ហើយ តែ​ចំពោះ​ការិយាល័យ​២​ទៀត​នៅ​មិន​ទាន់​រើ​ទេ ដោយ​មានការ​អះអាង​ថា គ្មាន
កន្លែង​ទុកដាក់​ឲ្យ​បាន​សមរម្យ ។

ទាក់ទិន​នឹង​ការ​រុះរើ​ទីតាំង​អង្គភាព​ការិយាល័យ​កណ្តាល​នគរបាល​ប្រ​ឆាំ​បទល្មើស​រាជធានី​ភ្នំពេញ​នេះ ពុំ​មាន​មន្ត្រី​ណាមួយ​បង្ហើប​ឲ្យ​ដឹង​ថា ជា​ការ​លក់​ដី​នោះ​ឲ្យ​ទៅអ្នកមាន​ប្រាក់ ឬ​ក៏​ជា​ការ​ដោះ​ដូរ​ទៅ​កន្លែង​ថ្មី​ទំនើប មាន​បរិយាកាស​ល្អ​យ៉ាងណា​នោះ​ទេ ព្រោះម្នាក់​ៗ​មិន​ហ៊ាន​និយាយ​ទេ ព្រោះ​ត្រូវ​គោរព​ឋានានុក្រម តូច​តាម​តូច ធំ​តាម​ធំ មិនហ៊ាន​និយាយ​ផ្តេសផ្តាស​ទេ ខ្លាច​ធ្លាក់បុណ្យ​ព្រោះមាត់ ។

មន្ត្រី​នគរបាល​ជើង​ចាស់​ម្នាក់​បម្រើ​ការងារ​នៅ​អង្គភាព​នោះ​រាប់​ឆ្នាំ និង​ជិត​ដល់​ថ្ងៃ​ចូល​និវត្ត​បាន​បង្ហើប​ឲ្យ​ដឹង​ថា ទីតាំង​នគរបាល​មួយ​នេះ​អភ័ព្វ​ណាស់ ក្នុង​ទស​វត្ស​ឆ្នាំ​៨០-៩០ គឺ​ស្ថិត​នៅ​ផ្លូវ​នេ​រុ កាច់ជ្រុង​ផ្សា​ដេប៉ូ សង្កាត់​វាលវង់​ខណ្ឌ​៧ មក​រា ។ ខណៈ​ពេល​ដី​នៅ​ទីនោះ​មាន​ហាងឆេង​ទីតាំង​នគរបាលសេដ្ឋកិច្ច​បាន​ធ្លាក់​ទៅ​លើ​ដៃ​អ្នកមាន​ប្រាក់ ដោយ​មាន​ពាក្យ​ថា ជា​ការ​ដោះ​ដូរ​ទីតាំង​ថ្មី ទំនើប និង​ធំ​ទូលាយ​ងាយស្រួល​ធ្វើការ ។

ក្រោយ​ពេល​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​កាន់​កន្លែង​ថ្មី ស្ថិត​នៅ​ជិត​ភូមិ​គ្រឹះ​ជំទាវ​ឧកញ៉ា ស៊ុ​យ សុ​ផា​ន បាន​ច្រើន​ឆ្នាំ​គ្រាន់បើ​ដែរ ឥឡូវ​ត្រូវ​រុះរើ​ដេញ​ទៀត ។ អ្នកសង្កេតការ​បានឮមន្ត្រី​នគរបាល​និយាយ​ថា ទីតាំង​នេះ​ត្រូវ​បាន​ធ្លាក់​ដល់​ដៃ​អ្នកមាន​ប្រាក់​យូរ​ឆ្នាំ​ហើយ និង​ត្រូវ​គេ​លក់​ត​គ្នា​៤​តំណរ​ទៀត​ផង ទើបតែ​ពេល​នេះ​ម្ចាស់​ប្រាក់​បាន​តម្រូវ​ដេញ​ឲ្យនគរបាល​ចេញ ដើម្បី​គេ​យក​ដី​សម្រាប់​វិនិយោគ ។

ស្រប​ពេល​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ទើប​មក​កាន់​តំណែង បាន​ពុះពារ​សាងសង់​អគារ​បន្ថែម​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ថ្មី​សន្លាង​មួយ​មាន​កម្ពស់​ច្រើន​ជាន់ មាន​ការិយាល័យ​ទំនើប​សម្រាប់​ធ្វើការ ។

ពិសេស​ទៀត​នោះ លោក ស្នងការ តម្រូវឲ្យ​អង្គភាព​និង​ការិយាល័យ​ទាំងអស់​ឲ្យ​មាន​កន្លែងធ្វើការ​ជុំ​គ្នា ពោល​គឺ​ស្ថិត​នៅ​ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រួម​គ្នា​ដូច​ម្រាមដៃ​ជា​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​កម្លាំង ។ ដូច្នោះ​ហើយ​បានជា​តម្រូវ​យក​អង្គភាព​ការិយាល័យ​កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស​មក​នៅ​ទី​នេះ​ដែរ ។ ចំណែក​រឿង​លក់​ដី​លក់​ទីតាំង​បាន​ប្រាក់​ប៉ុន្មាន​លាន​ដុល្លារ​នោះ​លោក​ស្នង
ការ​ថ្មី​ទំនង​គ្រាន់តែ​ជួយ «​បក់ផ្សែង​» កុំឱ្យ​ឆេះ កុំឱ្យ​ហុយ​តែ​ប៉ុណ្ណោះ ។

រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​នេះ​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ប្រភព​ណាមួយ​បាន​នៅឡើយ​ទេ​រឿង «​លក់​សម្បត្តិ​រដ្ឋ​» ដ៏​ខ្លឹម​មួយ​នេះ សូ​ម្បី​មេ​ៗ​អង្គភាព​ទាំង​៣​រហូត​ដល់​ស្នងការ​រង​ក៏​ឆ្លើយ​ថា មិនដឹង​ដែរ ។ ប្រ​សិន​មាន​ភាព​ក្លាហាន​បំភ្លឺ​ពី​ប្រភព​ណាមួយ​យើង​នឹង​ចុះ​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ប៉ុន្តែ​ទំនង​គ្មាន​អ្នកក្លាហាន​ណា បំភ្លឺ​ទេ​មើលទៅ ៕

អត្ថបទសរសេរ ដោយ