ជួយ​មើល​ៗ​ផង ត្រីងៀត​ឆ្លៀត​ពងយួន​ចូល​យកខ្ទេច​អស់ហើយ


ខេត្តតាកែវ ៖ ដាយ​កាត់​ទទឹង​ទន្លេ​ចំនួន​៣​កន្លែង ស្ថិត​ក្នុង​ឃុំ​កំពង់​ក្រសាំង ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ ត្រូវ​បាន​អភិបាលស្រុក​ក៏​ដូច​ជា​មេឃុំ​បាន​លក់​អតីត​ដែន​ឡូត៍​លេខ​៥​ទៅ​ឱ្យ​ជនជាតិ​យួន​ចូល​មក​ដាក់​ដាយ​កាត់​ទទឹង​ទន្លេ​រួច​ប្រមូល​យក​ត្រី​គ្រប់​ប្រភេទ​យក​ទៅ​ស្រុក​គេ​វិញ​រាប់​សិប​តោន​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​បាន​រំខាន​សមត្ថកិច្ច​ណា​ឡើយ ។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់​ក្រសាំង ស្រុក​បូ​រី​ជលសារ បាន​ប្រាប់ កោះសន្តិភាព ឱ្យ​ដឹង​ថា មានការ​លំបាក​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​នេ​សារ​ត្រី​ជា​លក្ខណៈ​គ្រួសារ​នោះ បើ​ទោះបីជា​មាន​សហគមន៍​នេសាទ​ក្នុង​ឃុំ​ក៏​ដោយ​ក៏​មិន​មាន​ប្រយោជន៍​ដែរ​ដោយសារ​អាជ្ញាធ​ស្រុក និង​ឃុំ​បាន​លក់​អតីត​ឡូត៍​នេសាទ​នោះ​ទៅ​ឱ្យ​ជនជាតិ​យួន​ចូល​មក​ដាក់​ដាយ​សែ​យឿ​ន​ដោយ​ខុសច្បាប់​ដោយ​សេរី ។

ពិសេស​ជា​រៀង​រាល់​ឆ្នាំ​ដាយ​កាត់​ទទឹង​ទន្លេ​ក្នុង​ឃុំ​កំពង់​ក្រសាំង​ចំនួន​៣​កន្លែង​គេ​ត្រូវរ៉ូវ​គ្នា​លក់​ទៅ​ឱ្យ​យួន​ដាក់​តាំងពី​រដូវ​បិទ​នេសាទ​មករ​ហូត​ដល់​រដូវ​បើក​នេសាទ​នេះ​ដោយ​ជ្រក​ក្រោម​ស្លាក​សហគមន៍​នេសាទ​តែ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​ក្នុងឆ្នាំនេះ​ទឹកទន្លេ​បាន​ឡើង​យឺត​ជាង​ឆ្នាំ​មុន​ៗ​ដោយ​ទឹក​ទើបតែ​ហក់​ឡើង​នៅ​ចុងខែ​៨​នេះ​តែ​ប៉ុណ្ណោះ ហើយ​ដាយ​កាត់​ទទឹង​ទន្លេ​ទាំង​៣​ខ្សែ​នេះ​ជនជាតិ​យួន​បាន​ចូល​មក​ដាក់​ក្នុង​ខែ​៩​នេះ​ទេ និង​បាន​ប្រមូល​យក​ទៅ​ស្រុក​គេ​វិញ​រាប់​សិប​តោន​ទាំង​ថ្ងែ​ទាំង​យប់​គ្មាន​នរណា​ខ្វល់​ឡើយ ។

លោក សៅ កុសល ប្រធាន​រដ្ឋបាល​ជល​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ចំពោះ​ដាយ​កាត់​ទទឹង​ទន្លេ​ទាំង​៣​ខ្សែ​នេះ​ជា​របស់​សហគមន៍​នេសាទ​ឃុំ​កំពង់​ក្រសាំង និង​ឱ្យ​សហគមន៍​ជា​អ្នក​ដាក់ខ្លួន​គេ​តែបើ​លក់​ទៅ​ឱ្យ​យួន​ចូល​មក​ធ្វើ​នោះ​គឺ​ខុសច្បាប់​ហើយ ។ ចំណែក​លោក ទុ​យ សុ​ភ័​ក្រ អភិបាលស្រុក​បូ​រី​ជលសារ កោះសន្តិភាព មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩ នេះ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ