បើទោះខ្សែភាពយន្ដសិចត្រូវមនុស្សមួយចំនួនធំនិយមទស្សនាជាពិសេសបុរសៗ ប៉ុន្ដែគេមិនអាចយកវាធ្វើជាគំរូរួមភេទជាមួយដៃគូពិតប្រាកដទេ ។ ឈុតឆាកខ្លះនៃភាពយន្ដនេះក្នុងនោះមានដូចជា រួមភេទតាមមាត់ តាមរន្ធគូទជាដើមគឺមិនមែនការពិតទេ ពោលវាគ្រាន់តែជាការសម្ដែងដើម្បីឱ្យប្លែកភ្នែក និងទាក់ទាញអ្នកទស្សនាប៉ុណ្ណោះ ។ អ្វីដែលបណ្ដាតារាសិចធ្វើ មិនឆ្លុះបញ្ចាំងពីការពិតក្នុងជីវិតសិចពិតប្រាកដរបស់មនុស្សទូទៅទេ ជាពិសេសគឺសម្រាប់ស្ដ្រីតែម្តង ។ ដូច្នេះបុរសៗត្រូវស្វែងយល់ឱ្យច្បាស់ពីចំណុចនេះ ។
-រួមភេទតាមមាត់ ៖
ស្ទើរតែគ្រប់រឿង តារាសិចប្រើឥរិយាបថរួមភេទបែបនេះ ។ តួអង្គបុរសតែងយកអង្គជាតិរបស់ខ្លួនរុកចូលដល់កន្លើតតួអង្គស្រី ។ ការធ្វើបែបនេះ ព្រោះគេជឿថា ចំណុចសម្រើបរបស់ស្រ្ដីនៅជិតកន្លើត ។ តែការពិត នោះជាជំនឿខុសឆ្គង ។ ផ្ទុយមកវិញ ក្នុងជីវិតពិតការបុករុកដល់បំពង់កបែបនេះ អាចបណ្ដាលឱ្យនាងក្អួតបាន ហើយការសប្បាយប្រាកដបាត់បង់ជាមិនខាន ។
-រួមភេទតាមរន្ធគូទ ៖
សិចបែបនេះ វាក្លាយទៅជារឿងសាមញ្ញទៅហើយ ។ គ្មានខ្សែភាពយន្ដសិចណាមួយដែលថាគ្មានឈុតឆាករួមភេទតាមរន្ធគូទទេ ។ ប៉ុន្ដែក្នុងជីវិតពិតគេមិនគួរអនុវត្ដបែបនេះទេ ដ្បិតវាអាចនឹងធ្វើឱ្យស្រ្ដីជាដៃគូរលាករន្ធគូទ ។ ចំពោះតារាភាពយន្តសិចវិញគឺពុំមានបញ្ហានោះទេ ដ្បិតនៅក្រៅឆាក ពួកគេអាចនឹងធ្វើអ្វីយ៉ាងដើម្បីសម្រួលកុំឱ្យឈឺចាប់ ។ ពួកគេអាចនឹងប្រើប្រេងរំអិលគ្រប់ប្លង់ថត ។
ក្រៅពីឥរិយាបថទាំងពីរនេះ នៅមានឥរិយាបថមួយចំនួនទៀតដែលភាពយន្តសិចតែងតែបង្ហាញ ក្នុងនោះ-ពង្រឹងអាប្អូនតូចរបស់ខ្លួនដោយយកទៅត្រដុស ឬបោកលើសុដន់ មុខ និងគូទ របស់ស្ដ្រីជាគូស្នេហ៍ ។ នេះជាឥរិយាបទមិនល្អដែលបណ្ដាបុរសៗមិនគួរចម្លងយកមកប្រើជាមួយគូស្នេហ៍ក្នុងជីវិតពិត ដ្បិតវាហាក់ដូចជាអសីលធម៌ខ្លាងណាស់ ហើយវាអាចបណ្ដាលឱ្យស្រ្ដីជាគូស្នេហ៍អាក់អន់ចិត្ដក៏ថាបាន ។ បើសិនជាលិង្គរបស់អ្នកមិនងើបរឹងគ្រប់គ្រាន់ ចូរប្រើដៃត្រេះ (អាចជាដៃខ្លួនឯង ឬដៃរបស់នាង) ប្រសើរជាងការគោះបោកលើមុខ ហើយរុញបុករុកចូលណែនមាត់ស្រីស្នេហ៍របស់ខ្លួន ។
-បញ្ចេញទឹកកាមដាក់លើផ្ទៃមុខ ក្នុងមាត់ ឬលើដើមទ្រូងរបស់ស្រ្ដីជាគូស្នេហ៍ ។ ផលិតករភាពយន្ដសិចជាទូទៅចង់បានបំផុតគឺប្រាក់ចំណេញ ហើយពួកគេដឹងច្បាស់ថា បណ្ដាអ្នកទស្សនាអាចចង់ដឹងនិងឃើញឱ្យច្បាស់នូវកាមតម្រេករបស់បុរស ។ ចំពោះអ្នកវិញ ចង់ធ្វើបែបនេះគួរសុំយោបល់ និងការយល់ព្រមពីនាងជាមុនសិន ។ តែយ៉ាងណា សុភាពនារីទូទៅពិតជាមិនចូលចិត្ដឱ្យដៃគូខ្លួនជម្រុះទឹកកាមដាក់លើមុខ ខ្នង ដោះឬគូទរបស់នាងទេ ។
-ប្រើក្បាច់រួមភេទ «ជើងទ្រមេឃ»
នេះជាស្នៀតរួមភេទដែលធ្វើឱ្យដៃគូទាំងទ្វេងាយនឹងគ្រោះថ្នាក់ ឬឈឺចាប់ ។ គ្រោះថ្នាក់សម្រាប់ស្ដ្រីគឺអាចគ្រេច.ក ឬចង្កេះ ខណៈបុរសអាចនឹងភ្លាត់គ្រេចលិង្គ ។ ស្នៀតនេះតម្រូវឱ្យស្រ្ដីដេកសំយ៉ុងក្បាលចុះ លើកជើងទាំងពីរឡើងលើ ខណៈបុរសឈរពាក់កណ្ដាលអង្គុយរួញញាត់លិង្គចូល ។
-ក្បាច់រួមភេទ A.T.M- នេះជាស្នៀតរួមភេទលើទីតាំងពីរផ្សេងគ្នា ដំបូងតាមរន្ធគូទ ភ្លាមៗមកដកអង្គជាតិយកទៅដាក់មាត់ស្រ្ដីជាដៃគូ ។
វាមិនគួរពិបាកយល់ថា ហេតុអ្វីបានជាឥរិយាបថនេះ មិនគួរយកមកប្រើក្នុងជីវិតពិតទេ ។ ការខ្ពើមរអើមគឺជារឿងមួយសម្រាប់ស្រ្ដី បើទោះជាគូទរបស់ខ្លួនក៏ដោយ ។ វាហាក់ដូចជាសត្វធាតុដែលលិទ្ធគូទខ្លួនឯង ៕
ចែករំលែកព័តមាននេះ