ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ណិច​​ហ្សាវ៉ា​​​ឱសថ​​មាន​​​អានុ​​ភាព​​​​ព្យា​បាលជំងឺ​​មហារីក​ថ្លើម​​​រហូត​ដល់​ទៅ​​44ភាគ​រយ​​​

11 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖​​​ កាល​ពីថ្ងៃទី​​​​​៥ មេសា​​​​​​​ក្រុម​ហ៊ុន​​​​​បេយើរ​​​​​​បាន​ទទួល​ការ​អនុញ្ញាត​​​​​ពីក្រសួង​សុខា​ភិបាល​​​ប្រើ​ប្រាស់​ឱសថ​​​ណិច​ហ្សា​វ៉ា​សម្រាប់​ការ​ព្យាបាល​​អ្នកជំងឺមហារីក​ថ្លើម​​ ដូច្នេះ​​អ្នក​ជំងឺ​មិន​​ចាំបាច់​​ទៅ​ព្យាបាលនៅបរទេស​​​​​ដោយ​​ចំណាយ​​​​​ប្រាក់​​ជា​​ច្រើន​នោះទេ​ ។ ​ណិច​ហ្សាវ៉ា​(​សូរ៉ា​ហ្វេណីប​) ​គឺជា​ឱស​ថ​​​ដែលជួយ​ពន្យា​រអាយុជីវិត​​​របស់​អ្នក​​​ជំងឺ​ដែល​​ស្ថិតក្នុង​ដំណាក់​កាល​​​​ធ្ងន់ធ្ងរ ហើយ​​​បច្ចុប្បន្ន​ត្រូវ​

​រាជធានី​ភ្នំពេញ ៖​​​ កាល​ពីថ្ងៃទី​​​​​៥ មេសា​​​​​​​ក្រុម​ហ៊ុន​​​​​បេយើរ​​​​​​បាន​ទទួល​ការ​អនុញ្ញាត​​​​​ពីក្រសួង​សុខា​ភិបាល​​​ប្រើ​ប្រាស់​ឱសថ​​​ណិច​ហ្សា​វ៉ា​សម្រាប់​ការ​ព្យាបាល​​អ្នកជំងឺមហារីក​ថ្លើម​​ ដូច្នេះ​​អ្នក​ជំងឺ​មិន​​ចាំបាច់​​ទៅ​ព្យាបាលនៅបរទេស​​​​​ដោយ​​ចំណាយ​​​​​ប្រាក់​​ជា​​ច្រើន​នោះទេ​ ។ ​ណិច​ហ្សាវ៉ា​(​សូរ៉ា​ហ្វេណីប​) ​គឺជា​ឱស​ថ​​​ដែលជួយ​ពន្យា​រអាយុជីវិត​​​របស់​អ្នក​​​ជំងឺ​ដែល​​ស្ថិតក្នុង​ដំណាក់​កាល​​​​ធ្ងន់ធ្ងរ ហើយ​​​បច្ចុប្បន្ន​ត្រូវ​បាន​​អនុញ្ញា​ឱ្យប្រើប្រាស់ជាង​​​​១០០​ប្រទេស​ ទូទាំង​ពិភព​លោក​​ ។ ណិច​ហ្សាវ៉ា​​បាន​ទទួលការ​អនុញ្ញាត​​ពី​ក្រសួង​សុខា​ភិបាល​កម្ពុជា នៅខែមីនា ឆ្នាំ​​​២០១៤​​ ​និង​អាច​​​រកជាវ​បាន​នៅគ្រប់មន្ទីរ​ពេទ្យ​ធំ​ៗ និង​គ្លីនិក​​ទូទាំង​​ប្រទេស ។

លោកស្រី​​ស្រ៊ុន ម៉ាលីន ​ប្រធាន​ក្រុម​ហ៊ុន​បេ​យើរ​ Healthcare ​បាន​ឱ្យដឹង​ថា ​​បេសកកម្ម​​របស់​​យើង​គឺ​​​​ការប្រើប្រាស់​វិទ្យា​​សាស្ត្រ​​ដើម្បី​ឱ្យ​ជីវិត​​​​ឱ្យ​ប្រជា​ពលរដ្ឋ​​ប្រសើរ​ឡើង ។ អ្នក​ជំងឺ​មហា​រីក​​ឥឡូវ​នេះ​អាច​​​​ព្យាបាល​នៅ​ប្រទេស​កម្ពុជា​ដោយមិនចាំ​​​​បាច់​ទៅ​ព្យាបាល​​នៅ​បរទេស​ដែល​ត្រូវ​ចំណាយ​​ទាំង​ថ្លៃ​ព្យា​បាល​​​ ការ​ស្នាក់នៅ ការ​ធ្វើដំណើរ​ និង​​ថ្លៃ​​​ចំណាយ​ផ្សេង​​ៗទៀត​ទេ ​។

​យោង​តាម​របាយការណ៍​​របស់​អង្គការ​សុខ​ភាព​ពិ​ភព​លោក​​​បាន​ឱ្យដឹង​ថា ប្រទេសកម្ពុជា​​​​ជាប់​ចំណាត់ថ្នាក់​​​​ទី​៩​​នៅជុំវិញ​​ពិភពលោក​​ចំពោះ​​​ការ​កើត​​ជំងឺមហារីក​​​ដែល​​បណ្ដាលមក​ពី​ជំងឺថ្លើម​​ប្រភេទ​B​​​បង្ក​ទៅ​ជា​​​ជំងឺមហារីក ។ សម្រាប់​ប្រទេស​​កំពុង​អភិវឌ្ឍន​៍​​​ដូច​​​កម្ពុជា​អាច​នឹង​ត្រូវ​ទទួលបន្ទុក​ថែម​ទៀត​ជាមួយ​​នឹង​ករណី​ជំងឺ​មហារីក​ ។ របាយការណ៍នោះ​ ក៏បាន​បញ្ជាក់​ថា នៅ​​ទូទាំង​​ពិភពលោក​មានករណី​ស្លាប់​​ដោយ​សារ​ជំងឺ​មហារីក​​ចំនួន​​​​​​​​៧៤៦.០០០​ករ​ណី​​នៅ​ជុំ​វិញ​ពិ​ភព​លោក​​​នា​ឆ្នាំ​​​២០១២ ។

​លោកវេជ្ជបណ្ឌិត​​សុខ ស​ុធា ​ឯក​ទេ​ស​ជំ​ងឺ​មហារីក​​ និង​គ្រាប់​ឈាម​នៅ​មន្ទី​រ​ពេទ្យ​កាល់​ម៉ែត​​បាន​ឱ្យដឹង​ថ​ា ​​មូលហេតុ​និង​កត្ដា​​គ្រោះថ្នាក់​នៃជំងឺមហារីក​​ថ្លើម​បណ្ដាល​​មក​ពីជំងឺថ្លើម​ប្រភេទ​B​​និង​C ​រាំុ​រ៉ៃ​ ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​និង​​​ការ​ទទួល​ទាន​​គ្រាប់ធញ្ញជាតិ​​ក៏ដូច​ជា​​​​អាហារ​ដែលបាន​ឆ្លងមេរោគ​​ផ្សិត​​ដូច​ជា​សណ្ដែង​​​ដី​ក្រៀម​ ម្ទេស​​ក្រៀម និង​ខ្ទឹម​ ។ ជំងឺ​​​មហារីក​​ថ្លើម​​ជា​​ទូទៅ​មិន​ទាន់​បង្ហាញ​​​រោគ​សញ្ញា​​អ្វី​ទាំង​អស់​​​​នៅ​ដំណាក់​កាល​ដំបូល​​ ។ ទោះជា​យ៉ាង​ណា​​​ក៏​ដោយ​​​ដំុពក​មហារីក​ធំ​ ឬ​រាល​ដាល​​ទៅ​ផ្នែក​ផ្សេង​​​ៗ​ទើប​​អ្នកជំងឺ​​មាន​រោគសញ្ញា​ផ្សេង​​ៗ​​ ដូចជា បាត់បង់ចំណង់​ញាំុអាហារ ​ក្អួត​​ចង្អោរ​​ ឈឺ​ក្រពះ​ ហើម​ពោះ​ ឈឺចាប់​ក្នុង​ពោះ​ផ្នែក​​ខាង​លើ​រោគ​​សញ្ញា​ជំងឺ​​ខាន់​លឿង​​​ដែលស្បែក​​​និង​ភ្នែក​​​​មាន​ពណ៌​លឿង​​ ទឹក​នោម​​​​មាន​ពណ៌លឿង​ ខ្សោយ​​​​ នឿយហត់ និង​ស្រក​ទម្ងន់ ។ អ្នក​ជំងឺ​​​ភាគ​​ច្រើន​​ត្រូវបានរក​​ឃើញថា​មាន​​ជំងឺមហា​រីក​​ថ្លើម​នៅ​ពេល​ពួកគាត់​​ស្ថិតក្នុង​ដំណាក់​កាលធ្ងន់ធ្ងរ​ គឺជាពេលវេលា​​មួយ​​ដែល​សូម្បី​តែការ​​វះកាត់​និង​​ប្រើ​ឱសថ​​​​​​​​​​​​​​​​​​​​ក៏មិន​អាច​ព្យា​បាល​បា​ន​ ។

​លោក​សាស្ត្រាចារ្យ​​ ណារីន វ​រ៉ារុឌ ប្រធាន​នាយក​ដ្ឋាន​​​ជំងឺមហារីក​នៃមន្ទីរ​​ពេទ្យ​​ចុឡាឡុង​កន ​ទីក្រុងបាង​កក​​​ ប្រទេស​ថៃ ​​មាន​ប្រសាសន៍​ថា ​​មាន​វ​ិធីសាស្ត្រ​​ព្យា​បាលជំងឺ​​​​​​​​​​​​​​​​​​​​​​​​​​​ម​ហារីក​ជា​ច្រើន​​សម្រាប់​​ជ្រើស​រើស​​ទៅតាម​ស្ថាន​ការ​ណ៍​និង​​លក្ខ​ខណ្ឌ​​របស់​អ្នក​ជំងឺ ។ ក្នុង​នោះ​ផង​ដែរ​​​​​​​​​​​​​​​​​សូរ៉ាហ្វេ​ណីប​​ជា​ឱសថ​​ដំបូង​ដែល​ត្រូវបាន​អនុញ្ញាត​​​​ឱ្យ​ប្រើ​ប្រាស់​ ព្រមទាំង​ជួយ​​​ទប់ស្កាត់​​ការ​រីក​ធំ​​ធាត់ និងការ​​​រីក​រាល​ដាល​​នៃមេរោគ​​មហារីក​ដោយ​បង្អាក​​​​នូវ​ហ្សែន​ឬក៏​​​​​​ប្រូតេអីុន​​ដែល​ធ្វើ​​​ឱ្យ​ដុំ​​​​ពករីក​​ធំ​និង​​​​រាល​ដាល​​​លឿន​ ។ ដោយ​សារ​តែ​​សូរ៉ា​​​ហ្វេ​ណីប​ សំដៅ​ទៅ​តែដុំ​ពក​ ដូចនេះ​វា​​​​មាន​ផល​​រំខាន​​តិច​តួច​​​បើ​​ប្រៀប​ធៀប​​​ការ​ព្យា​បាល​​ដោយ​​ឱសថ​​​ដែល​មាន​ឥទ្ធ​ពល​​​​​​​​​​​​​​​​​​​​​នៅ​តែ​​​លើ​កោសិ​​កា​​ធម្ម​តា​​​ដូច្នេះ​​សូរ៉ា​ហ្វេណីប​​គឺ​ការ​ព្យា​បា​ល​​​​​​​​មួយ​ដែល​​​​មាន​ភាព​​​​​ច្នៃប្រឌិត​​​​សម្រាប់​អ្នក​ជំងឺ​​​​​មហារីក​ថ្លើម​​​ក​ម្រិត​ធ្ងន់​​​​ធ្ងរ​ដែល​មិន​​អា​​ច​ទទួលកា​រ​វះកាត់​ និង​ការ​ចាក់​​ថ្នាំផ្សេង​ៗបាន​ ។ ​

​ការសិក្សានៅ​អឺរ៉ុប​​​​​និង​សហរដ្ឋ​អាមេរិក​​​បាន​រក​ឃើញ​​​​​ថា ណិច​ហ្សាវ៉ា អា​ច​ព្យាបាល​​​​អាយុ​ជីវិត​​របស់​អ្នកជំងឺ​​​ម​ហារីក​ថ្លើម​បាន​រហូត​​​​​​​​​​​ដល់​ទៅ​​​៤៤%​ ខណៈ​​ពេល​ដែល​អ្នកជំងឺ​​មិន​បាន​​​ទទួល​ការ​​ព្យា​​​បាល​ដោយ​ឱស​ថ​​​នេះ​អាច​រស់​រាន​​​បាន​ត្រឹម​តែ​​​៧,​៩ខែ​ ហើយ​អ្នក​ដែល​ទទួល​ការព្យា​បាល​​​អាច​រស់​បាន​រហូត​ដល់​​​​​​១០​,៧ខែ ​ ។ នៅ​តំបន់​​អាសីុ​​ការ​ព្យាបាល​​ត្រូវបាន​​គេ​រកឃើញ​​​​​ថា​អាច​ជួយ​ពន្យា​​រអាយុជីវិត​​អ្នកជំងឺ​​រហូ​ត​ដល់​​​​៤៧%​​ ។ អ្នក​ដែលមិន​​​​ទទួល​ការ​ព្យា​បាល​​ អាច​រស់​បាន​​៤,២ខែ​​​ខណៈ​​​ដែល​​​អ្នក​​​បាន​​​ទទួល​ការ​ព្យាបាល​អាច​រស់បាន​​រហូត​ដល់​​​​​៦,​៥ខែ ​៕