ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា និង​ទូក​គ្រប់​ប្រភេទ​អាច​ធ្វើ​ចរាចរ​ឆ្លងកាត់​ក្រោម​ស្ពាន​ព្រែក​តា​មា​ក់បាន​វិញ​ហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នាវា ជលយាន ជលយាន​យន្ត​គ្រប់​ប្រភេទ អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ក្រោម​ស្ពាន​ព្រែក​តា​មា​ក់បាន​ជា​ធម្មតា​វិញ​ហើយ ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នាវា ជលយាន ជលយាន​យន្ត​គ្រប់​ប្រភេទ អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ក្រោម​ស្ពាន​ព្រែក​តា​មា​ក់បាន​ជា​ធម្មតា​វិញ​ហើយ ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ម្សិលមិញ​នេះ​។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សាធារណការ បាន​ឲ្យ​ដឹង​ថា សា​ឡង់​ដឹក​ខ្សាច់​១​គ្រឿង​ត្រូវ​កម្លាំង​ទឹក​បោក ហើយ​កៀប​ជាប់​នឹង​ជើង​តាង​នៃ​សសរស្ពាន​ផ្នែក​កណ្តាល​ប៉ែក​ខាងកើត នៃ​ស្ពាន​ព្រែក​តា​មា​ក់ ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្តាល និង​ស្រុក​មុខកំពូល​នោះ ត្រូវ​បាន​ក្រុមការងារ​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន អូស​ទាញ​ចេញ​ដោយ​សុវត្ថិភាព​រួចរាល់​ជា​ស្ថាពរ កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា វេលា​ម៉ោង​១១​និង​៥៥​នាទី​ថ្ងៃត្រង់​។

គួរ​រំលឹក​ថា ៖ ទីបំផុត​យក​ចេញ​បាន​ហើយ ក្រោយ​ជាប់​គាំង​គល់​ស្ពាន​ជាង​៣​ស​ប្តា​ហ៍​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ