ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​វិធី​ពិព័រណ៍ Cellcard Rewards អប​អរ​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ថ្ងៃទី 25 មីនា 2014 ៖ ដោយទទួល​បាននូវជោគ​ជ័យយ៉ាង​ខ្លាំង​សម្រាប់​ពិព័រណ៍​អបអរ​បុណ្យចូល​ឆ្នាំចិន​ដែល​បាន​ប្រព្រឹត្តិទៅ​កាលពីខែ​មករា 2014 កន្លងទៅ ក្រុមហ៊ុន​សែលកាត បានរៀបចំ​ការតាំង​ពិព័រណ៍កាន់តែធំ និង​ពិសេស​សម្រាប់​ឱកាស​អបអរ​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅមជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រកាល​ពីថ្ងៃទី​22 និង​23 មីនា 2014 កន្លងទៅ​ថ្មីៗ​នេះ។ ជាមួយនឹង​ជោគជ័យ​ដ៏ធំធេង​ដែលមាន​ការចូលរួម​ពីសំណាក់​អតិថិជនជាង

រាជធានីភ្នំពេញ ថ្ងៃទី 25 មីនា 2014 ៖ ដោយទទួល​បាននូវជោគ​ជ័យយ៉ាង​ខ្លាំង​សម្រាប់​ពិព័រណ៍​អបអរ​បុណ្យចូល​ឆ្នាំចិន​ដែល​បាន​ប្រព្រឹត្តិទៅ​កាលពីខែ​មករា 2014 កន្លងទៅ ក្រុមហ៊ុន​សែលកាត បានរៀបចំ​ការតាំង​ពិព័រណ៍កាន់តែធំ និង​ពិសេស​សម្រាប់​ឱកាស​អបអរ​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅមជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រកាល​ពីថ្ងៃទី​22 និង​23 មីនា 2014 កន្លងទៅ​ថ្មីៗ​នេះ។ ជាមួយនឹង​ជោគជ័យ​ដ៏ធំធេង​ដែលមាន​ការចូលរួម​ពីសំណាក់​អតិថិជនជាង 70.000​នាក់ ក្នុង​អំឡុង​ពេល​2​ថ្ងៃ ជាមួយ​នឹងកម្ម​វិធីកម្សាន្ត​សប្បាយៗ និងកម្មវិធី​ប្រគំតន្រ្តី​ដ៏អស្ចារ្យ។

ពិព័រណ៍ Cellcard Rewards អបអរ​ឆ្នាំថ្មីប្រពៃណី​ខ្មែរ មានការចូល​រួមពីសំណាក់​ហាងជាដៃ​គូដ៏ច្រើន​សន្ធឹកស​ន្ធាប់ ចាប់ពី​ហាងលក់គ្រឿងសម្អាង ហាង​លក់​សម្លៀក​បំពាក់បុរស​នារី ហាងលក់​គ្រឿង​អេឡិចត្រូនិច ហាងលក់ស​ម្ភារៈ​គេហដ្ឋាន សម្លៀក​បំពាក់ស្ត្រី​មានផ្ទៃពោះ សម្អាងការ និង​ហាងជា​ដៃគូជា​ច្រើន​ទៀត ដោយលក់​បញ្ចុះតម្លៃយ៉ាង​ពិសេស​បំផុត​សម្រាប់​សមាជិក Cellcard Rewards។

ជាមួយនឹងក​ម្មវិធីកម្សាន្ត​ជាច្រើន​ក្នុងរយៈ​ពេល​2​ថ្ងៃពេញ​នោះ រួមមាន​កម្មវិធីប្រគំ​តន្រ្តីដែល​មានការចូល​រួមពី​សំណាក់​កំពូល​តារា​ល្បីៗ កម្មវិធីបង្ហាញ​ម៉ូដ ការ​សម្តែងសៀក​រហ័ស​កម្ម កំប្លែង​ជាច្រើន ដើម្បីកំដរ​ទស្សនិក​ជនជា​បន្តបន្ទាប់​រហូតដល់ចប់។ សម្រាប់​អតិថិជន​ដែល​មកមុន គឺបាន​ទទួល​ឱកាស​ឈ្នះ​រង្វាន់​ប្រាក់​សុទ្ធ​រហូតដល់​ទៅ1.000​ដុល្លារផងដែរ។ 

ក្នុង​អំឡុង​ពេលនៃ​ការតាំង​ពិព័រណ៍ សែលកាត បានណែ​នាំកម្មវិធី Cellcard Rewards Points ថ្មី ដែល​អនុញ្ញាត្ត​ឱ្យ​អតិថិជន​ដែលមាន​កាត Cellcard Rewards ធ្វើការ​សន្សំពិន្ទុរាល់​ពេលហៅ​ទូរស័ព្ទ​ចេញ ពេលផ្ញើ​សារ ប្រើអ៊ីន​ធើរណេត តាម​រយៈការ​ប្រើប្រាស់​ប្រព័ន្ធ​សែលកាត។ សម្រាប់​ពិន្ទុទាំងនេះ អតិថិ​ជនអាច​ទៅដូរ​យករង្វាន់​ដ៏ពិសេសៗ​ជាច្រើន​ដូចជា កាបូប ឆ័ត្រ ឧបករណ៍បំពង​សម្លេង និងសម្ភារៈ​ជាច្រើនទៀត ដែល​មានដាក់​តាំងនៅ​កន្លែង​ពិព័រណ៍។ កម្មវិធី Cellcard Rewards Points នឹងធ្វើការ​ដាក់​សម្ភោធ​ឱ្យយប្រើប្រាស់​នៅថ្ងៃទី1 មេសា 2014។   កម្មវិធី Cellcard Rewards គឺជា​កម្មវិធី​ផ្តល់​ជូន​ការបញ្ជុះតម្លៃដ៏ធំ​បំផុត ក្នុងប្រទេសកម្ពុជា ដែលមានដៃគូ​ផ្តាច់មុខ​ជាង​2.000​កន្លែង និងសមាជិក​ជាង90.000 នាក់ ចាប់តាំង​ពីថ្ងៃ​សម្ភោធ កាលពី​ថ្ងៃទី01 ខែកញ្ញា ឆ្នាំ2013 ។

កម្មវិធី Cellcard Rewards គឺជាកម្មវិធី​មួយក្នុង​ចំណោមកម្ម​វិធីផ្តល់​អត្ថប្រយោជន៍​ថ្មីៗដែល សែល​កាត តែងតែ​បង្កើតជា​បន្តបន្ទាប់​សម្រាប់ផ្តល់ជូន​អតិថិជន​របស់​ខ្លួន។ ការផ្តល់ជូន​ទាំងនេះ គឺមានតម្លៃ និងអត្ថប្រយោជន៍​លើស​ពីការ​បញ្ចុះតម្លៃ និង ការផ្តល់ទឹក​ប្រាក់បន្ថែម​ដែលដៃ​គូប្រកួត​របស់ក្រុម​ហ៊ុន​សែលកាតតែង​តែផ្តល់​ជូន ដើម្បីទាក់ទាញ​អ​តិថិជន។