ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីយោធា​​៤នាក់​ដែល​ចាប់ខ្លួនពីបទ​លាក់​ឈើគ្រញូង​នៅ​ក្រោម​រថ​យន្ត​ស៊ីរ៉ែន តុលា​ការ​មិន​បាន​ឃុំខ្លួន

11 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅទីបំផុត ​ចៅក្រមស៊ើបសួរក្នុងសំណុំរឿងបទ​ល្មើសព្រៃ​ឈើមិនបាន​សម្រេច​ឃុំខ្លួន​មន្រ្តីយោធា​ទាំង៤រូប ​ដែល​សមត្ថ​កិច្ចចាប់​ខ្លួនបាន​នៅក្នុងប្រតិបត្តិការបង្ក្រាបរថយន្តទំនើប​បំពាក់​ស៊ីរ៉ែន និងស្លាក​លេខ​កង​យោធពល​ខេមរភូ​មិន្ទ ដែល​មាន លាក់​​ឈើ​គ្រញូងនោះទេ ។

ខេត្តសៀមរាប ៖ នៅទីបំផុត ​ចៅក្រមស៊ើបសួរក្នុងសំណុំរឿងបទ​ល្មើសព្រៃ​ឈើមិនបាន​សម្រេច​ឃុំខ្លួន​មន្រ្តីយោធា​ទាំង៤រូប ​ដែល​សមត្ថ​កិច្ចចាប់​ខ្លួនបាន​នៅក្នុងប្រតិបត្តិការបង្ក្រាបរថយន្តទំនើប​បំពាក់​ស៊ីរ៉ែន និងស្លាក​លេខ​កង​យោធពល​ខេមរភូ​មិន្ទ ដែល​មាន លាក់​​ឈើ​គ្រញូងនោះទេ ។

ចៅក្រមកាន់​សំណុំរឿងព្រៃ​ឈើខាង​លើ គឺលោក​ហុក ពៅ បានថ្លែងនៅរសៀលថ្ងៃនេះ​ថា លោកបាន​សម្រេចឱ្យមន្រ្តី​យោធាទាំង​៤រូប នៅ​ក្រៅឃុំ កាលពីរសៀល​ថ្ងៃទី១ ​មេសា ២០១៤ បន្ទាប់​ពីតំណាងអយ្យកា គឺលោក​សំ​រិទ្ធ សុខុន បានធ្វើការ​ចោទប្រកាន់​ទៅលើជន​ទាំង៤នោះ ពីបទ​ដឹកជញ្ជូនឈើប្រណីតដោយគ្មាន​ច្បាប់អនុញ្ញាត​តាមមាត្រា​៩៦​នៃច្បាប់ព្រៃឈើកម្ពុជា ។

លោកបញ្ជាក់បន្ថែមថា បើផ្អែកលើបទចោទនោះ​ឃើញថា​ តុលាការមិនមាន​ឆន្ទានុ​សិទ្ធិ ក្នុងការចេញ​ដីកា​ឃុំខ្លួនជនជាប់ចោទ​ដាក់​ពន្ធនា​គារ​បណ្តោះអាសន្នបាន​ទេ ព្រោះបទ​ចោទតម្រូវត្រឹម​តែឱ្យជនជាប់ចោទ​បង់​ពិន័យអន្ត​រកាល​តែប៉ុណ្ណោះ  ។ លោក​​បន្ត​ថា​ នៅ​ក្នុងសំណុំរឿង​នេះ មានជនជាប់ចោទ​ចំនួន៥​រូប ក្នុងនោះម្នាក់​ឈ្មោះផល ជាមន្រ្តីយោធាក្នុងអង្គភាព «ង៧០» ជាម្ចាស់​ឈើ​ និង​រថ​យន្ត  ត្រូវបាន​ចោទប្រកាន់ពី​បទប្រមូល​ទិញ និងដឹកជញ្ជូនឈើប្រណីតខុសច្បាប់​តាមមាត្រា​៩៨ ដែលតម្រូវ​ឱ្យឃុំខ្លួន តែបានរត់គេច​ខ្លួន​បាត់នៅពេល​សមត្ថកិច្ចស្ទាក់​ចាប់រថយន្ត​មកម្ល៉េះ ។ ចំណែកម្នាក់ទៀត ជាអ្នកបើកបរ​រថយន្ត ហើយ៣នាក់​ផ្សេង​ទៀត​ មិនបាន​ដឹង​ពីឧបាយក​លនៃបទ​ល្មើសទេ ។ ពួកគេគ្រាន់តែ​សុំរថយន្តនោះ ជិះពីទីតាំង​ឈរជើង​ត្រឡប់មកផ្ទះ​តែប៉ុណ្ណោះ ដោយមិនបាន​ដឹង​ថា ​នៅពីក្រោមរថយន្តនោះ​មានលាក់ឈើ​គ្រញូងទេ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព