ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សាក​នៅ​សី​ុ​រី​… រុ​ស្សុ​ី​ឈប់​ផលិត​អាវុធ​១២​ធុន

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត​MOSKOVSKI KOMSOMOLETS រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ​អះអាង​នា​ថ្ងៃ​ទី​២២​កញ្ញា​ថា រុ​ស្ស៊ីនឹង​លែង​ផលិត​អាវុធ​១២​ធុន ក្រោយ​យក​ទៅ​សាកល្បង​ក្នុង​ប្រ​តិ​ប​ត្តិ្ក​ការ​នានា​នៅ​ស៊ី​រី ហើយ​កែប្រែ​ឲ្យ​ទំនើប​អាវុធ​៣០០​ធុន​ទៀត​។ ក្នុង​បទ​សម្ភាសន៍​នេះ​លោក​ឆ​យ​ហ្គូ​លើក​ឡើង​ថា យើង​បាន​ធ្វើការ​ត្រួតពិនិត្យ​ក្រោយ​ប្រតិបត្តិការ​នៅ​ស៊ី​រី…

ប្រទេស​រុ​ស្ស៊ី ៖ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត​MOSKOVSKI KOMSOMOLETS រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ​អះអាង​នា​ថ្ងៃ​ទី​២២​កញ្ញា​ថា រុ​ស្ស៊ីនឹង​លែង​ផលិត​អាវុធ​១២​ធុន ក្រោយ​យក​ទៅ​សាកល្បង​ក្នុង​ប្រ​តិ​ប​ត្តិ្ក​ការ​នានា​នៅ​ស៊ី​រី ហើយ​កែប្រែ​ឲ្យ​ទំនើប​អាវុធ​៣០០​ធុន​ទៀត​។

ក្នុង​បទ​សម្ភាសន៍​នេះ​លោក​ឆ​យ​ហ្គូ​លើក​ឡើង​ថា យើង​បាន​ធ្វើការ​ត្រួតពិនិត្យ​ក្រោយ​ប្រតិបត្តិការ​នៅ​ស៊ី​រី ហើយ​រុ​ស្ស៊ី​ផ្អាក​លែង​ប្រើ​អាវុធ​១២​ធុន ដែល​កាលពីមុន​ចាត់ទុកជា​អាវុធ​ឈានមុខ​។

អាវុធ​ទាំងនេះ​ត្រូវ​ដក​ចេញពី​ផលិតកម្ម​និង​លែង​ប្រើ​។ ចំណែក​អាវុធ​ប្រមាណ​ជា​៣០០​ធុន​ត្រូវធ្វើ​ឲ្យ​ទំនើប​ថែម ក្រោយ​បទ​ពិសោធន៍​នៅ​ស៊ី​រី​។ លោក​លាតត្រដាង​ទៀត​ថា បណ្ដា​វិស្វករ​និង​បណ្ដា​អ្នកឯកទេស របស់​សហគ្រាស​ជាង​៧០​បាន​ធ្វើការ​ដើម្បី​កែតម្រូវ​បណ្ដា​ចំណុច​ខ្វះខាត​នៃ​សម្ភារ​យោធា​ដែល​មាន​។

រដ្ឋមន្ត្រី​រូប​នេះ​រៀបរាប់​ទៀត​ថា ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​នៅ​ស៊ី​រី ប្រធានាធិបតី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន បាន​ចេញ​បញ្ជា​ឲ្យ​ធ្វើការ​កែតម្រូវ​ឬ​ធ្វើ​ឲ្យ​សុ​ក្រិត​អាវុធ​មួយ​ចំនួន ពិសេស​បណ្ដា​មី​ស៊ី​ល​បណ្ដែត​ធុន​KALIBR បណ្ដា​គ្រឿង​សព្វាវុធ​នៃ​អាកាសចរណ៍​យុទ្ធសាស្ត្រ​និង​នាវាមុជទឹក​។

លោក​បន្ត​ថា​នៅ​ស៊ី​រី​កងទ័ព​រុ​ស្ស៊ី​ប្រឈម​មុខ​នឹង​អង្គការ​ភេរវកម្ម​មួយ​ដែល​មាន​សមាជិក​ច្រើន​ពាន់​នាក់​។ ពួក​អ្នក​ដែល​គិត​ថា​នៅ​ស៊ីរី​យើង​ប្រឈម​មុខ​ជាមួយនឹង​ក្រុម​អ្នក​ចម្បាំង​បែប​បុរាណ​ពិតជា​យល់​ច្រឡំ​ធំ​ហើយ​។ ពួក​ភេរវ​ករ​មាន​រថក្រោះ​ជា​ច្រើន​រយ​គ្រឿង បណ្ដា​រ៉ុក្កែត​ហ្វូង រថពាសដែក​និង​គ្រាប់រំសេវ​ច្រើន​រយ​ពាន់​តោន ដែល​ពី​មុន​ជា​របស់​កងទ័ព​អ៊ី​រ៉ា​ក់​និង​ស៊ី​រី​។ ពួក​គេ​មាន​សម្ភារ​ទំនើប​បំផុត​ក្នុង​នោះ​មាន​ទាំង​បណ្ដា​ឧបករណ៍​ទាក់ទង​និង​ស៊ើ​ប​ការណ៍​ទំនើប​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ