ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចបច្ច័យ​ព្រះសង្ឃ​វេលាយប់ ​ងងុយ​ដេកលង់​លក់ក្បែរ​កុដិ ព្រឹក​ឡើងក្លាយ​ជាអ្នក​ទោស

11 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ ជន​សង្ស័យ​ម្នាក់​ ត្រូវ​បាន​គណៈ​កម្ម​ការ​វត្ត​ និង​ព្រះ​សង្ឃ​ ប្តឹង​នគរ​បាល​ឱ្យ​ចាប់​ខ្លួន​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ខណៈ​ជន​នេះ​ធ្វើ​សកម្ម​ភាព​គាស់​ជញ្ជាំង​កុដិ​ ចូល​លួច​បច្ច័យ​ក្នុង​ថង់​យាម​ ។ ប៉ុន្តែ​អ្វី​ដែល​ប្លែក​ និង​គួរ​ឱ្យ​អស់​សំណើច​នោះ​​ គឺ​នៅ​ពេល​ជន​នេះ​​គាស់​ជញ្ជាំង​ចូល​លួច​បច្ច័យ​បាន​ហើយ​ មិន​បាន​រត់​គេច​ខ្លួន​ទៅ​ណា​ទេ​ គឺ​នៅ​ដេក​លង់​លក់​ក្បែរ​កុដិ​នោះ​ ។

ពេល​ព្រះ​សង្ឃ​ដែល​ជា​ម្ចាស់​បច្ច័យ​ដឹង​ថា​បាត់​បច្ច័យ​អស់​ ក៏​ចេញ​ពី​កុដិ​ដើរ​មក​ក្រៅ​ ឃើញ​ជន​សង្ស័យ​កំពុង​លង់​លក់​ លុះ​ឆែក​លើ​ខ្លួន​ជន​នេះ​ក៏​ឃើញ​បច្ច័យ​ដែល​លួច​ រួច​យក​ទុក​ និង​យក​ភួយ​មក​ដណ្តប់​ឱ្យ​ ព្រម​ទាំង​ប្តឹង​នគរ​បាល​ឱ្យ​ចាប់​ខ្លួន​ ។​ ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១​ មេសា​ នៅ​ក្នុង​វត្ត​ស្វាយ​ពា​ ឃុំ​អង្កាញ់​ ស្រុក​ព្រៃ​កប្បាស​ ។​ មន្ត្រី​នគរ​បាល​ស្រុក​ព្រៃ​កប្បាស​ ឱ្យ​ដឹង​ថា​ ជន​នេះ​ឈ្មោះ​ ម៉ិច​ រស្មី​ ហៅ​អ៊ូខុង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​ស្នោ​ ឃុំ​ស្នោ​ ស្រុក​ព្រៃ​កប្បាស​ ជា​មុខ​សញ្ញា​ចាស់​ ព្រោះ​កន្លង​មក​ ជន​នេះ​តែង​ធ្វើ​សកម្ម​ភាព​លួច​នៅ​តាម​ផ្ទះ​ប្រជា​ពល​រដ្ឋ​ តាម​វត្ត​ តែ​នៅ​ពេល​លួច​បាន​ហើយ​ តែង​តែ​ដេក​លង់​លក់​នៅ​ទីនោះ​ លុះ​ពេល​គេ​ឆែក​ឆេរ​ឃើញ​ប្រាក់​ ក៏​យក​វិញ​ មិន​បាន​ដាក់​ទោស​អ្វី​ទេ​ ប៉ុន្តែ​លើក​នេះ​ គឺ​ខុស​ពី​លើក​មុនៗ​ ដើម្បី​ឱ្យ​រាង​ចាល​ ។​

មន្ត្រី​នគរ​បាល​ស្រុក​ព្រៃ​កប្បាស​ ឱ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើត​ហេតុ​ កាល​ពី​ថ្ងៃ​ទី​៣១​ មីនា​ វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ ជន​ឈ្មោះ​ ម៉ិច​ រស្មី​ បាន​គាស់​ជញ្ជាំង​កុដិ​ ពី​ខាង​ត្បូង​ រួច​ចូល​លួច​យក​បច្ច័យ​ពី​ថង់​យាម​ចំនួន​១២​ម៉ឺន​រៀល​ តែ​នៅ​ពេល​លួច​បាន​ហើយ​ មិន​រត់​គេច​ខ្លួន​ទៅ​ណា​ទេ​ គឺ​បាន​មក​ដេក​លក់​ក្បែរ​កុដិ​នោះ​យ៉ាង​ស្រួល​ទៅ​វិញ​ ទើប​បាន​ជា​គណៈ​កម្ម​ការ​វត្ត​ និង​ព្រះ​សង្ឃ​ប្តឹង​ឱ្យ​នគរ​បាល​ចាប់​ខ្លួន​តែ​ម្តង​ ។​ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជន​ឈ្មោះ​ ម៉ិច​ រស្មី​ សារ​ភាព​ថា​ រូប​គេ​ពិត​ជា​បាន​ចូល​លួច​បច្ច័យ​ក្នុង​កុដិ​ព្រះ​សង្ឃ​មែន​ ដោយ​សារ​តែ​គ្មាន​ប្រាក់​ចាយ​។ ​លោក​ យុង​ ញីវ​ នាយ​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ ឱ្យ​ដឹង​ថា​ សមត្ថ​កិច្ច​បាន​កសាង​សំណុំ​រឿង​រួច​រាល់​ហើយ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២​ មេសា​ លោក​បញ្ជូន​ជន​នេះ​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ៕​