ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ការ និង​​កាត់​​បន្ថយ​​ហានិភ័យ​​នៃ​ជំងឺ​​ពុក​ឆ្អឹង​របស់​​លោក​​អ្នក

11 ឆ្នាំ មុន

សុខភាព​​ឆ្អឹង​​មា​ន​សារ​សំខាន់​​ខ្លាំង​ណាស់​​ក្នុង​ការ​​រក្សា​សុខ​ភាព​​របស់​​លោក​​អ្ន​ក​​ឱ្យ​​រឹង​មាំ និង​រស់​​រវើក​។ ស្ថាន​ភាព​​នៃ​ការ​មាន​​ឆ្អឹង​​ទន់​ខ្សោយ ត្រូវ​បាន​​ហៅ​ថា​ជា​ជំងឺ​ពុក​​ឆ្អឹង​។ ប៉ុន្ដែ​ជា​​ញឹក​ញាប់​ជំងឺ​​នេះ ​មិន​​ត្រូវ​​បាន​​គេ​យក​ចិត្ដទុក​ដាក់​​ចាប់​អារម្មណ៍​​ឡើយ ពីព្រោះ​​យើង​​មិន​អាច​​ទទួល​​រង​ការ​​ឈឺចាប់ ឬ​មាន​​រោគ​សញ្ញា​ណាមួយ​​ឡើយ រហូត​​ទាល់​តែ​ដល់​​ដំណាក់​កាល​មួយ​​ដែល​​វា​ហួស​ពេល​​ទៅ​​ហើយ​។ ជា​សំណាង​ល្អ គេ​​អាច​ដឹង​បាន​​ដោយ​ការ​​ធ្វើ​តេស្ដ​ដ៏​​សាមញ្ញ​មួយ

សុខភាព​​ឆ្អឹង​​មា​ន​សារ​សំខាន់​​ខ្លាំង​ណាស់​​ក្នុង​ការ​​រក្សា​សុខ​ភាព​​របស់​​លោក​​អ្ន​ក​​ឱ្យ​​រឹង​មាំ និង​រស់​​រវើក​។ ស្ថាន​ភាព​​នៃ​ការ​មាន​​ឆ្អឹង​​ទន់​ខ្សោយ ត្រូវ​បាន​​ហៅ​ថា​ជា​ជំងឺ​ពុក​​ឆ្អឹង​។ ប៉ុន្ដែ​ជា​​ញឹក​ញាប់​ជំងឺ​​នេះ ​មិន​​ត្រូវ​​បាន​​គេ​យក​ចិត្ដទុក​ដាក់​​ចាប់​អារម្មណ៍​​ឡើយ ពីព្រោះ​​យើង​​មិន​អាច​​ទទួល​​រង​ការ​​ឈឺចាប់ ឬ​មាន​​រោគ​សញ្ញា​ណាមួយ​​ឡើយ រហូត​​ទាល់​តែ​ដល់​​ដំណាក់​កាល​មួយ​​ដែល​​វា​ហួស​ពេល​​ទៅ​​ហើយ​។ ជា​សំណាង​ល្អ គេ​​អាច​ដឹង​បាន​​ដោយ​ការ​​ធ្វើ​តេស្ដ​ដ៏​​សាមញ្ញ​មួយ ហើយ​គេ​​អាច​​បង្ការ​ជំងឺ​​នេះ​បាន​តាម​​រយៈ​​​ការ​ប្រើ​ប្រាស់​ឱសថ​​សម​​ស្រប​។ ប្រ​សិន​បើ​ជំងឺ​​ពុក​ឆ្អឹង​​មិន​​ត្រូវ​​បាន​​រក​​ឃើញ និង​មិន​​ទទួល​​បាន​ការ​​ព្យាបាល​​ទេ​នោះ វា​​អាច​​នាំ​ឱ្យ​​មាន​ការ​​បាក់​ឆ្អឹង​។ ការ​បាក់​ឆ្អឹង​​ដែល​កើត​មាន​​ច្រើន​​បំផុត គឺ​ទាក់​ទង​នឹង​​ឆ្អឹង​ខ្នង ត្រគាក និង​​ក.ដៃ​។

ចំណុច​​សំខាន់​​បំផុត គឺថា គេ​អាច​​បង្ការ​​ជំងឺ​ពុក​​ឆ្អឹង​​បាន​។ មនុស្ស​​ដែល​ស្ថិត​​ក្នុង​​ហានិភ័យ​​នៃ​ការ​​កើត​​ជំងឺ​​ពុក​ឆ្អឹង ឬ​ឆ្អឹង​​ខ្សោយ គឺ​បុគ្គល​​ទាំង​ឡាយ​​ណា​ដែល​​មាន​​អាយុ​​លើស​​ពី​៥០​ឆ្នាំ ឬ​អ្នកជំងឺ​​ដែល​​មានការ​​ឈឺចាប់ មិន​​ធ្ងន់ធ្ងរ​​នៅ​ត្រង់​​សន្លាក់​។ ដូច្នេះ​ពួក​គេ​គួរ​តែ​ទទួល​​បានការ​​ធ្វើតេស្ដ​​ដោយ​​ប្រភេទ​​សាមញ្ញ​មួយ​​នៃ​កា​រ​​ថតកាំរស្មី​អ៊ិច ដែល​​ហៅ​ថា ការ​ស្កែ​ន​​ដង់ស៊ីតេ​​រ៉ែ​ឆ្អឹង​។ ការ​ធ្វើ​​បែប​នេះ ​នឹង​ផ្ដល់​នូវ​​ការ​វាយ​តម្លៃ​ត្រឹម​ត្រូវ​អំពី​​ភាពរឹង​មាំ ឬ​ដង់ស៊ីតេ​របស់​​ឆ្អឹង​។ ប្រសិន​បើ​វា​​មាន​​កម្រិត​​ទាប ពួក​​គេ​នឹង​ត្រូវ​បាន​​ចេញ​​វេជ្ជ​បញ្ជា​ឱ្យ​​ប្រើ​ឱសថ​។ មាន​​ឱសថ​ជា​​ច្រើន​​ប្រភេទ​​ដែល​អាច​​រកបាន អាស្រ័យ​លើ​​ភាព​​ធ្ងន់ធ្ងរ​​នៃ​ជំងឺ​។ ការ​​សិក្សា​​ជា​ច្រើន​​បាន​​បង្ហាញ​​ថា តាម​​រយៈ​​ការ​ប្រើ​ប្រាស់​​ឱសថ​​ត្រឹម​ត្រូវ​ការ​បាក់​ឆ្អឹង​អាច​​ត្រូវ​​បាន​​បង្ការ​។

ការ​ផ្លាស់​​ប្ដូរ​របៀប​របប​​រស់នៅ​​សាមញ្ញ​ៗ​អាច​​ធ្វើ​ឱ្យ​​សុខភាព​​ឆ្អឹង​​ប្រសើរ​​ឡើង​។ អ្នកជំងឺ​​គួរតែ​​ឈប់ ឬ​កាត់​​បន្ថយ​​ការ​​ជក់​បារី ដែល​ត្រូវ​​បាន​​បង្ហាញ​​ថា​ ជា​កត្ដា​បង្កើន​​ហានិភ័យ​​នៃ​ការ​​កើត​​មាន​​ជំងឺ​​ពុក​​ឆ្អឹង​។ ការ​​ហាត់​ប្រាណ​​មាន​​សារ​​ប្រយោជន៍​​ក្នុង​ការ​ធ្វើ​ឱ្យ​​ឆ្អឹង​​រឹង​មាំ​។ សកម្មភាព​​នានា ដូច​ជា ការ​​ដើរ ការ​​ជិះ​​កង់ ឬ​ការ​​លើក​​ទម្ងន់​​ស្រាល​ៗ​​នៅ​ក្លឹ​ប​​ហាត់​ប្រាណ​ប្រើ​ប្រាស់​កម្លាំង​​លើ​ឆ្អឹង និង​ធ្វើ​​ឱ្យ​ឆ្អឹង​​ប្រែប្រួល​​ទៅ​តាម​​នោះ និង​កាន់​តែ​មាន​​ភាព​រឹងមាំ​​ឡើង​ៗ​។ សកម្ម​ភាព​ទាំង​នេះ​​គួរ​​ត្រូវ​បាន​ធ្វើ​ឡើង​​យ៉ាង​​ហោច​ណាស់​​បី​ដង​​ក្នុង​​មួ​យ​ស​ប្ដា​ហ៍​។ ការ​​ទទួលទាន​​ជាតិ​កា​ល់ស្យូម​​គ្រប់​គ្រាន់ មាន​​សារ​សំខាន់​​ក្នុង​​ការ​​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ​។ អាហារ​​នានា ដូច​ជា បន្លែ​​បៃតង ទឹក​ដោះគោ ឈី​ស និង​​ទឹកដោះ​គោ​ជូរ មាន​ជាតិ​​កាល់ស្យូ​ម​​កម្រិត​​ខ្ពស់​។ ប្រសិនបើ​​មនុស្ស​​មួយ​​ចំនួន​​មិន​អាច​​ទទួល​ទាន​ទឹក​ដោះ​គោ និង​​ឈី​ស ពួក​គេ​​អាច​​ទទួល​ទាន​​សណ្ដែក​សៀង​​ជំនួស​​បាន​។ ជាង​នេះ​​ទៅ​​ទៀត ការ​​ទទួលទាន​​អាហារ​​បន្ថែម​​ដែល​​មាន​​ជាតិ​​កាល់ស្យូម និង​វីតាមីន​ដេ ក៏​​មាន​ប្រយោជន៍​​ផង​ដែរ​។ អាហារ​​បំប៉ន​ទាំ​ងនេះ មិន​គួរ​​ទទួលទាន​​ជាមួ​យ​អាហារ​​ឡើយ ដោយសារ​​ជាតិ​អាស៊ីត​​អាច​​កាត់​​បន្ថយ​​ការ​ស្រូប​​យក​វីតាមីន​ពី​ក្រពះ​។ ជាតិ​​កាល់ស្យូម គួរ​​ទទួល​ទាន​ដោយ​​ប្រុង​​ប្រយ័ត្ន​​សម្រាប់​​អ្នកជំងឺ​​ដែល​មាន​​ជំងឺ​​តម្រង​នោម ឬ​ជំងឺ​​បេះដូង ដូច្នេះ វា​ជា​​ការ​ប្រសើរ​​បំផុត​ដែល​ត្រូវ​​ទទួល​​ការ​​ណែនាំ​​ពី​វេជ្ជបណ្ឌិត​។

ដូច្នេះ​ប្រសិនបើ​អ្នក​មា​ន​អាយុ​​លើស​៥០​ឆ្នាំ ឬ​ប្រសិន​បើ​អ្នក​មាន​ការ​ឈឺ​សន្លាក់​​ទូទៅ អ្នក​​គួរតែ​ទៅ​ជួប​​វេជ្ជបណ្ឌិត ដើម្បី​​វាយតម្លៃ​​ស្ថានភាព​​របស់​​លោក​​អ្នក ពាក់​ព័ន្ធ​​នឹង​​ជំងឺ​​ពុក​ឆ្អឹង​ដែល​​អាច​កើត​​មាន​។ ការ​ធ្វើ​តេស្ដ​មាន​​ភាព​ឆាប់រ​ហ័ស និង​សាមញ្ញ​។ ការ​ព្​យាបាល​ធ្វើ​ឡើង​​តាម​រយៈ​​ការ​ប្រើ​ប្រាស់​​ឱសថ​។ ការ​ធ្វើ​បែប​នេះ ​នឹង​ជួយ​​បង្ការ​ការ​​បាក់ឆ្អឹង និង​ធ្វើ​ឱ្យ​​អ្នកមាន​សុខភា​ព​​ល្អ និង​សកម្ម​។

អត្ថ​បទ​នេះ​ត្រូវ​បាន​រៀប​រៀង​ដោយ​វេជ្ជ​បណ្ឌិត Andrew Quoc Dutton នាយក​វេជ្ជ​សាស្ត្រ​ និង​អ្នក​ពិគ្រោះ​យោបល់​ គ្រូពេទ្យ​វះកាត់​ឆ្អឹង​ ក្រុម​ការ​ងារ​ជំងឺ​ឆ្អឹង អេសអឹម​ជី (SMG) ។

វេជ្ជបណ្ឌិតរបស់យើង
វេជ្ជបណ្ឌិត Andrew Quoc Dutton MBBS (អូស្ត្រាលី) MMed (ការវះកាត់ឆ្អឹង Edinburgh) សមា​ជិក​នៃ​សមាគម​វះកាត់​ឆ្អឹង Harvard (សហរដ្ឋអាមេ​រិក) និង​​សមា​គម​វេជ្ជ​សាស្ត្រ​អូស្ត្រាលី ។

វេជ្ជ​បណ្ឌិត Andrew Quoc Dutton គឺជា​​អ្នក​ពិគ្រោះ​យោបល់​ និងជា​គ្រូ​ពេទ្យ​វះកាត់ឆ្អឹង ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​តាម​អាហារូប​ករណ៍​​នៃ​សហ​រដ្ឋអាមេរិក ។ គាត់​មាន​ចំណាប់​អារម្មណ៍​​លើ​អនុ​ឯក​ទេស​​នៃ​ការ​វះកាត់ ដោយ​ប្រើ​ឧបករណ៍​ឆ្លុះ​សន្លាក់ ឧបករណ៍​ពង្រីក​ក្នុង​ឆ្អឹង និង​ការ​វះកាត់​របួស​ដែល​បណ្តាល​មកពី​ការ​លេង​កីឡា ការ​ប្តូរ​ឆ្អឹង​ជង្គង់ និង​ត្រគាក ការ​បណ្តុះ​ឆ្អឹង​ខ្ចី និង​ការ​ព្យា​បាល​ដោយ​ការ​បណ្តុះ​កោសិកា​នៅ​ក្នុង​ឆ្អឹង ។ គាត់​បាន​ប្រកប​វិជ្ជា​ជីវៈ​វេជ្ជសាស្ត្រ​អស់​រយៈ​ពេល​១៧​ឆ្នាំ​កន្លង​មក​ហើយ ។

វេជ្ជ​បណ្ឌិត Dutton គឺ​ជា​គ្រូពេទ្យ​​វះកាត់​ឆ្អឹង​ម្នាក់​ក្នុង​ចំណោម​គ្រូពេទ្យ​វះកាត់​​ឆ្អឹង​ដ៏​តិច​តួច​នៅ​អាស៊ី​អាគ្នេយ៍​ដែល​អាច​​ធ្វើ​ការ​ព្យា​បាល​​ដោយ​ការ​បណ្តុះ​កោសិកា​នៅ​ក្នុង​ឆ្អឹង ។

វេជ្ជបណ្ឌិត Dutton បាន​បញ្ចប់​ការ​វះកាត់​​​ឈាម​មុខ​ជា​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍​ ។ គាត់​ក៏​​ជា​គ្រូពេទ្យ​វះកាត់​ឆ្អឹង​ដំបូង​គេ​បំផុត​ នៅ​​ប្រទេស​សិង្ហ​បុរី ដែល​ធ្វើ​ការ​ប្តូរ​កែ​សម្រួល​ឆ្អឹង​ត្រគាក​ជា​មួយ​ប្រព័ន្ធ​ម៉ូឌុយលែរ ZMR, Zimmer (សហ​រដ្ឋ​​អាមេរិក) ។

អំពី​ស៊ីងហ្គាពួរ​មេឌីខលគ្រុប Singapore Medical Group (អេសអឹមជី-SMG)
អ្នក​ផ្តល់​ការ​ថែទាំ​សុខ​ភាព​ឯក​ទេស
ស៊ីងហ្គាពូរ​មេឌីខល​គ្រុប Singapore Medical Group (អេសអឹមជី-SMG) គឺជា​អ្នក​ផ្តល់​ការ​ថែទាំ​សុខ​ភាព​ឯក​ទេស​ឯក​ជន​មួយ​ដែល​មាន​បណ្តាញ​គ្រូ​​ពេទ្យ​ឯក​ទេស​ចំនួន​២២​នាក់ ។ ក្រុម​ការ​ងារ​នេះ ប្តេជ្ញា​ចិត្ត​បំពេញ​​ការ​សន្យា​​របស់​ខ្លួន​​​ក្នុង​កា​រ​ផ្តល់​ការ​ថែទាំ និង​បទ​ពិសោធន៍​ផ្នែក​វេជ្ជ​សាស្ត្រ​ដោយ​ផ្តោត​លើ​អ្នក​ជំងឺ​ដល់​បុគ្គល​គ្រប់​រូប ។

បច្ចុ​ប្បន្ន​ក្រុម​ការ​ងារ​នេះ​មាន​គ្លីនិក​សរុប​ចំនួន​១៤​កន្លែង ដែល​មាន​ទីតាំង​យុទ្ធ​សាស្ត្រ​នៅ​ក្នុង Paragon, មជ្ឈ​មណ្ឌល​​ឯក​ទេស​ Mount Elizabeth Novena, មជ្ឈ​មណ្ឌល​វេជ្ជ​សាស្ត្រ Novena និង​មជ្ឈ​​មណ្ឌល​វេជ្ជ​សាស្ត្រ Gleneagles ដែល​មាន​បណ្តាញ​គ្លីនិក​ SMG Associates កាន់​តែ​ច្រើន​ឡើងៗ។

សេវាកម្ម​របស់​យើង ៖
សុខ​ភាព
-ការវះកាត់​​​ទូទៅ ការ​ពិនិត្យ​​សុខភាព​ទូទៅ និង​ការ​ពិនិត្យ​សុខភាព​តាម​តម្រូវការ​អតិថិ​ជន
-ការ​ព្យា​បាល​ជំងឺ​ក្រពះ​ ពោះវៀន ថ្លើម និង​ជំងឺ​មហា​​រីក
-ការ​វះកាត់​សរសៃ​ប្រសាទ សម្ភព រោគស្ត្រី និង​ចក្ខុ​សាស្ត្រ
-ការ​វះកាត់​ឆ្អឹង របួស​បណ្តាល​មកពី​ការ​លេង​កីឡា ការ​ព្យា​បាល​ជំងឺ​បំពង់.ក ច្រមុះ និង​ត្រចៀក (ENT)
-ការ​គ្រប់​គ្រងការ​ឈឺ​ចាប់ និង​វេជ្ជ​សាស្ត្រ​បុរាណ​ចិន
-ការវះកាត់​សរសៃ​ឈាម ការ​វះកាត់​បញ្ចុះ​ទម្ងន់ (មេតាបូលីស) និង​ការ​ព្យា​បាល​ប្រព័ន្ធ​ទឹក​មូត្រ ។

ការ​កែសម្ផស្ស
-ទន្តសម្ផស្ស សម្ផស្សផ្ទៃមុខ រាងកាយ និង​ការ​​​ព្យា​បាល​ជំងឺ​សើ​ស្បែក
-LASIK ការ​វះកាត់​កែសម្ផស្ស ។

មគ្គុទ្ទេស​ក៍​ស៊ីងហ្គាពួរ​មេឌីខល​គ្រុប Singapore Medical Group (អេសអឹមជី-SMG) របស់​លោក​អ្នក​
ផាសុក​​ភាព​វេជ្ជ​សាស្ត្រ​ និង​មិន​មែន​វេជ្ជ​សាស្ត្រ​របស់​លោក​អ្នក គឺជា​​អាទិភាព​ចម្បង​របស់​យើង​ខ្ញុំ ។ សូម​អនុ​ញ្ញាត​ឱ្យ​ជំនួយ​ការ​វេជ្ជសាស្ត្រ​ផ្ទាល់​ខ្លួន​ដែល​បំពេញ​ការ​ងារ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧​ថ្ងៃ​ក្នុង​សប្តាហ៍​របស់​យើង​ខ្ញុំ​ជួយ​ដល់​លោក​អ្នក​នៅ​ក្នុង​ដំណើរ​ការ​ព្យា​បាល​ និង​ថែទាំ​សុខ​ភាព​របស់​លោក​អ្នក​ទាំង​មូល ។

អេសអឹមជី មាន​ភ្នាក់​ងារ​ខ្មែរ​​ពិសេស​សម្រាប់​ជួយ​លោក​អ្នក​ទៅតាម​តម្រូវការ​ដូចជា ៖
-ការ​ណាត់​ជួប​ជា​មួយ​វេជ្ជ​​បណ្ឌិត​ជំនាញ
-ការ​សាក​សួរ​ព័ត៌​មាន និង​តម្លៃ
-ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ
-ការ​ទទួល​នៅ​អាកាស​យាន​ដ្ឋាន និង​ការ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ
-​សេវា​កម្ម​បក​ប្រែ​ដោយ​ឥត​គិត​ថ្លៃ
-ការ​ស្នើ​សុំ​លទ្ធ​ផល​ព្យា​បាល និង​ការ​ទិញថ្នាំ

សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​​ទំនាក់​ទំនង បុគ្គ​លិក​ខ្មែរ​ប្រចាំ​ អេស​អឹម​ជី (SMG)
ទូរស័ព្ទ​ទំនាក់​ទំនង​២៤​ម៉ោង +65 9842 3560 
អីុម៉ែល ៖ vanessa.sophors@smg.sg
ទីស្នាក់​​ការ ស៊ីងហ្គាពួរ​មេឌីខលគ្រុប Singapore Medical Group (អេសអឹមជី-SMG) ប្រចាំ​នៅ​កម្ពុជា
ទូរស័ព្ទ​លេខ ៖ 092 852 923, 0977 668 266
អីុម៉ែល ៖ enquiry@singaporemedical.sg
វែបសាយ ៖ www.singaporemedical.sg