ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អ្នក​ស្ម័គ្រចិត្តនាំ​គ្នា​​ប្រមូល​សំរាម ​​​ក្នុង​​ប្រទេស​​១៦៣ សម្អាត​ផែនដី

4 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ ពួក​អ្នក​ស្ម័គ្រ​ចិត្តច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២១ ​កញ្ញា​ បាន​លើកគ្នា​ធ្វើ​ប្រតិ​បត្តិ​ការ​ប្រមូល​សំរាម​ក្នុង​ប្រទេស​១៦៣ នា​ឱកាស​នៃ​ទិវា​ពិភពលោក​សម្អាត​ផែនដី បន្ទាប់​ពី​បណ្ដា​បាតុកម្ម​ដើម្បី​បរិយាកាស ដែល​តាម​ពួក​អ្នក​រៀបចំ​ថា​មាន​មនុស្ស​ចូលរួម​ជាង​៤​លាន​នាក់​លើ​ពិភពលោក​។ ប្រតិបត្តិការ​កម្រិត​ពិភពលោក​នោះ គឹ​សំដៅ​សម្អាត​តាម​ដង​វិ​ថី​នានា…

ប្រទេស​អូស្ត្រាលី ៖ ពួក​អ្នក​ស្ម័គ្រ​ចិត្តច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២១ ​កញ្ញា​ បាន​លើកគ្នា​ធ្វើ​ប្រតិ​បត្តិ​ការ​ប្រមូល​សំរាម​ក្នុង​ប្រទេស​១៦៣ នា​ឱកាស​នៃ​ទិវា​ពិភពលោក​សម្អាត​ផែនដី បន្ទាប់​ពី​បណ្ដា​បាតុកម្ម​ដើម្បី​បរិយាកាស ដែល​តាម​ពួក​អ្នក​រៀបចំ​ថា​មាន​មនុស្ស​ចូលរួម​ជាង​៤​លាន​នាក់​លើ​ពិភពលោក​។

ប្រតិបត្តិការ​កម្រិត​ពិភពលោក​នោះ គឹ​សំដៅ​សម្អាត​តាម​ដង​វិ​ថី​នានា តាម​មាត់សមុទ្រ​ឬ​នៅ​តាម​មាត់ទន្លេ​ឬ​ស្ទឹង​ដែល​រង​ការ​បំពុល​។​នៅ​កន្លែង​កម្សាន្ត​មាត់សមុទ្រ​BONDI​ក្រុង​ស៊ី​ដ​នី​អូស្ត្រាលី ពួក​អ្នក​ស្ម័គ្រ​ចិត្តបាន​ប្រមូល​សម្រាម​លើ​ឆ្នេរ​ខ្សាច់ ដែល​មាន​កន្ទុយបារី​និង​ប្លា​ស្ទិ​ក​។

នៅ​ជិត​ក្រុង​ម៉ានីល​មនុស្ស​ប្រមាណ​ជា​១០.០០០​នាក់ បាន​ដើរ​ប្រមូល​កាក​សំណល់​ដាក់​ក្នុង​ថង់​តាម​បណ្ដោយ​ឆ្នេរ​ខ្សាច់​ដ៏​វែង ស្ថិត​តាម​បណ្ដា​យ​មាត់ទឹក​ដែល​មានការ​បំពុល​ខ្លាំង​។ ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ទាំងនោះ​និយាយ​ថា គឺ​យើង​ដែល​ត្រូវ​តស៊ូ​ដើម្បី​បរិស្ថាន ពិសេស​នៅ​ក្រុង​ម៉ានីល ដែល​មាន​កាក​សំណល់​ច្រើន​។ កាក​សំណល់​ប្លា​ស្ទិ​ក​បំផ្លាញ​អាយុជីវិត​បណ្ដា​សត្វ​សមុទ្រ ព្រោះតែ​ច្រឡំ​ថា​ជា​ចំណី​។

ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក​ជា​បញ្ហា​ចោទ​ចម្បង​នៅ​អា​ស៊ីអាគ្នេយ៍ ហើយ​ជា​ពិសេស​នៅ​ហ្វ៊ី​លី​ពី​ន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ