ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​ជា​កាល​គួរ​ដែល​កូនប្រុស​ស្រី​តបគុណ​ម៉ែឪ

4 ឆ្នាំ មុន

បុណ្យ​ភ្ជុំបិណ្ឌ​កាន់តែ​ខើច​ខ្លី​ណាស់​ទៅ​ហើយ កូនចៅ​ប្រុស​ស្រី​ត្រូវ​ប្រញាប់​ឃ្មាតខ្មី​ទៅ​ជួបជុំ​ឪពុក​ម្តាយ ញាតិ​មិត្ត​សាច់សាលោហិត​នៅ​ឯ​ស្រុក​កំណើត​ដើម្បី​ឧបត្ថម្ភ​គ្រឿង​សក្ការ​ទាំងឡាយ​មាន​សម្លៀក​បំពាក់ ប្រាក់​កាក់​ជាដើម​ដល់​លោក​អ្នក​ដ៏​មានគុណ​របស់​ខ្លួន​ដែល​លោក​កំពុង​តែ​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​។ ព្រះសម្មាសម្ពុទ្ធ​បាន​លើកតម្កើង​កូនប្រុស​ស្រី​ទាំងឡាយ​ណា​ដែល​មានគុណ​ធម៌​ពីរ​ប្រការ​នៅ​ក្នុង​ខ្លួន​ហើយ​កំពុង​បំពេញ​ដោយ​បរិបូណ៌​គឺ ៖ ១-​កតញ្ញូ ដឹងគុណ​ឪពុក​ម្តាយ​ដែល​លោក​បាន​បីបាច់​ថែរក្សា​ចិញ្ចឹម និង​ស្រ​ឡាញ់​កូនជាង​ខ្លួនឯង​។ ឪពុក​ម្តាយ​ជា​ខ្ញុំបម្រើ​របស់​កូន​តាំងពី​តូច​ដល់​ធំ…

បុណ្យ​ភ្ជុំបិណ្ឌ​កាន់តែ​ខើច​ខ្លី​ណាស់​ទៅ​ហើយ កូនចៅ​ប្រុស​ស្រី​ត្រូវ​ប្រញាប់​ឃ្មាតខ្មី​ទៅ​ជួបជុំ​ឪពុក​ម្តាយ ញាតិ​មិត្ត​សាច់សាលោហិត​នៅ​ឯ​ស្រុក​កំណើត​ដើម្បី​ឧបត្ថម្ភ​គ្រឿង​សក្ការ​ទាំងឡាយ​មាន​សម្លៀក​បំពាក់ ប្រាក់​កាក់​ជាដើម​ដល់​លោក​អ្នក​ដ៏​មានគុណ​របស់​ខ្លួន​ដែល​លោក​កំពុង​តែ​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​។

ព្រះសម្មាសម្ពុទ្ធ​បាន​លើកតម្កើង​កូនប្រុស​ស្រី​ទាំងឡាយ​ណា​ដែល​មានគុណ​ធម៌​ពីរ​ប្រការ​នៅ​ក្នុង​ខ្លួន​ហើយ​កំពុង​បំពេញ​ដោយ​បរិបូណ៌​គឺ ៖

១-​កតញ្ញូ ដឹងគុណ​ឪពុក​ម្តាយ​ដែល​លោក​បាន​បីបាច់​ថែរក្សា​ចិញ្ចឹម និង​ស្រ​ឡាញ់​កូនជាង​ខ្លួនឯង​។ ឪពុក​ម្តាយ​ជា​ខ្ញុំបម្រើ​របស់​កូន​តាំងពី​តូច​ដល់​ធំ ដូច្នេះ​កូន​ត្រូវ​ពិចារណា​ឲ្យ​បាន​ជាក់ច្បាស់​ដោយ​ស្មារតី​ថា គាត់​ចិញ្ចឹម​ខ្ញុំ គាត់​នឿយហត់​ណាស់ ខ្ញុំ​ត្រូវ​តែ​ចិញ្ចឹម​លោក​វិញ ។

​២-​កតវេទី ត្រូវធ្វើ​តបគុណ​លោក​វិញ​គឺ​ពេល​ណា​បានដឹង​ថា ឪពុក​ម្តាយ មាន​មហាករុណា​ទិ​គុណ​ដ៏​លើស​ល​ប់​មក​លើ​យើង​ហើយ យើង​ជា​កូន​ត្រូវ​ទំនុកបម្រុង​បម្រើ​លោក​វិញ​ឲ្យ​អស់ពី​ចិត្ត បំពេញ​តួនាទី​ជា​កូន​ល្អ​ឲ្យ​បាន​ហ្មត់ចត់ ជា​ពិសេស​នៅ​ពេល​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម​នេះ ត្រូវ​ជូន​បាយ ទឹក នំ ចំណី ត្រី​សាច់ លុ​យកាក់ សម្លៀក​បំពាក់​ដល់​លោក​អ្នក​ដ៏​មានគុណ ។

នេះ​ជា​កិច្ច​ដែល​កូន​ល្អ​ត្រូវ​បំពេញ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​គឺៈ កូន​ល្អ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​មាតាបិតា​ឱ្យ​បាន​ម៉ត់ចត់​, កូន​ល្អ​ត្រូវ​ជួយ​ធ្វើ​ការងារ​របស់​មាតាបិតា កុំ​គេចវេះ ឬ​ខ្ជិលច្រអូស​, កូន​ល្អ​ត្រូវ​ចេះ​ថែរក្សា​ពូជពង្ស វង្ស​ត្រកូល​ឱ្យ​បាន​ខ្ពស់​ឡើង​, កូន​ល្អ​ត្រូវ​ចេះ​ប្រតិបត្តិ​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​ទទួល​កេរ​មរតក​របស់​ឪពុក​ម្តាយ និង​នៅ​ពេល​ឪពុក​ម្តាយ​ស្លាប់​ទៅ ត្រូវធ្វើ​បុណ្យ​ឧ​ទិ្ទ​សមគ្គ​ផល​ជូន​គាត់ ។

កាលបើ​កូនប្រុស​ស្រី​ណា​បាន​បំពេញ​តួនាទី​ទាំង​៥​ចំណុច​នេះ​ដោយ​បរិបូណ៌​នឹង ទទួល​បាន​នាម​ថា ជា​សប្បុរស​, មាន​គេ​ស្រឡាញ់​ចូល​ចិត្តច្រើន​, មាន​កិត្តិយស កេរ្តិ៍ឈ្មោះ​ល្អ​, មាន​សេចក្តី​រុងរឿង​រីក​ចម្រើន​ក្នុង​សង្គម​គ្រួសារ​, ជា​គំរូ​ល្អ​ដល់​ជន​ទូទៅ​, បាន​ជាទី​បីបាច់​ថែរក្សា​ពី​ទេវតា ស្លាប់​ទៅ​បាន​ទៅ​កើត​ក្នុង​ឋាន​ទេវតា​ជាក់​ជា​ពុំខាន ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ