ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! បងជីដូនមួយ​រង​ការ​ចោទប្រកាន់​​បោះ​ប្អូន​អាយុ៨ខែ​ចូល​ទឹកពាង

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មាន​ករណី​ក្មេង​ប្រុស​អាយុ​៩​ខែ​ម្នាក់​ឈ្លក់ទឹក​ពាង​ស្លាប់ ហើយ​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា ទំនងជា​បងប្រុស​ជីដូនមួយ​អាយុ​១២​ឆ្នាំ​ម្នាក់​ដែល​មាន​សតិ​មិន​គ្រប់ ខឹង​ក្មេង​ប្រុស​រង​គ្រោះ​រពឹស​ពេក​ទើប​យក​ទៅ​បោះ​ចូល​ក្នុង​ពាងទឹក បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លាប់ ខណ​:​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​មិន​នៅ ហើយទុក​កូន​​ឱ្យ​ក្មេងប្រុសដែល​ត្រូវជា​បងជីដូនមួយជាអ្នកមើលថែ​។…

ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មាន​ករណី​ក្មេង​ប្រុស​អាយុ​៩​ខែ​ម្នាក់​ឈ្លក់ទឹក​ពាង​ស្លាប់ ហើយ​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា ទំនងជា​បងប្រុស​ជីដូនមួយ​អាយុ​១២​ឆ្នាំ​ម្នាក់​ដែល​មាន​សតិ​មិន​គ្រប់ ខឹង​ក្មេង​ប្រុស​រង​គ្រោះ​រពឹស​ពេក​ទើប​យក​ទៅ​បោះ​ចូល​ក្នុង​ពាងទឹក បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លាប់ ខណ​:​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​មិន​នៅ ហើយទុក​កូន​​ឱ្យ​ក្មេងប្រុសដែល​ត្រូវជា​បងជីដូនមួយជាអ្នកមើលថែ​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ស្រែ​ផ្សរ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​សំរោង​ទង​បានអោយ​ដឹង​ថា ក្មេង​ប្រុស​ដែល​រង​ការ​ចោទប្រកាន់​ខាងលើ​ឈ្មោះ​វឿ​ន វិសាល អាយុ​១២​ឆ្នាំ ត្រូវជា​បងជីដូនមួយ (​ត្រូវ​បាន​គេ​ដឹង​ថា​មាន​សតិ​មិន​គ្រប់​) ។ ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​បូ ណា​ណា​ន់ អាយុ​៩​ខែ ត្រូវជា​ប្អូនជីដូនមួយ​។ ក្មេង​ប្រុស​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​ថា រៀង​រាល់ពេល​ដែល​ឪពុក​ម្តាយ​របស់​ក្មេង​រង​គ្រោះ​មិន​នៅ គឺ​តែងតែ​ទុក​កូន​(​ក្មេង​ប្រុស​រង​គ្រោះ​)​ឱ្យ​នៅ​ជាមួយ​បងប្រុស​ជីដូនមួយ(ក្មេង​ប្រុសដែលរងការ​ចោទប្រកាន់​)​ជួយ​មើល ។ ​ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ ទំនងជា​ក្មេង​រង​គ្រោះ​រពឹស​ពេក ទើប​បងប្រុស​ជីដូនមួយ​ក៏​យក​ទៅ​ទំលាក់​ចូល​ពាងទឹក​ខាងត្បូង​ផ្ទះ​ក្មេង​រង​គ្រោះ បណ្តាល​អោយ​ឈ្លក់ទឹក ស្រប​ពេល​នោះ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ក់ យី​ម អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានឃើញ​ក៏​ស្ទុះ​ទៅ​ស្រង់​ក្មេង​ប្រុស​រង​គ្រោះ​ចេញពី​ពាងទឹក រួច​ដឹក​ទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ដើម្បី​សង្គ្រោះ​ដែរ តែ​ជា​អកុសល​ក្មេង​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​។

លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក​ក៏​បាន​ពិភាក្សា​ជាមួយ​មន្ទីរ​សង្គមកិច្ច និង​បាន​សម្រេច​ថា ដោយសារ​តែ​ក្មេង​ប្រុស​ជា​បងជីដូនមួយ​អាយុ​១២​ឆ្នាំ​ខាងលើ​មាន​សតិ​មិន​គ្រប់ ទើប​ប្រគល់​អោយ​ឪពុក​ម្តាយ​នាំ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ រីឯ​សព​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ត្រូវ​បាន​អ្នក​ភូមិ​លើក​ឡើង​ថា មិន​គួរ​ណា​បណ្តោយ​អោយ​កូន​តូច​នៅ​ជាមួយ​ក្មេង​ដែល​មាន​សតិ​មិន​គ្រប់​ជា​អ្នក​មើលថែ​បែប​នេះ​ទេ ល​ទ្ឋ​ផល​ចុង​ក្រោយ​បាន​ត្រឹម​សោកស្តាយ​កូន​ជាទី​ស្រលាញ់​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ