ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធសាសនិក​មក​ពី​៥​ប្រទេស​នឹង​ធ្វើ​ធម្ម​យាត្រា​​រួម​គ្នា​នៅ​ជុំវិញ​ប្រទេស​ជាប់​ទន្លេ​មេគង្គ​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពុទ្ធសាសនិក​ប្រមាណ​១២០​អង្គ​/​នាក់​មក​ពី​ប្រទេស​កម្ពុជា មី​យ៉ា​ន់​ម៉ា ឡាវ ថៃ និង​វៀតណាម នឹង​ធ្វើ​ធម្ម​យាត្រា​រួម​គ្នា​នៅ​ជុំវិញ​ប្រទេស​ជាប់​ទន្លេមេគង្គ ដើម្បី​ផ្សព្វផ្សាយ​អប់រំ និង​ថែរក្សា​ព្រះពុទ្ធ​សាសនា​។…

រាជធានី​ភ្នំពេញ ៖ ពុទ្ធសាសនិក​ប្រមាណ​១២០​អង្គ​/​នាក់​មក​ពី​ប្រទេស​កម្ពុជា មី​យ៉ា​ន់​ម៉ា ឡាវ ថៃ និង​វៀតណាម នឹង​ធ្វើ​ធម្ម​យាត្រា​រួម​គ្នា​នៅ​ជុំវិញ​ប្រទេស​ជាប់​ទន្លេមេគង្គ ដើម្បី​ផ្សព្វផ្សាយ​អប់រំ និង​ថែរក្សា​ព្រះពុទ្ធ​សាសនា​។

ឯកឧត្ដម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​ថា ការ​ធ្វើ​ធម្ម​យាត្រា​នៃ​ប្រទេស​ទាំង​៥​នេះ ក្នុង​គោលបំណង​ដើម្បី​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ប្រជាជន​នៃ​ប្រទេស​ទាំង​៥​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ ជា​ពិសេស​លើកកម្ពស់​វិស័យ​សាសនា និង​បង្កើន​កិច្ច​សហប្រតិបត្ដិការ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​។

ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី​ដំណើរ​ធម្ម​យាត្រា​ក្នុង​ដែនដី​នៃ​ប្រទេស​ទាំង​៥ តាម​ដង​ទន្លេមេគង្គ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ ឯកឧត្ដម​បញ្ជាក់​ថា នឹង​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​ព្រឹត្ដិការណ៍​ធម្ម​យាត្រា​នេះ ដើម្បី​ផ្ដល់​ដំណឹង​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ឲ្យ​កាន់តែ​មាន​ភាព​អធិកអធម ។

ឯកឧត្ដម​រដ្ឋមន្ដ្រី រំពឹង​ថា ធម្ម​យាត្រា​លើក​ទី​២​នេះ និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ដង្ហែរ មាន​ចំនួន​កើន​ឡើងជា​ឆ្នាំ​មុន​ផង​ដែរ​។

លោក ស៊ុ​ផា​ឆៃ វី​រៈ​ភូ​ជុង អគ្គលេខាធិការ​វិទ្យាស្ថាន​ពោធិ​ខា​យ៉ា​វិ​ឆា​ឡា​យ៉ា​៩៨០ បាន​លើក​ឡើង​ថា ធម្ម​យាត្រា​ដែនដី​ទាំង​៥ នៃ​តំបន់​ទន្លេមេគង្គ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​៣១ ខែ​តុលា ឆ្នាំ​២០១៩ ដោយ​ចាប់ផ្តើម​ចេញដំណើរ​ពី​វត្ត​ព្រះ​ធាតុ​ជា​យ៉ៃ ប្រទេស​ថៃ ឆ្ពោះទៅ​កាន់​រដ្ឋ​ឆាន នៃ​ប្រទេស​មី​យ៉ា់​ម៉ា ហើយ​បន្ត​ឆ្ពោះទៅ​កាន់​ទីក្រុង​ឌៀ​ន​បៀ​ន​ហ្វ ប្រទេស​វៀតណាម នឹង​ឆ្ពោះទៅ​កាន់​ខណ្ឌ​ហ្លួងព្រះបាង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​ត្រឡប់​មក​កាន់​ប្រទេស​ថៃ​វិញ​នៅ​វត្ត​ព្រះ​ធាតុភ្លើង​ធុម ខេត្ត​សា​កុន​ណា​ខន និង​ដំណើរ​ទៅ​កាន់​ទិស​ដៅ​ចុង​ក្រោយ ដើម្បី​ប្រារព្ធ​ពិធី​បិទ​គម្រោង​ធម្ម​យាត្រា​ដែនដី​ទាំង ៥ នៃ​តំបន់​ទន្លេមេគង្គ ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ខេត្តសៀមរាប ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​បញ្ជាក់​ថា ពុទ្ធ​សម្ព័ន្ធ​ដែល​បាន​កើតឡើង​នេះ គឺជា​ការ​នាំ​មក​នូវ​គោលការណ៍​ព្រះពុទ្ធ​សាសនា​​ដែល​ជា​ថ្នាក់​កណ្ដាល​ក្នុង​កា​រត​ភ្ជាប់​ឱ្យ​កើត​មាន​សាមគ្គីភាព ស្វែង​យល់​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក រួម​ទាំង​ផលប្រយោជន៍​លើ​ផ្នែក​ផ្សេង​ៗ​ទៀត​នៅ​តាម​បណ្ដា​ប្រទេស​នៃ​តំបន់​ទន្លេ​មេគង្គ ទាំង​ការ​ធ្វើ​ធុរកិច្ច ជំនួញ និង​ទេសចរណ៍​ជាដើម​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពុទ្ធសាសនិកមកពី៥ប្រទេសនឹងធ្វើធម្មយាត្រារួមគ្នានៅជុំវិញប្រទេសជាប់ទន្លេមេគង្គ

ពុទ្ធសាសនិកមកពី៥ប្រទេសនឹងធ្វើធម្មយាត្រារួមគ្នានៅជុំវិញប្រទេសជាប់ទន្លេមេគង្គ

បាន​បង្ហោះ​ដោយ Koh Religion នៅ សុក្រ 20 កញ្ញា 2019

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ