ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី Starbucks® Rewards បន្ត​ភាព​ភ្ញាក់ផ្អើល​រហូត​សម្រាប់​សមាជិក​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រសិនបើ​អ្នក​មិន​ទាន់​មាន​កាត​សមាជិក Starbucks® Rewards ទេ​នោះ អ្នក​ល្មមទៅ​បើក​កាត​មួយ​ហើយ ព្រោះថា ឥឡូវនេះ កម្មវិធី Starbucks® Rewards…

ប្រសិនបើ​អ្នក​មិន​ទាន់​មាន​កាត​សមាជិក Starbucks® Rewards ទេ​នោះ អ្នក​ល្មមទៅ​បើក​កាត​មួយ​ហើយ ព្រោះថា ឥឡូវនេះ កម្មវិធី Starbucks® Rewards នៅ​តែ​បន្ត​មានការ​ផ្ដល់​ជូន​ជា​ច្រើន​សម្រាប់​សមាជិក​ទាំងអស់​របស់​ខ្លួន ។ ប្រសិនបើ​អ្នក​ក្លាយជា​សមាជិក​ហើយ​នោះ អ្វី​ដែល​អ្នក​ទទួល​បាន​ដំបូង​គេ​បង្អស់ គឺ​កាដូ​ភេសជ្ជៈ​ខួបកំណើត ១ កែវ​ពី​ហាង Starbucks ដែល​នៅ​ជិត​ខ្លួន​បំផុត​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ខែ​កំណើត​របស់​អ្នក ។

បន្ទាប់​មក​ចាំ​ត្រៀមខ្លួន​សន្សំ​ផ្កាយ​យ៉ាង​ងាយស្រួល​ដូច​ជា ការ​ទទួល​បាន​ផ្កាយ 5 បន្ថែម​រៀង​រាល់ពេល​អ្នកទិញ​ភេសជ្ជៈ​ផ្តល់​ជូន​មាន​កំណត់​ក្នុង​ស​ប្ដា​ហ៍​ដំបូង ដែល​បាន​ដាក់​លក់ ឬ​ទទួល​បានការ​ផ្តល់​ជូន​ពិសេស​ផ្សេង​ៗ​ថែម​ទៀត​ជា​រឿយ​ៗ ដែល​មាន​សម្រាប់​តែ​សមាជិក​ប៉ុណ្ណោះ ។ សន្សំ​ផ្កាយ​បាន​កាន់តែ​ច្រើន លោក​អ្នក​នឹង​ទទួល​បាន​រង្វាន់​កាន់តែ​ច្រើន​។

សន្សំ​ផ្កាយ​រឹតតែ​ស្រួល​ជាមួយ​មុខងារ​ទំនើប​ៗ

មុខងារ «​ក្រឡុក​គិតលុយ​» (Shake to Pay) ក្នុង​កម្មវិធី Starbucks® Cambodia App នឹង​ជួយ​សម្រួល​ដល់​ការ​បង់ប្រាក់​លើ​ភេសជ្ជៈ ម្ហូបអាហារ និង​ផលិតផល Starbucks ដទៃ​ទៀត​របស់​អ្នក​ដោយ​មិន​ចាំបាច់​ប្រើ​កាត​សមាជិក​ឡើយ ដោយ​គ្រាន់តែ​ក្រឡុក​ទូរស័ព្ទ​របស់​លោក​អ្នក​ដើម្បី​ស្កេ​ន​បង់ប្រាក់​ជា​ការ​ស្រេច​។ ចំណែកឯ​មុខងារ «​គ្រប់គ្រង​កាត​» (Manage Card) អ្នក​អាច​ផ្ទេរ​ទឹកប្រាក់​ពី​កាត​មួយ​ទៅ​កាត​មួយទៀត​នៅ​ក្នុង​គណនី​តែ​មួយ​បាន​យ៉ាង​ងាយស្រួល​។
តាម​រយៈ​កម្មវិធី​នេះ លោក​អ្នក​អាច​តាមដាន​អំពី​រង្វាន់​ដែល​មាន ពិនិត្យ​មើល​ពិន្ទុ​ផ្កាយ​ដែល​សន្សំ​បាន ស្វែងរក​សាខា Starbucks ដែល​នៅ​ជិត​ខ្លួន​បំផុត ហើយ​ព្រមទាំង​អាច​រាយការណ៍​កាត​ដែល​បាត់បង់​ថែម​ទៀត​ផង​ដែរ ។

បើ​ចង់​ដឹង​ថា​កម្មវិធី Starbucks® Rewards នៅ​មាន​អ្វី​ផ្សេង​ទៀត​សម្រាប់​លោក​អ្នក​នោះ សូម​ចូល​ទៅ​កាន់​វេ​ប​សាយ card.starbucks.com.kh សម្រាប់​ព័ត៌មាន​បន្ថែម​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ